ជប៉ុនកំពុងប្រឈមនឹងការខ្វះខាតស្រាបៀរ Asahi ដោយសារការវាយប្រហារពីក្រុម Hacker
- BY
- Pheakdey
- October 3, 2025
ជប៉ុន៖ ប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាខ្វះខាតផលិតផល Asahi ដោយសារតែក្រុម Hacker បានចូលទៅរំខានដល់ប្រតិបត្តិការសំខាន់ៗរបស់ក្រុមហ៊ុន Asahi Group នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី៣ ខែតុលា។ ផលិតផលរបស់ក្រុមហ៊ុន Asahi ដែលអាចនឹងមានចំនួនតិចតួចនៅលើទីផ្សារនោះ រួមមានទាំងស្រាបៀរ និងតែដប ម៉ាក Asahi ជាដើម។

បើតាមតំណាងរបស់ក្រុមហ៊ុន Asahi Group បានឱ្យដឹងថា ក្រុមហ៊ុន Hacker បានចាប់ផ្តើមវាយប្រហារប្រព័ន្ធប្រតិបត្តការណ៍របស់ក្រុមហ៊ុនចាប់តាំងថ្ងៃចន្ទ ដើមសប្តាហ៍នេះម្លេះ ហើយប្រព័ន្ធប្រតិបត្តិការណ៍ដែលបានរងនូវរំខាននោះមានដូចជា ប្រព័ន្ធបញ្ជាទិញ និងប្រព័ន្ធដឹកជញ្ជូននៅតាមរោងចក្រជាច្រើននៅទូទាំងប្រទេស។ យ៉ាងណាក្តី គិតត្រឹមពេលនេះខាងក្រុមហ៊ុន Asahi កំពុងតែព្យាយាមដោយស្រាយបញ្ហាខាងលើនេះហើយ ខណៈភាពប្រក្រតីអាចនឹងវិលត្រលប់មកវិញឆាប់ៗនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






