តុលាការអាមេរិកបង្គាប់ឱ្យក្រុមហ៊ុន Google បង់ប្រាក់ ៤២៥លានដុល្លា ជុំវិញករណីបំពានសិទ្ធឯកជនអ្នកប្រើប្រាស់
- BY
- Pheakdey
- September 4, 2025
អាមេរិក៖ គណៈវិនិច្ឆ័យសហព័ន្ធសហរដ្ឋអាមេរិក បានកំណត់ឱ្យក្រុមហ៊ុន Google ត្រូវបង់ប្រាក់ចំនួន ៤២៥លានដុល្លារ ជុំវិញករណីបំពានសិទ្ធឯកជនរបស់អ្នកប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ៤ ខែកញ្ញា។ សាលក្រមនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការកាត់ទោសមួយនៅតុលាការសហព័ន្ធក្នុងទីក្រុង San Francisco រដ្ឋ California។

គួរកត់សម្គាល់ថា ករណីបំពានសិទ្ធឯកជនរបស់អ្នកប្រើប្រាស់បង្កឡើងដោយក្រុមហ៊ុន Google បានកើតមានជារឿយៗ ហើយករណីបទល្មើសនេះបានកើតឡើងក្នុងទម្រង់ជាការលួចប្រមូលព័ត៌មានផ្ទាល់ខ្លួន និងចំណូលចិត្តរបស់អ្នកប្រើប្រាស់ ដើម្បីឱ្យពួកគេអាចមើលឃើញឬទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយណា ដែលត្រូវនឹងទំនោរចិត្តរបស់ពួកគេ។ យ៉ាងណាក្តី ការលួចប្រមូលទិន្នន័យពីអ្នកប្រើប្រាស់ទាំងនេះ ត្រូវបានធ្វើឡើងដោយគ្មានការអនុញ្ញាតពីសមីខ្លួនឡើយ ហើយពេលខ្លះវាក៏បានធ្វើឱ្យប៉ះពាល់ដល់ឯកជនភាពរបស់អ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






