មនុស្ស ១៥នាក់បានបាត់បង់ជីវិត និង ១៨នាក់រងរបួស ក្នុងហេតុការណ៍ក្រឡាប់រថភ្លើងខ្នាតមួយគ្រឿងនៅព័រទុយហ្គាល់
- BY
- Pheakdey
- September 4, 2025
ព័រទុយហ្គាល់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តភ្លើងខ្នាតមួយគ្រឿង នៅក្នុងទីក្រុង Lisbon នៃប្រទេសព័រទុយហ្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៤ ខែកញ្ញា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់បាង់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមនុស្សចំនួន ១៨នាក់ផ្សេងទៀតរងរបួសផងដែរ។

រហូតមទល់នឹងពេលនេះ អាជ្ញាធរក្រុង Lisbon នៅមិនទាន់អាចបញ្ជាក់ពីមូលហេតុបច្ចេកទេសជាក់លាក់ ដែលបណ្តាលឱ្យរថយន្តភ្លើងខ្នាតតូចមួយគ្រឿងនេះត្រូវបើកធ្លាក់ផ្លូវ និងបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចខាងលើនេះនៅឡើយទេ ខណៈករណីគ្រោះថ្នាក់នេះគឺជាករណីកម្រមួយ។ សូមបញ្ជាក់ជូនថា រថយន្តភ្លើងខ្នាតតូច (The cable car railway) គឺមធ្យោបាយធ្វើដំណើរសម្រាប់អ្នកទេសចរដ៏ពេញនិយមមួយនៅក្នុងទីក្រុង Lisbon ហើយជាមធ្យមនៅក្នុងមួយឆ្នាំគឺរថយន្តភ្លើងខ្នាតតូចនេះអាចទាក់ទាញភ្ញៀវទេសចរឱ្យមកជិះលេងកម្សាន្តប្រមាណជា ៣លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






