ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ស៊ី ជិនពីង៖ ពិភពលោកអាចប្រឈមនឹងជម្រើសរវាងសន្តិភាព ឬសង្រ្គាម

    BY Pheakdey September 3, 2025
    លោក ស៊ី ជិនពីង៖ ពិភពលោកអាចប្រឈមនឹងជម្រើសរវាងសន្តិភាព ឬសង្រ្គាម

    ចិន៖ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានថ្លែងថា ពិភពលោកអាចប្រឈមមុខទៅនឹងជម្រើសរវាងសន្តិភាព ឬសង្រ្គាមបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅរសៀលថ្ងៃទី៣ ខែកញ្ញា។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល ដែលលោក ស៊ី ជិនពីង ថ្លែងសុន្ទរកថាបើកពិធីព្យុហយាត្រាយោធាដ៏ធំមួយនៅទីក្រុងប៉េកាំង។

    គួរកត់សម្គាល់ថា នៅក្នុងពិធីព្យុហយាត្រាយោធារបស់ប្រទេសចិនខាងលើនេះ ក៏មានការចូលរួមពីសំណាក់ប្រមុខដឹកប្រទេសកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន និងលោកប្រធានាធិបតីរុស្ស៊ី​ វ៉្លាឌីមៀរ ពូទីន ផងដែរ។​ ចំណុចដែលគួរឱ្យសម្គាល់មួយទៀតថា គឺចិនបានបង្ហាញនូវអាវុធទំនើបជាច្រើន រួមមានទាំងអាវុធឡាស៊ែរ មីស៊ីលផ្លោងនុយក្លេអ៊ែរ និងដ្រូនក្រោមទឹកផងដែរ។ សូមបញ្ជាក់ជូនថា ការរៀបពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំខាងលើនេះ គឺត្រូវបានរៀបចំឡើងចំខួបលើកទី ៨០ នៃជ័យជម្នះរបស់ប្រទេសលើប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទីពីរផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Reuters

    Share This Post: