អន្តរជាតិ
មនុស្ស ១០នាក់បានរងរបួសក្នុងហេតុការណ៍ភ្លើងឆេះសាលារៀនមួយកន្លែងក្នុងប្រទេសជប៉ុន
BY Pheakdey
June 19, 2026
ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍មានភ្លើងឆេះសាលារៀនមួយកន្លែងនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ Channel News Asia នៅក្នុងថ្ងៃទី១៩ ខែមិថុនា។ នៅក្នុងចំណោមជនរងគ្រោះទាំង ១០នាក់នោះក៏មានកូនសិស្សមួយចំនួនផងដែរ។

សាលារៀនដែលជាកន្លែងកើតហេតុខាងលើនេះគឺ សាលាបឋមសិក្សា Takinogawa Dai-san មានទីតាំងស្ថិតនៅក្នុងតំបន់ Kita Ward នៃទីក្រុងកូត្យូ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា អគ្គិភ័យបានផ្តើមចេញពីបន្ទប់តន្ត្រី នៃសាលារៀន ខណៈមូលហេតុពិតប្រាកដនៃការកើតមានអគ្គិភ័យនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ ប្រភពខាងលើបានបន្តថា ដើម្បីពន្លត់អគ្គិភ័យបានទាំងស្រុងគឺអាជ្ញាធរបានប្រើប្រាស់ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៧៥នាក់ និងចំណាយពេលអស់ ៣ម៉ោង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia