ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អូស្រ្តាលីបង្កើនការឃ្លាំមើលនិងធ្វើតេស្តជំងឺផ្តាសាយបក្សីទ្រង់ទ្រាយធំនៅភាគខាងត្បូងប្រទេស ក្រោយរកឃើញករណីវិជ្ជមាន ២ករណី

    BY Pheakdey June 24, 2026
    អូស្រ្តាលីបង្កើនការឃ្លាំមើលនិងធ្វើតេស្តជំងឺផ្តាសាយបក្សីទ្រង់ទ្រាយធំនៅភាគខាងត្បូងប្រទេស ក្រោយរកឃើញករណីវិជ្ជមាន ២ករណី

    អូស្រ្តាលី៖ អាជ្ញាធរអូស្រ្តាលីបានបង្កើនការឃ្លាំមើលនិងធ្វើតេស្តរកជំងឺផ្តាសាយបក្សីទ្រង់ទ្រាយធំមួយនៅតំបន់ភាគខាងត្បូងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី២៤ ខែមិថុនា។ ការសម្រេចអនុវត្តវិធានការខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលអូស្រ្តាលីបានរកឃើញ ករណីវិជ្ជមានជំងឺផ្តាសាយបក្សីប្រភេទធ្ងន់ធ្ងរចំនួន ២ករណី។

    បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ករណីវិជ្ជមានជំងឺផ្តាសាយបក្សីទាំង ២ករណីខាងលើនេះ គឺត្រូវបានរកឃើញចំពោះសត្វបក្សីចំនួន ២ប្រភេទផ្សេងគ្នា និងស្ថិតនៅទាំង ២កន្លែងផ្សេងគ្នា ហើយបានរកឃើញបន្ទាប់ពីសត្វទាំងនោះបានដេកងាប់នៅទីសាធារណៈ។ រហូតមកទល់នឹងពេលនេះគេមិនបានដឹងច្បាស់ថា មានសត្វបក្សីណាខ្លះបានឆ្លងជំងឺពីសត្វទាំង ២ក្បាលខាងលើនេះទេ ហើយគេក៏មិនអាចដឹងថា មានមនុស្សណាម្នាក់អាចពាក់ព័ន្ធក្នុងករណីនេះដែរ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay