Pheakdey
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានពលរដ្ឋកូរ៉េខាងត្បូងចំនួន​ ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះភ្លៀង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា។ តំបន់ដែលកំពុងរងការវាយប្រហារដោយព្យុះភ្លៀងនៅពេលនេះគឺខេត្ត Chungcheong ដែលស្ថិតនៅតំបន់ភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះអាជ្ញាធរកូរ៉េខាងត្បូងក៏បានជម្លៀសពលរដ្ឋក្នុងតំបន់កើតហេតុជាង ១,០០០នាក់ ឱ្យទៅស្នាក់នៅកន្លែងដែលមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ។ បើតាមអាជ្ញាធរឧតុនិយមកូរ៉េខាងត្បូងបានបញ្ជាក់ថា កម្រិតទឹកភ្លៀងដែលបានធ្លាក់នៅពេលនេះគឺជាកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ១២០ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 17, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ បានប្រកាសឱ្យដឹងថា ក្រុមហ៊ុនផលិតភេសជ្ជៈកូកាកូឡា (Coca-Cola) បានយល់ព្រមផលិតភេសជ្ជៈរបស់ខ្លួនដោយប្រើប្រាស់ស្ករអំពៅសុទ្ធហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រសហ្បតិ៍​ ទី១៧ ខែកក្កដា។​ សូមបញ្ជាក់ថា រូបមន្តផលិតភេសជ្ជៈកូកាកូឡាចេញពីស្ករអំពៅសុទ្ធនឹងត្រូវប្រើប្រាស់សម្រាប់តែក្នុងទីផ្សារសហរដ្ឋអាមេរិកតែ​ប៉ុណ្ណោះ ខណៈនៅបណ្តាប្រទេសផ្សេងៗទៀតគឺក្រុមហ៊ុននឹងបន្តប្រើប្រាស់រូបមន្តចាស់ដដែរ។ ប្រភពខាងលើបានបន្តថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនបានប្រើប្រាស់សុីរ៉ូពោតដែលមានជាតិស្ករខ្ពស់ (High-fructose Corn Syrup ) សម្រាប់ផលិតជាភេសជ្ជៈកូកាកូឡា ខណៈក្រុមអ្នកជំនាញផ្នែកសុខភាពអាមេរិកមួយចំនួនតែងលើកឡើងថា សារធាតុប្រភេទនេះអាចបង្កហានិភ័យខ្ពស់សម្រាប់សុខភាពអ្នកទទួលទាន។ សូមបញ្ជាក់ជូនផងដែរថា ចាប់តាំងពីចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកកាលពីដើមឆ្នាំមក លោក ដូណាល់ ត្រាំ បានដាក់ចេញវិធានការសំខាន់ៗជាច្រើនដើម្បីទប់ស្កាត់ប្រភេទភេសជ្ជៈដែលមានជាតិកាបូនអ៊ីដ្រាតខ្ពស់​ ហើយវិធានការទាំងនេះអស់ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពពលរដ្ឋអាមេរិកទូទៅ៕ អត្ថបទ៖

    July 17, 2025
  • អន្តរជាតិ

    ថៃ៖ ស្រ្តីជនជាតិថៃម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីមានទំនាក់ទំនងផ្លូវភេទជាមួយព្រះសង្ឃថៃជាច្រើនអង្គ និងគំរាមទារប្រាក់ពីក្រុមព្រះសង្ឃទាំងនោះបានជាង ១០លានដុល្លារ ត្រូវបានប៉ូលិសថៃចាប់ខ្លួនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី១៦ ខែកក្កដា។ សូមបញ្ជាក់ថា ស្រ្តីរូបនេះមានឈ្មោះពិតថា Wilawan Emsawa មានអាយុ ៣៥ឆ្នាំ ខណៈរូបគាត់ត្រូវបានគេដាក់រហស្សនាមឱ្យថា “Ms Golf”។ បើតាមការិយាល័យប៉ូលិសថៃបានរកឃើញថា ចាប់តាំងពីអំឡុងឆ្នាំ ២០១៧មក អ្នកនាង Wilawan Emsawa បានផ្តើមបង្កើតទំនាក់ទំនាងស្នេហ៍ជាមួយព្រះសង្ឃល្បីៗជាច្រើនអង្គនៅក្នុងប្រទេសថៃ សរុបមកទល់នឹងពេលនេះមានចំនួន ១៥អង្គ ហើយនៅក្នុងទំនាក់ទំនងស្នេហានោះគឺបានឈានដល់ការរួមភេទជាមួយគ្នាទៀតផង។ អ្វីដែលជារឿងមិននឹកស្មានដល់នោះ គឺរាល់ពេលរួមភេទជាមួយព្រះសង្ឃគ្រប់អង្គ អ្នកនាង Wilawan Emsawa តែងថតទាំងជារូបភាព និងវីដេអូទុកជានិច្ច

    July 16, 2025
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដ៏ឆាប់រហ័សមួយនៅក្នុងទីក្រុង New York រដ្ឋ New Jersey សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៦ ខែកក្កដា។ ទឹកជំនន់នេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងក្នុងរយៈពេលដ៏យូរមួយ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា តំបន់រងគ្រោះខាងលើបានរងនូវសម្ពាធទឹកភ្លៀងធ្លាក់ក្នុងកម្រិត ៥cm ក្នុងរយៈពេលរហូតដល់ ៦០នាទី ដែលនេះជាកម្រិតភ្លៀងធ្លាក់ខ្លាំងនិងយូរមិនធ្លាប់មាននោះទេនាពេលកន្លងមក។ ប្រភពខាលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គ្រោះធម្មជាតិនេះក៏បានបង្កឱ្យមានបញ្ហាក្នុងការធ្វើដំណើរនៅតាមព្រលានយន្តហោះ និងស្ថានីយរថយន្តភ្លើងមួយចំនួនផងដែរ ខណៈនៅតាមស្ថានីយរថយន្តភ្លើងក្រោមដីមួយចំនួនត្រូវមានទឹកលិចយ៉ាងជ្រៅតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 16, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពីគម្រោងវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត (AI) និងថាមពល ដែលមានតម្លៃរហូតដល់ ៧០ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៥​ ខែកក្កដា។ តាមផែនការ គឺគម្រោងដែលមានតម្លៃដ៏មហាសាលនេះនឹងលេចរូបរាងឡើងនៅក្នុងរដ្ឋ Pennsylvania ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុតលំដាប់ទី ៥ របស់សហរដ្ឋអាមេរិក។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា គម្រោងវិនិយោគខាងលើនេះនឹងគ្រប់ដណ្តប់លើកម្មវិធីធំៗមួយចំនួនដូចជា បង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យថ្មី ពង្រីកការផលិតថាមពល ឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបណ្តាញ បង្កើតកម្មវិធីបណ្តុះបណ្តាល AI ផ្តល់ការធ្វើកម្មសិក្សា និងបង្កើតកម្មវិធីសំខាន់ៗមួយចំនួនទៀងផងដែរ។​ យ៉ាងណាក្តី សហរដ្ឋអាមេរិកនៅមិនទាន់បានបញ្ជាក់អំពីកាលបរិច្ឆេតជាក់លាក់ក្នុងការអនុវត្តនិងបញ្ចប់គម្រោងវិនិយោគខាងលើនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី

    July 15, 2025
  • អន្តរជាតិ

    អាមេរិក៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិកបានកើនឡើងដល់ ១៣១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៥ ខែកក្កដា។ ទន្ទឹមគ្នានេះតួលេខអ្នកកំពុងបាត់ខ្លួនវិញគឺនៅមានចំនួនសរុប ៩៧នាក់។ សូមបញ្ជាក់ជូនថា ចំនួនអ្នកស្លាប់បាត់បង់ជីវិតនិងបាត់ខ្លួនខាងលើនេះគឺតួលេខបូកសរុបចាប់តាំងពីពេលមានទឹកជំនន់កើតឡើងរហូតមកដល់នឹងពេលនេះ ពោលគឺមានរយៈពេល ១០ថ្ងៃហើយ។ ប្រភពខាងលើបានបន្តថា ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនកំពុងត្រូវបានធ្វើឡើងដោយសកម្មបំផុត ហើយក្រុមអ្នកជួយសង្គ្រោះក៏ត្រូវប្រឈមនឹងបញ្ហាលំបាកជាច្រើនផងដែរ ដ្បិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានរងនូវការបំផ្លាញយ៉ាងខ្លាំងទៅហើយ ខណៈអាកាសធាតុវិញក៏នៅមិនទាន់ល្អប្រសើរជាធម្មតាដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 15, 2025
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីនឹងអនុវត្តច្បាប់តម្រូវឱ្យក្រុមអ្នកលក់ទំនិញលើបណ្តាញសង្គម ឬហៅតាមភាសាបច្ចេកទេសថា “វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក” ត្រូវបង់ពន្ធលើប្រាក់ចំណូលរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៤ ខែកក្កដា។ គិតត្រឹមពេលនេះសេចក្តីព្រាងច្បាប់ខាងលើត្រូវបានរៀបចំឡើងរួចហើយ ខណៈការអនុម័តឱ្យអនុវត្តជាក់ស្តែងនឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ។ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការអនុវត្តកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលបានមកពីការលក់ទំនិញ Online នេះបានកំណត់ថា ក្រុមអ្នកលក់ទំនិញទាំងអស់ចាប់ពីខ្នាតតូចរហូតដល់ខ្នាតធំត្រូវតែធ្វើការចុះឈ្មោះជាមួយអាជ្ញាធរដើម្បីបានទទួលបានសិទ្ធធ្វើអាជីវកម្មដោយស្របច្បាប់ ហើយសម្រាប់អ្នកដែលមានប្រាក់ចំណូលប្រចាំឆ្នាំចន្លោះពី ៥០០ លានរូពី (៣០,៧១៦ ដុល្លារអាមេរិក) រហូតដល់ ៤,៨ ពាន់លានរូពី (២៩៤,៧៣៦ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំនឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋក្នុងអត្រា ០,៥% ។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងមានអ្នលលក់ទំនិញ Online ជាច្រើនលាននាក់៕

    July 15, 2025
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសថា ប្រទេសខ្លួនអាចប្រមូលពន្ធគយប្រចាំឆ្នាំបានចំនួន ១០០ពាន់លានដុល្លារជាលើកដំបូង នេះបើយោងតាមតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃសៅរ៍ ទី១២ ខែកក្កដា។​ សូមបញ្ជាក់ជូនថា ចំនួនថវិកាដែលប្រមូលបានមកពីការប្រមូលពន្ធគយប្រចាំឆ្នាំខាងលើនេះគឺត្រូវបានគិតចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០២៤ រហូតមកដល់ចុងខែមិថុនា ឆ្នាំ២០២៥នេះ។ បើតាមនាយកដ្ឋានរតនាគារអាមេរិកបានបង្ហាញសុទិដ្ឋិនិយមថា សម្រាប់នៅឆ្នាំបន្ទាប់ ពោលគឺជារយៈពេលគិតចាប់ពីដើមខែមិថុនា ឆ្នាំ២០២៥ រហូតដល់ ចុងខែមិថុនា ឆ្នាំ២០២៦​ ចំនួនពន្ធគយរបស់អាមេរិកអាចនឹងបន្តកើនឡើងដល់ខ្ទង់ ៣០០ពាន់លានដុល្លារឯណោះ។ ប្រភពខាងលើបានបន្តថា ការហ៊ានវាយតម្លៃអំពីកំណើនចំនួនពន្ធគយដ៏ច្រើននេះគឺត្រូវបានធើ្វឡើងដោយផ្អែកថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នាពេលបច្ចុប្បន្នបានកំពុងតែដាក់ចេញច្បាប់ដំឡើងពន្ធគយក្នុងអត្រាយ៉ាងខ្ពស់ពីសំណាក់បណ្តាប្រទេសជាច្រើននៅជុំវិញពិភព ខណៈច្បាប់ថ្មីនេះត្រូវបានអនុវត្តចំពោះប្រទេសមួយចំនួនរួចហើយ និងប្រទេសមួយចំនួនទៀតនឹងត្រូវផ្តើមអនុវត្តចាប់ពីដើមខែសីហា ឆ្នាំ២០២៥នេះតទៅផងដែរ៕ អត្ថបទ៖ ភក្តី

    July 12, 2025
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានដាក់ចេញបទបញ្ជាថ្មីមួយ ដែលតម្រូវឱ្យក្រុមកម្មករធ្វើការងារនៅខាងក្រៅអគារទាំងអស់ត្រូវតែឈប់សម្រាករយៈពេល ២០នាទីនៅរៀងរាល់​ ២ម៉ោងម្តង ដើម្បីឆ្លើយតបទៅនឹងបញ្ហារលកកម្តៅដែលកំពុងគំរាមគំហែងតំបន់ជាច្រើននៅទូទាំងប្រទេស។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១២ ខែកក្កដាបានឱ្យដឹងថា ការសម្រេចដាក់ចេញវិធានការខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងខ្ពស់លើសពី ៣៣អង្សាសេ។ បើតាមក្រសួងការងារ និងកម្លាំងពលកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ការសម្រេចដាក់ចេញបទបញ្ជាឈប់សម្រាកដ៏តឹងរឹងខាងលើនេះគឺត្រូវបានធ្វើឡើងនៅក្នុងគោលបំណងដើម្បីការពារក្រុមកម្មករពីការស្លាប់បាត់បង់ជីវិតដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាលក្រោយពួកគេព្យាយាមធ្វើការងារក្រោមកម្តៅថ្ងៃខ្លាំងក្នុងរយៈពេលយូរ។ ប្រភពខាងលើបានបន្តថា ក្នុងករណីដែលក្រុមហ៊ុននិងសហគ្រាសទាំងឡាយណាមិនអនុវត្តតាមបទបញ្ជាខាងលើនេះឱ្យបានខ្ជាប់ខ្ជួននោះទេគឺអាជ្ញាធរនឹងចាត់វិធានការទៅផ្លូវច្បាប់ជាធរមាន ដែលមានទាំងការពិន័យជាប្រាក់​ ឬផ្អាកអាជីវកម្មទាំងនោះតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 12, 2025
  • អន្តរជាតិ

    សិង្ហបុរី៖ បុរសជនជាតិចិនម្នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតត្រូវបានគេប្រទះឃើញធ្វើការងារជាអ្នកដឹកជញ្ជូនម្ហូបអាហារក្នុងប្រទេសសិង្ហបុរី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Asia One ។ បណ្ឌិតរូបនេះមានឈ្មោះថា Ding Yuanzhao អាយុ ៣៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងខេត្ត Fujian ភាគខាងត្បូងប្រទេសចិន។  ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងប្រទេចិន លោក Ding Yuanzhao បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ​ Oxford ក្នុងចក្រភពអង់គ្លេស ហើយបន្ទាប់មកទៀត គាត់ក៏បានបន្តការសិក្សាថ្នាក់បណ្ឌិតនៅក្នុងសាកលវិទ្យាល័យ Nanyang Technological University (NTU) ក្នុងប្រទេសសិង្ហបុរី។ បើទោះជាមានការអប់រំខ្ពស់មែន តែចប្ចុប្បន្នលោក Ding Yuanzhao បានធ្វើការងារជាអ្នកដឹកជញ្ជូនម្ហូបអាហារ ពោលគឺជាការងារដែលមិនទាមទារសមត្ថភាពចំណេះខ្ពស់រហូតដល់ថ្នាក់បណ្ឌិតនោះទេ ខណៈប្រាក់ចំណូលដែលគាត់អាចទទួលបានវិញគឺខ្ទង់ ៧០០ ដុល្លារសិង្ហបុរី (៥៤៦ ដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ ដោយត្រូវធ្វើការងារប្រមាណជា

    July 11, 2025