- Pheakdey
- អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងមានជំនួបដ៏ពិសេសមួយជាមួយលោកប្រធានាធីបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន នៅសប្តាហ៍ក្រោយដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី៩ ខែសីហា។ តាមគម្រោងជំនួបរវាងមេដឹកនាំកំពូលលើនេះនឹងត្រូវរៀបចំឡើងនៅក្នុងរដ្ឋ Alaska សហរដ្ឋអាមេរិក ក្នុងថ្ងៃទី ១៥ ខែសីហា។ នៅលើបណ្តាសង្គមផ្ទាល់ខ្លួន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកក៏គ្រោងអញ្ជើញលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ឱ្យចូលរួមក្នុងកិច្ចប្រជុំខាងលើនេះផងដែរ ខណៈភាគីខាងអ៊ុយក្រែននៅមិនទាន់មានការឆ្លើយតបយ៉ាងនៅឡើយទេ។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ីបានអូសបណ្តាលអស់រយៈពេល ៣ឆ្នាំកន្លះមកហើយ ខណៈកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាមត្រូវបានរៀបចំឡើងជាច្រើនដងមកហើយ
August 9, 2025 - អន្តរជាតិ
ថៃ៖ ភ្ញៀវទេសចរជនជាតិម៉ាឡេស៊ីចំនួន ២នាក់ត្រូវបានពលរដ្ឋថៃម្នាក់ចាក់សាំងដុតយ៉ាងឃោឃៅបំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែសីហា។ ហេតុការណ៍បានកើតឡើងនៅមុខផ្សារ Big C មួយកន្លែងនៅលើបណ្តោយផ្លូវ Ratchadamri ដែលស្ថិតនៅក្នុងកណ្តាលទីក្រុងបាងកក ប្រទេសថៃ។ ប្រភពខាងលើបានបន្តថា ភ្ញៀវទេសចរជនជាតិម៉ាឡេស៊ីដែលជាជនរងគ្រោះទាំង ២នាក់នោះរួមមាន ម្នាក់ឈ្មោះ Ong Yik Leong អាយុ ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ Gan Xiao Zhen និងមានអាយុ ២៧ឆ្នាំ ខណៈជនបង្កហេតុជនជាតិថៃវិញមានឈ្មោះថា Varakorn Pubthaisong អាយុ ៣០ឆ្នាំ។
August 9, 2025 - អន្តរជាតិ
អូស្រ្តាលី៖ អាជ្ញាធរនៃរដ្ឋ New South Wales នៃប្រទេសអូស្រ្តាលីបានសម្រេចផ្តល់ប្រាក់សងជំងឺចិត្តចំនួន ២លានដុល្លារអូស្រ្តាលី (១,៣ លានដុល្លារអាមេរិក) ទៅកាន់ស្រ្តីម្នាក់ ដែលតុលាការបានកាត់ទោសឱ្យគាត់ជាប់គុកអស់រយៈពេល ២០ឆ្នាំទាំងគ្មានកំហុស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៨ ខែសីហា។ ស្រ្តីជាជនរងគ្រោះរូបនេះឈ្មោះថា Kathleen Folbigg និងមានអាយុ ៥៨ឆ្នាំ។ លោកស្រី Kathleen Folbigg ប្រភពខាងលើបានបន្តថា រឿងរ៉ាវចម្រូងចម្រាសរបស់លោកស្រី Kathleen Folbigg បានកើតឡើងនៅក្នុងឆ្នាំ ២០០៣ ដោយសំណុំរឿងនោះគឺជាករណីពាក់ព័ន្ធនឹងការស្លាប់ក្មេងៗចំនួន ៤នាក់ ដែលជាកូនរបស់គាត់ផ្ទាល់តែម្តង។
August 8, 2025 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយខ្សែនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ស្ពានមួយខ្សែនេះគឺជាស្ពានយោល ដែលត្រូវបានគេសាងសង់នៅក្នុងតំបន់រមណីយដ្ឋាន Xinjiang ភាគខាងលិច នៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ២៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ គិតត្រឹមពេលនេះអាជ្ញាធរចិននៅមិនអាចបញ្ជាក់ថា តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងពីសំណាក់ក្រុមអ្នកជំនាញ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 8, 2025 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសគិតថ្លៃពន្ធនាំចូលចំពោះបន្ទះឈីប (Semiconductor) ក្នុងអត្រារហូតដល់ ១០០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា។ យ៉ាងណាក្តី អត្រាពន្ធនេះនឹងត្រូវបានលើកលែង ពោលគឺអត្រាពន្ធមានត្រឹម ០% ចំពោះក្រុមហ៊ុនទាំងឡាយដែលប្រមូលផលិតផលសម្រេចរបស់ពួកគេត្រលប់មកកាន់សហរដ្ឋអាមេរិក។ ក្នុងខ្លឹមសារខាងលើនេះគឺមានន័យថា ប្រភេទក្រុមហ៊ុនដូចជាក្រុមហ៊ុន Apple ដែលបានដំឡើងផលិតផលនៅតាមបណ្តាប្រទេសផ្សេងៗហើយនាំយកផលិតផលសម្រេចទាំងនោះគឺកាន់សហរដ្ឋអាមេរិកវិញ នឹងត្រូវបានលើកលែងពន្ធ។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងការប្រកាសអត្រាពន្ធខាងលើនេះលោក ដូណាល់ ត្រាំ ក៏បានប្រកាសផងដែរថា ក្រុមហ៊ុន Apple បានយល់ព្រមវិនិយោគនៅក្នុងទឹកដីសហរដ្ឋអាមេរិកលើគម្រោងមួយចំនួន ដែលមានតម្លៃសរុបរហូតដល់
August 7, 2025 - អន្តរជាតិ
ថៃ៖ មន្ទីរពេទ្យមួយកន្លែងនៅប្រទេសថៃត្រូវបានអាជ្ញាធរពិន័យជាប្រាក់ចំនួន ១,២១ លានបាត ( ៣៧,៤៤២ ដុល្លារ) ក្រោយបណ្តោយឱ្យឯកសារសម្ងាត់របស់អ្នកជំងឺត្រូវគេយកទៅខ្ចប់នំជាសាធារណៈ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃទី៦ ខែសីហា។ មន្ទីរពេទ្យមួយកន្លែងនេះត្រូវបានស្គាល់ថា មានទីតាំងស្ថិតនៅក្នុងខេត្ត Ubon Ratchathani តែឈ្មោះរបស់មន្ទីរពេទ្យមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។ ប្រភពខាងលើបានបន្តថា រឿងរ៉ាវចម្រូងសម្រាសនេះត្រូវបានបែកធ្លាយតាមរយៈគណនីបណ្តាញសង្គមម្នាក់ឈ្មោះ Doctor Lab Panda ដែលជា Influencer នៅក្នុងប្រទេសថៃផងនោះ បានបង្ហោះរូបមួយសន្លឹកបញ្ជាក់ថា ឯកសារសម្ងាត់របស់អ្នកជំងឺម្នាក់ត្រូវបានគេយកទៅខ្ចប់នំលក់តាមដងផ្លូវយ៉ាងអសីលធម៌បំផុត។ ក្រោយការស៊ើបអង្កេតអាជ្ញាធរថៃបានរកឃើញថា ឯកសារសម្ងាត់ដែលបានបែកធ្លាយនោះមានរហូតដល់ជាង ១,០០០សន្លឹកឯណោះ ខណៈដែលយោងទៅតាមក្រមសីលធម៌ការងារ គឺមន្ទីរពេទ្យត្រូវកិនកម្ទេចឯកសារទាំងនោះចោលនៅពេលវាលែងមានភាពចាំបាច់ក្នុងការប្រើប្រាស់៕ អត្ថបទ៖
August 7, 2025 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងតំបន់ជួរភ្នំហិម៉ាឡៃយ៉ាន ដែលស្ថិតនៅក្នុងដែនដីនៃប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៦ ខែសីហា។ ក្រៅតែពីបានបណ្តាលឱ្យមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏មានមនុស្សជាង ១០០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមលោក Sanjay Seth រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់នៅតំបន់ខាងលើនេះកំពុងស្ថិតនៅក្នុងកម្រិតអាសន្នខ្ពស់បំផុត ដ្បិតទឹកជំនន់បានកើតឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យពលរដ្ឋនិងអាជ្ញាធរមិនអាចត្រៀមការពារខ្លួនបានទាន់ពេលវេលានោះទេ។ ជុំវិញករណីអ្នកបាត់ខ្លួនវិញ អាជ្ញាធរកំពុងដាក់ពង្រាយក្រុមអ្នកសង្គ្រោះបន្ទាន់ជាច្រើនាក់ដើម្បីតាមស្វែងរកពួកគេ ខណៈតាមការសន្និដ្ឋានបឋមគឺភាគច្រើននៃអ្នកបាត់ខ្លួនទាំងនោះទំនងជាបានស្លាប់បាត់បង់ជីវិតទៅហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 6, 2025 - អន្តរជាតិ
នូវែលសេឡង់៖ ស្រ្តីជនជាតិនូវែលសេឡង់ម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនជុំវិញករណី ដែលបានរូបគាត់បានយកក្មេងស្រីអាយុ ២ឆ្នាំម្នាក់ដាក់ក្នុងវ៉ាលីអំឡុងពេលធ្វើដំណើរតាមរថយន្តក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Kaiwaka ក្នុងទីក្រុង Auckland នៃប្រទេសនូវែលសេឡង់ (New Zealand)។ ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះត្រូវបានរាយការណ៍ពីសំណាក់បុរសជាអ្នកបើកបររថយន្តក្រុងម្នាក់ក្រោយគាត់បានកត់សម្គាល់ឃើញថា នៅក្នុងវ៉ាលីរបស់អ្នកដំណើរម្នាក់ហាក់មានចលនាខុសប្រក្រតី ពោលគឺដូចជាមានមនុស្សម្នាក់កំពុងនៅក្នុងនោះ។ បន្ទាប់មកគាត់ក៏បានរាយការណ៍ជូនប៉ូលិសដើម្បីឱ្យធ្វើការត្រួតពិនិត្យ ខណៈក្រោយការត្រួតពិនិត្យគឺប៉ូលិសបានរកឃើញមានក្មេងស្រីអាយុ ២ឆ្នាំ។ ជាសំណាងល្អក្មេងស្រីរូបនោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ខណៈស្រ្តីជាជនបង្កហេតុត្រូវបានប៉ូលិសឃុំខ្លួននិងត្រៀមបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN
August 5, 2025 - អន្តរជាតិ
ចិន៖ ព្យុះភ្លៀងនិងទឹកជំនន់នៅតំបន់ប៉ែកខាងជើងប្រទេសចិននៅតែបន្តបង្កហានីភ័យខ្ពស់សម្រាប់ប្រជាពលរដ្ឋ ខណៈអាជ្ញាធរចិនបានប្រកាសដាក់តំបន់រងគ្រោះទាំងនោះស្ថិតនៅក្នុងការប្រកាសអាសន្នកម្រិតក្រហមហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៥ ខែសីហា។ ចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរចិនក៏បានសម្រេចធ្វើការជម្លៀសពលរដ្ឋជាង ៨២,០០០នាក់ជាបន្ទាន់ផងដែរ។ ទន្ទឹមគ្នានេះតួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ក៏បានបន្តកើនឡើងផងដែរ ដោយគិតត្រឹមពេលនេះមានប្រជាជនចិនចំនួន ៤៤នាក់ហើយ ដែលត្រូវបានអាជ្ញាធរចិនបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត និងមានមនុស្សចំនួន ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ ប្រភពខាងលើបានបន្តថា មនុស្សបានកំពុងតែបាត់ខ្លួនទាំង ៩នាក់នោះក៏ទំនងជាបានស្លាប់និងបានហូរតាមទឹកទៅកាន់កន្លែងឆ្ងាយៗបាត់ហើយ តែទោះជាយ៉ាងនេះក្តីក៏អាជ្ញាធរកំពុងតែតាមស្វែងរកពួកគេឱ្យអស់ពីលទ្ធភាពផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 5, 2025 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកគ្រោងអនុវត្តច្បាប់តម្រូវឱ្យភ្ញៀវទេសចរណ៍អន្តរជាតិត្រូវបង់ប្រាក់ធានារហូតដល់ ១៥,០០០ដុល្លារក្នុងពេលធ្វើដំណើរចូលប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃ អង្គារ ទី៥ ខែសីហា។ ការសម្រេចតម្រូវឱ្យអ្នកដំណើរអន្តរជាតិត្រូវបង់ប្រាក់ធានាដ៏ច្រើននេះ គឺត្រូវបានធ្វើឡើងដើម្បីលុបបំបាត់ករណីអ្នកទៅស្នាក់នៅក្នុងសហរដ្ឋអាមេរិកលើសរយៈពេលកំណត់។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺការបង់ប្រាក់ធានាសម្រាប់ទិដ្ឋការចូលទៅសហរដ្ឋអាមេរិកនេះនឹងមាន ៣ប្រភេទ អាស្រ័យទៅតាមព័ត៌មានជាក់ស្តែងរបស់អ្នកដំណើរម្នាក់ៗ ដោយការបង់ប្រាក់ធានាទាំង ៣ប្រភេទនោះគឺមានចាប់ពី ៥,០០០ដុល្លារ ១០,០០០ដុល្លារ រហូតដល់ ១៥,០០០ដុល្លារ ខណៈអ្នកដំណើរទាំងអស់នឹងទទួលបានប្រាក់ធានានេះវិញគ្រប់ចំនួននៅពេលដែរពួកគេចាកចេញពីអាមេរិកវិញតាមពេលកំណត់។ សូមបញ្ជាកជូនថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះជនអន្តោប្រវេសន៍ រហូតដល់មានការហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន ១៩ មិនឱ្យធ្វើដំណើរចូលសហរដ្ឋអាមេរិកទៀតផង៕ អត្តបទ៖ ភក្តី
August 5, 2025









