អន្តរជាតិ
រថភ្លើង ២ខ្សែបានបុកគ្នានៅអង់គ្លេស បណ្តាលឱ្យអ្នកដំណើរម្នាក់បាត់បង់ជីវិត និង ៨៩នាក់រងរបួស
BY Pheakdey
June 20, 2026
អង់គ្លេស៖ យ៉ាងយោចណាស់មានអ្នកដំណើរម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថភ្លើងចំនួន ២ខ្សែបានបុកគ្នានៅក្នុងប្រទេសអង់គ្លេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមិថុនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ក៏មានអ្នកដំណើរចំនួន ៨៩នាក់ផ្សេងទៀតបានរងរបួសផងដែរ។

បើតាមអាជ្ញាធរអង់គ្លេសបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំង ៨៩នាក់នោះ គឺមានជនរងគ្រោះចំនួន ១១នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។ ប្រភពខាងលើបានបន្តថា រថភ្លើងទាំង ២ខ្សែ ដែលបានបុកគ្នាខាងលើនេះគឺជារថយន្តភ្លើងរបស់ក្រុមហ៊ុន East Midlands Railway ខណៈមូលហេតុបច្ចេកទេសដែលនាំឱ្យរថភ្លើងទាំង ២ខ្សែត្រូវរត់ជាន់ម៉ោងគ្នា និងបុកគ្នាដូចនេះ គឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time