ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៣នាក់បានបាត់បង់ជីវិត ដោយសារការវាយប្រហារពីម្ចាស់ហាងលក់ភីហ្សាមួយកន្លែងនៅទីក្រុងសេអ៊ូល

    BY Pheakdey September 3, 2025
    មនុស្ស ៣នាក់បានបាត់បង់ជីវិត ដោយសារការវាយប្រហារពីម្ចាស់ហាងលក់ភីហ្សាមួយកន្លែងនៅទីក្រុងសេអ៊ូល

    កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ចាក់សម្លាប់យ៉ាងកម្រោលមួយនៅក្នុងហាងលក់ភីហ្សាមួយកន្លែងក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣ ខែកញ្ញា។ នៅក្នុងចំណោមជនរងគ្រោះទាំង ៣នាក់នោះគឺមាន ២នាក់ជាបុរស និងមានម្នាក់ជាស្រ្តី ដែលស្លាប់បាត់បង់ជីវិត ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។

    បើតាមប៉ូលិសកូរ៉េខាងត្បូងបានបញ្ជាក់ថា ជនបង្កហេតុគឺជាម្ចាស់លក់ភីហ្សាខាងលើនេះផ្ទាល់តែម្តង ហើយមុនពេលដែលរូបគាត់ធ្វើសកម្មភាពយកកាំបិទទៅចាក់សម្លាប់មនុស្សយ៉ាងកម្រោលនេះ គឺរូបគាត់បានកើតមានជម្លោះជាមួយអ្នកម៉ៅការម្នាក់យ៉ាងខ្លាំង។ តាមការសន្និដ្ឋានបឋម សកម្មភាពចាក់សម្លាប់មនុស្សនេះអាចកើតឡើងដោយសារតែកំហឹងរបស់ម្ចាស់ហាង ដែលបង្កឡើងដោយសារជម្លោះរបស់គាត់ ដ្បិតគេបានមើលឃើញថា ក្រោយពេលមានជម្លោះភ្លាមៗ ជនបង្កហេតុក៏បានព្យាយាមធ្វើបាបខ្លួនឯងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Channel News Asia

    Share This Post: