- Pheakdey
- អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣០ ខែកក្កដា។ រោងចក្រមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងស្រុក Mueang នៃខេត្ត Suphan Buri។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍ផ្ទុះនេះក៏បានបណ្តាលឱ្យមនុស្សមួយចំនួនទៀតត្រូវរងរបួស និងកំពុងបាត់ខ្លួនផងដែរ។ គួរកត់សម្គាល់ថា ហេតុការណ៍ផ្ទុះក្នុងរោងចក្រនៅប្រទេសថៃបានកើតមានជារឿយៗក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ជាក់ស្តែងការពីឆ្នាំ ២០២៤ កន្លងទៅក៏មានរោងចក្រផលិតកាំជ្រួចមួយកន្លែងនៅក្នុងប្រទេថៃបានផ្ទុះនិងបានសម្លាប់មនុស្សអស់ចំនួន ២៣នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 30, 2025 - អន្តរជាតិ
ជប៉ុន៖ ប្រទេសជប៉ុនបានទាញសញ្ញាព្រមានអំពីលទ្ធភាពនៃការកើតមានគ្រោះរញ្ជួយដីក្នុងកម្រិតរហូតដល់ ៨,៨ រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៣០ ខែកក្កដា។ តាមការព្យាករណ៍ក៏បានបង្ហាញផងដែថា គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនេះក៏អាចបណ្តាលឱ្យរលកយក្សស៊ូណាមិក្នុងកម្ពស់រហូតដល់ ៣ម៉ែត្រផងដែរ។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា គ្រោះធម្មជាតិដ៏គ្រោះថ្នាក់ខាងលើនេះអាចកើតមានឡើងនៅតាមតំបន់ឆ្នេរភាគសមុទ្រភាគខាងជើងនៃប្រទេសជប៉ុន ពោលគឺជាតំបន់ដែនសមុទ្យជាប់ជាមួយនឹងប្រទេសរុស្ស៊ី។ នៅចំពោះមុខការព្រួយបារម្ភពីគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ អាជ្ញាធរជប៉ុនបានណែនាំឱ្យពលរដ្ឋដែលកំពុងស្ថិតនៅក្នុងតំបន់ងាយរងគ្រោះប្រមាណជា ២លាននាក់ត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិន ដើម្បីរក្សាសុវត្ថិភាព៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asi
July 30, 2025 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣០នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៩ ខែកក្កដា។ ទឹកជំនន់ដែលកំពុងវាយប្រហារប្រទេសចិននៅពេលនេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៣០នាក់នោះ គឺមានជនរងគ្រោះចំនួន ២៨នាក់ជាពលរដ្ឋរស់នៅក្នុងតំបន់ Miyun ដែលស្ថិតភាគខាងជើងនៃទីក្រុងប៉េកាំង រដ្ឋធានីរបស់ប្រទេសចិន។ ដោយឡែកជនរងគ្រោះចំនួន ២នាក់ផ្សេងទៀតគឺជាពលរដ្ឋរស់នៅក្នុងក្រុង Yanqing នៃខេត្ត Xinhua។ បើតាមអាជ្ញាធរឧតុនិយមចិនបានបញ្ជាក់ថា ភ្លៀងអាចបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃបន្ថែមទៀត ហើយគ្រោះថ្នាក់ផ្សេងៗក៏អាចបន្តកើតមានឡើងកាន់តែច្រើនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 29, 2025 - អន្តរជាតិ
ចិន៖ ព្យុះភ្លៀងកំពុងវាយប្រហារខេត្តជាច្រើននៅជុំវិញទីក្រុងប៉េកាំង ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៨ ខែកក្កដា។ នៅចំពោះមុខគ្រោះធម្មជាតិបន្ទាន់នេះ អាជ្ញាធរចិនបានធ្វើការជម្លៀសពលរដ្ឋប្រមាណជា ៤,៤០០នាក់ ឱ្យទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា តំបន់ភាគខាងជើងនៃខេត្ត Hebei គឺជាកន្លែងដែលបានរងនូវឥទ្ធិអាក្រក់ខ្លាំងជាងនេះ ដោយនៅក្នុងតំបន់នេះសម្ពាធទឹកភ្លៀងបានបង្កឱ្យមានទឹកជំនន់ និងការបាក់ដីជាច្រើនកន្លែងផងដែរ ខណៈជំនន់ទឹកភ្លៀងនិងការបាក់ដីនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៤នាក់ត្រូវស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ៨នាក់កំពុងបាត់ខ្លួនផងដែរ។ គិតត្រឹមពេលនេះអាជ្ញាធរចិនកំពុងដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះជាច្រើន ដើម្បីតាមស្វែងរកអ្នកបាត់ខ្លួនទាំងនោះហើយ ខណៈគេមិនមានសង្ឃឹមខ្ពស់ថា ពួកគេអាចមានសំណាងនៅរស់មានជិវិតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 28, 2025 - អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការបាញ់ប្រហារមួយនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃចន្ទ ទី២៨ ខែកក្កដា។ ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅផ្សារ Tor Kor ដែលស្ថិតនៅក្នុងទីក្រុងបាងកក។ ប្រភខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះទាំង ៦នាក់នោះ គឺមានជនរងគ្រោះចំនួន ៥នាក់ជាសន្តិសុខប្រចាំការនៅផ្សារខាងលើនេះ ខណៈជនរងគ្រោះម្នាក់ទៀតគឺជាខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ខ្លួឯងក្រោយបើកការបាញ់ប្រហារទៅកាន់ក្រុមសន្តិសុខផ្សាររួច។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងច្បាស់ពីមូលហេតុ ដែលជម្រុញឱ្យខ្មាន់កាំភ្លើងសម្រេចចិត្តបើការបាញ់ប្រហារដូចនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ South China Morning Post
July 28, 2025 - អន្តរជាតិ
ស្រីលង្កា៖ តុលាការកំពូលរបស់ប្រទេសស្រីលង្កាបានបង្គាប់ឱ្យក្រុមហ៊ុនដឹកជញ្ជូនមួយរបស់ប្រទេសសិង្ហបុរីត្រូវបង់ប្រាក់សំណងចំនួន ១ពាន់លានដុល្លារ ជុំវិញករណីដែលមាននាវាដឹកសារធាតុគីមីមួយគ្រឿងបានផ្ទុះឆេះនិងបានលិចនៅក្នុងដែនសមុទ្ររបស់ប្រទេសស្រីលង្កានាពេលកន្លងមក នេះយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ នាវាដឹកទំនិញដែលបានជួបគ្រោះអកុសលខាងលើនេះមានឈ្មោះថា MV X-Press Pearl ជាកម្មសិទ្ធរបស់ក្រុមហ៊ុនដឹកជញ្ជូនសិង្ហបុរី Xpress Feeders។ ប្រភពខាងលើបានបន្តថា កាលពី ៤ឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ២០២១ នាវាដឹកទំនិញ MV X-Press Pearl ដែលមានផ្ទុកទៅដោយសារធាតុគីមីយ៉ាងច្រើននោះស្រាប់តែបានផ្ទុះឆេះនិងលិច ក្រោយចេញដំណើពីរកំពង់ផែ Colombo ក្នុងប្រទេសស្រីលង្កាបានបន្តិច។ គ្រោះថ្នាក់នេះមិនត្រឹមតែបានធ្វើឱ្យប៉ះពាល់អាយុជីវិតមនុស្សនោះទេ តែសារធាតុគីមីដែលបានធ្លាយទៅក្នុងសមុទ្របានទៅបំផ្លាញនិងបំពុលបរិស្ថានទាំងនៅក្នុងទឹកនិងនៅលើកោះមួយយ៉ាងខ្លាំង ហើយគ្រោះមហន្តរាយធម្មជាតិនេះក៏អាចបន្តឡើងមានក្នុងរយៈពេលវែងទៀតផង។ ព្រោះហេតុផលនេះហើយ ទើបតុលាការស្រីលង្កាតម្រូវឱ្យក្រុមហ៊ុន Xpress Feeders ត្រូវសងថ្លៃខូចខាតរហូតដល់ ១ពាន់លានដុល្លារ៕ អត្ថបទ៖
July 25, 2025 - អន្តរជាតិ
អាមេរិក៖ ក្រសួងការបរទេសអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកកំពុងជំរុញឱ្យកម្ពុជា និងថៃ ត្រូវបញ្ឈប់ជាបន្ទាន់នូវអរិភាពនៃជម្លោះរវាងភាគីទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Bloomberg នៅក្នុងថ្ងៃទី២៥ ខែកក្កដា។ សេចក្តីថ្លែងការខាងលើនេះត្រូវបានធ្វើឡើងដោយ លោក ថូមមី ភីហ្គត (Tommy Pigott) ដែលជាអ្នកនាំពាក្យឱ្យក្រសួងការបរទេសអាមេរិក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក ថូមមី ភីហ្គត បានបញ្ជាក់ផងដែរថា អាមេរិកកំពុងមានការព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពជម្លោះដែលកំពុងកើនឡើងនៅតាមព្រំដែនកម្ពុជា-ថៃ និងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះរបាយការណ៍គ្រោះថ្នាក់ចំពោះជនស៊ីវិល។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ សហរដ្ឋអាមេរិកកំពុងជំរុញឱ្យភាគីជម្លោះបញ្ឈប់ជាបន្ទាន់នូវអរិភាព ត្រូវការពារជនស៊ីវិល និងដោះស្រាយជម្លោះដោយសន្តិវិធី ៕ អត្ថបទ៖ ភក្តី ប្រភព៖ Bloomberg
July 25, 2025 - អន្តរជាតិ
អាមេរិក៖ សាកលវិទ្យាល័យ Columbia បានយល់ព្រមបង់ប្រាក់សំណងចំនួន ២០០លានដុល្លារទៅកាន់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ជុំវិញករណីដែលសាកលវិទ្យាល័យមួយនេះមិនបានជួយការពារនិស្សិតជនជាតិជ្វីហ្វ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទីព្រហស្បតិ៍ ទី២៤ ខែកក្កដា។ ការទូទាត់ប្រាក់សំណងដ៏ច្រើននេះនឹងត្រូវធ្វើឡើងក្នុងទម្រង់ជាការបង់រំលស់បន្តិចម្តងៗក្នុងរយៈពេលកំណត់ ៣ឆ្នាំ។ សូមបញ្ជាក់ជូនថា សាកលវិទ្យាល័យ Columbia គឺជាសាកលវិទ្យាល័យមួយនៅក្នុងចំណោមសាកលវិទ្យាល័យជាច្រើនផ្សេងទៀត ដែលជាប់ពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងចលនាប្រឆាំងតវ៉ាសង្គ្រាមនៅតំបន់ហ្គាហ្សា ពោលគឺជាសង្គ្រាមរវាងអ៊ីស្រាអែលជាមួយនឹងកងកម្លាំងជ្រុលនិយម Hamas ប៉ាឡេស្ទីន។ នៅចំពោះសង្គ្រាមដ៏ធំនេះ ក្រុមនិស្សិតដែលមានដើមកំណើតជាជនជាតិជ្វីហ្វនៅសហរដ្ឋអាមេរិកត្រូវបានគេរើសអើង ឬធ្វើទុកបុកម្នេញ ដ្បិតមនុស្សជាច្រើនយល់ឃើញថា ប្រទេសអ៊ីស្រាអែលដែលត្រូវបានបង្កើតឡើងដោយក្រុមជនជាតិជ្វីហ្វ គឺជាអ្នកបង្កឱ្យមានសង្គ្រាមក៏ដូចជាបញ្ហាផ្សេងៗនៅលើពិភពលោក។ នៅក្នុងស្មារតីរក្សាសន្តិភាពនិងសុវត្ថិភាពចំពោះក្រុមនិស្សិតដែលមានដើមកំណើតជាជនជាតិជ្វីហ្វ នាពេលកន្លងមកអាជ្ញាធរអាមេរិកបានដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យក្រុមសាកលវិទ្យាល័យនៅក្នុងបញ្ជីខាងលើនេះត្រូវតែខិតខំការពារសុវត្ថិភាពក្រុមនិស្សិតជនជនជាតិជ្វីហ្វឱ្យអស់ពីលទ្ធភាព ហើយបើសាកលវិទ្យាល័យណាមួយខកខានមិនបានអនុវត្តកាតព្វកិច្ចនេះទេនឹងត្រូវរងនូវការពិន័យតាមច្បាប់ជាធរមាន៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC
July 24, 2025 - អន្តរជាតិ
តួគី៖ យ៉ាងហោចណាស់ណាស់មានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏ឆាប់រហ័សមួយនៅក្នុងប្រទេសតួគី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា។ តំបន់ព្រៃដែលកំពុងមានភ្លើងឆេះនេះគឺស្ថិតនៅក្នុងខេត្ត Eskisehir ភាគកណ្តាលនៃប្រទេសតួគី។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ អគ្គិភ័យក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១៤នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមអាជ្ញាធរតួគីបានបញ្ជាក់ថា ទាំងជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនិងរងរបួស គឺសុទ្ធតែជាក្រុមអ្នកពន្លត់អគ្គិភ័យ ដែលអាជ្ញាធរបានដាក់ពង្រាយឱ្យជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើង តែជាអកុសលភ្លើងបានឆាបឆេះយ៉ាងលឿនមកកាន់ទីតាំងរបស់ពួកគាត់រហូតធ្វើឱ្យពួកគាត់ត្រូវភ្លើងឆេះស្លាប់និងរបួសតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 24, 2025 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអំពីការចុះកិច្ចព្រៀងពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់ដ៏ច្រើនបំផុតមួយជាមួយប្រទេសជប៉ុន ជាមួយនឹងការបញ្ចុះតម្លៃពន្ធគយមកសល់ត្រឹម ១៥% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៣ ខែកក្កដា។ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានយល់ព្រមទទួលយកគម្រោងវិនិយោគធំមួយជាផ្លូវការពីប្រទេសជប៉ុនហើយ ដោយគម្រោងវិនិយោគនោះមានតម្លៃជាទឹកប្រាក់រហូតដល់ ៥៥០ពាន់លានដុល្លារ។ នៅក្នុងសារតាមបណ្តាញសង្គមដដែលនេះ លោក ដូណាល់ ត្រាំ ក៏បានបន្ថែមថា ចាប់ពីពេលនេះទៅប្រទេសជប៉ុនអាចបង្កើនការនាំចេញផលិតផលខ្លួនដូចជា គ្រឿងសម្ភារៈសម្រាប់ផលិតរថយន្តជាលក្ខណៈគ្រួសារ រថយន្តធំ ផលិតផលកសិកម្ម និងផលិតផលផ្សេងៗជាច្រើនទៀតមកកាន់សហរដ្ឋអាមេរិកបាន ជាមួយនឹងអត្រាពន្ធគយត្រឹមតែ ១៥%
July 23, 2025









