អន្តរជាតិ

អតីតសមាជិកព្រឹទ្ធសភាថៃម្នាក់ បានដាក់ញត្តិទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីរំលាយគណបក្សភឿថៃ

BY
Pheakdey
September 1, 2025

ថៃ៖ លោក Rueangkrai Leekitwattana ដែលជាអតីតសមាជិកព្រឹទ្ធសភាថៃម្នាក់ បានដាក់ញត្តិទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីស្នើសុំឱ្យមានការរំលាយគណបក្សភឿថៃរបស់លោកស្រី Paetongtarn Shinawatra នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃទី ១ ខែកញ្ញា។ អតីតសមាជិកព្រឹទ្ធសភារូបនេះបានបញ្ជាក់ថា ការរំលាយគណបក្សភឿថៃអាចធ្វើទៅបានរយៈសាលក្រមរបស់តុលាការធម្មនុញ្ញថៃ ដែលបានសម្រេចដកតំណែងនាយករដ្ឋមន្ត្រីថៃរបស់លោកស្រី Paetongtarn Shinawatra នាពេលកន្លងមក។ 

លោក Rueangkrai Leekitwattana បានបន្តថា នៅក្នុងសាលក្រមរបស់តុលាការធម្មនុញ្ញមានចំណុចមួយ ដែលប្រហែលជាអាចពាក់ព័ន្ធទៅនឹងសកម្មភាពរបស់លោកស្រី Paetongtarn ក្នុងនាមជាមេដឹកនាំបក្សភឿថៃ ហើយចំណុចនោះក៏អាចចាត់ទុកថា សកម្មកម្មភាពរបស់លោកស្រី  Paetongtarn Shinawatra គឺជាការបំពានទៅនឹងច្បាប់ស្ដីពីគណបក្សនយោបាយឆ្នាំ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ ផងដែរ។ គួរកត់សម្គាល់ថា គណៈកម្មការរៀបចំការបោះឆ្នោតថៃមិនមានសិទ្ធិក្នុងការរំលាយគណបក្សនយោបាយណាមួយឡើយ តែគណៈកម្មការនេះអាចដាក់ញត្តិទាមទារឱ្យតុលាការធម្មនុញ្ញចេញសាលក្រមរំលាយគណបក្សភឿថៃបាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: