Pheakdey
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងតំបន់ភាគខាងត្បូងរដ្ឋតិចសាស់ សហរដ្ឋអមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​​ The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៥ ខែកក្កដា។ សូមបញ្ជាក់ថា ទឹកជំនន់នេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងលឿនបំផុតក្រោយតំបន់រងគ្រោះខាងលើនេះមានភ្លៀងធ្លាក់ខ្លាំង និងច្រើនថ្ងៃជាប់គ្នា។ បើតាមលោក Dan Patrick អភិបាលរដ្ឋតិចសាស់បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងនោះគឺមានជ​នរងគ្រោះមួយចំនួនជាកុមារ ដែលស្លាប់ដោយសារតែលង់នៅក្នុងទឹកកំពុងហូរខ្លាំង។ អភិបាលរដ្ឋតិចសាស់រូបនេះបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ គិតត្រឹមពេលនេះក៏នៅមានកុមារៗចំនួន ២៣នាក់កំពុងតែបាត់ខ្លួនពីជំរុំ Camp Mystic ផងដែរ ខណៈនៅក្នុងជំរុំដែលជាកន្លែងមានសុវត្ថិភាពសម្រាប់ស្នាក់នៅជាបណ្តោះអាសន្ននេះមានមនុស្សប្រមាណជា ៧៥០នាក់កំពុងស្នាក់នៅ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 5, 2025
  • អន្តរជាតិ

    ជប៉ុន៖​ ប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាខ្វះតែបៃតង Matcha សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ នេះបើយោងតាមការចុះផ្សយរបស់បណ្តាញសារព័ត៌មាន GMA News នៅក្នុងថ្ងៃសៅរ៍ ទី៥ ខែកក្កដា។ បញ្ហាខ្វះខាតតៃបងនេះបានកើតឡើងដោយសារតែកត្តាអាកាសធាតុមិនអំណោយផល ពោលគឺរលកកម្តៅដ៏ខ្ពស់ដែលធ្វើឱ្យដំណាំតែបៃតងប្រភេទ Matcha លូតលាស់មិនបានល្អ ខណៈនៅតាមចំការខ្លះដើមតែត្រូវងាប់តែម្តង។  ប្រភពខាងលើបានបន្តថា ស្របពេលដែលទិន្នផលដំណាំតែបៃតងប្រភេទ Matcha បានធ្លាក់ចុះយ៉ាងគំហុកហើយ នៅក្នុងទីផ្សារឯណោះវិញគឺភេសជ្ជៈតែបៃតង Matcha កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងទាំងនៅក្នុងប្រទេសជប៉ុន និងនៅតាមបណ្តាលប្រទេសមួយចំនួននៅលើពិភពលោក។ តម្រូវការដ៏ខ្ពស់នេះក៏បានរួមចំណែកធ្វើឱ្យតែបៃតង Matcha នៅតាមហាងមួយចំនួនត្រូវលក់រហូតដល់អស់ពីស្តុកផងដែរ។ យ៉ាងណាក្តី កសិករជប៉ុនបានរំពឹងថា នឹងអាចដាំដុះតែបៃតងបានល្អនិងច្រើនឡើងវិញនៅពេលអាកាសធាតុត្រលប់ទៅរកភាពប្រក្រតី៕ អត្ថបទ៖ ភក្តី ប្រភព៖ GMA News

    July 5, 2025
  • អន្តរជាតិ

    ចិន៖ ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសថៃបានព្រមានពលរដ្ឋចិនឱ្យមានការប្រុងប្រយ័ត្នចំពោះករណីផ្តល់ជូនឱកាសការងារល្អៗជាមួយនឹងប្រាក់ខែខ្ពស់នៅក្នុងប្រទេសថៃ ដ្បិតករណីទាំងនោះអាចជាការបោកប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែកក្កដា។ សេចក្តីព្រមានខាងលើនេះត្រូវបានផ្សព្វផ្សាយក្រោយមានករណីពលរដ្ឋចិនម្នាក់បានបាត់ខ្លួនក្រោយពេលមកទទួលយកឱ្យការងារថតរូបដាក់គម្របទស្សនាវដ្តីនៅក្នុងប្រទេសថៃកាលអំឡុងពេលដើមខែមិថុនាកន្លងទៅនេះ។ ពលរដ្ឋចិនដែលបានបាត់ខ្លួននេះត្រូវបានស្ថានទូតចិនឱ្យដឹងត្រឹមថា មានឈ្មោះ Zhong ភេទប្រុស និងមានអាយុ ២៣ឆ្នាំ។  យ៉ាងណាក្តី ការបាត់ខ្លួនរបស់លោក Zhong មិនត្រូវបានអ្នកណាម្នាក់ដឹងឡើយ ទើបកាលពីប៉ុន្មានសប្តាហ៍មុនគាត់នេះបានតេទូរស័ព្ទទៅកាន់ប្អូនស្រីរបស់គាត់នៅក្នុងប្រទេសចិន និងបានប្រាប់នាងពីស្ថានភាពរបស់គាត់ ខណៈលោក Zhong ខ្លួនឯងផ្ទាល់មិនបានដឹងថា រូបគាត់កំពុងនៅទីណានោះទេ។ ក្រោយទទួលបានដំណឹងនេះភ្លាម ប្អូនស្រីរបស់លោក Zhong ក៏បានរាយការណ៍ករណីនេះទៅកាន់ស្ថានទូតចិននៅក្នុងប្រទេសថៃ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍។ បើតាមស្ថានទូតចិនបានញ្ជាក់ថា លោក Zhong ត្រូវបានគេចាប់​យកទៅប្រទេសមីយ៉ាន់ម៉ានិងបង្ខំឱ្យធ្វើការងារជាអ្នកឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅទីនោះ ហើយគិតត្រឹមពេលនេះលោក  Zhong ត្រូវបានជួយសង្គ្រោះឱ្យមានសេរីភាពជាធម្មតាវិញហើយ៕ អត្ថបទ៖ ភក្តី

    July 4, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះរោងចក្រមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ រោងចក្រដែលជាកន្លែងកើតហេតុនេះគឺជារោងចក្រគីមីមានទីតាំងស្ថិតនៅក្នុងរដ្ឋ Sangareddy ភាគខាងត្បូងប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលមនុស្សចំនួន ៣៣នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ត្រឹមថា ក្រោយមានហេតុការណ៍ឆេះនេះរោងចក្រខាងលើនឹងត្រូវផ្អាកដំណើរការក្នុងរយៈ ៩០ថ្ងៃ ខណៈមូលហេតុដែលបណ្តាលឱ្យមានភ្លើងឆេះ និងអ្នកទទួលខុសត្រូវនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    July 4, 2025
  • អន្តរជាតិ

    អាមេរិក៖ មនុស្សចំនួន ២នាក់បានរងរបួស និង ៧កំពុងបាត់ខ្លួននៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចដ៏ធំមួយនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា។ ឃ្លាំងកាំជ្រួចមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងក្រុង Esparto ភាគខាងជើងនៃរដ្ឋ California។ បើតាមអាជ្ញាធរនៅតំបន់កើតហេតុបានបញ្ជាក់ថា សម្រាប់អ្នករងរបួសទាំង ២នាក់គឺត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិត ១០០%ហើយ តែសម្រាប់អ្នកដែលកំពុងបាត់ខ្លួនវិញ គិតត្រឹមពេលនេះគេនៅមិនទាន់អាចសន្និដ្ឋានបានថា ពួកគេអាចមានសំណាងនៅរស់មានជីវិត ឬក៏បានស្លាប់ហើយនោះទេ។ ចំពោះមូលហេតុជាក់ស្តែងដែលបង្កឱ្យការផ្ទុះ និងអ្នកទទួលខុសត្រូវវិញក៏នៅមិនទាន់មានការបញ្ជាក់នៅឡើយដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 3, 2025
  • អន្តរជាតិ

    ជប៉ុន៖ គ្រោះរញ្ជួយដីកម្រិត ៥,៥ វ៉ិចទ័រ បានវាយប្រហារប្រទេសជប៉ុននៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដានេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ទីតាំងដែលបានរងការគំរាមគំហែងដោយគ្រោះធម្មជាតិនេះគឺតំបន់ឆ្នេរនៃកោះ Tokara ដែលស្ថិតនៅក្នុងខេត្ត Kagoshima ភាគខាងត្បូងប្រទេសជប៉ុន។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះបានបង្កឱ្យមានភាពរំញ័រនៅក្នុងផ្ទៃដីជម្រៅប្រមាណជា ២០គីឡូម៉ែត្រ។ យ៉ាងណាក្តី រហូតមកដល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ពីសំណាក់អាជ្ញាធរប្រចាំតំបន់កើតហតុបញ្ជាក់ថា មានអ្នករងរបួសឬក៏អត់នៅឡើយទេ ហើយទំហំនៃការខូតខាតវិញក៏មិនមានការបញ្ជាក់ច្បាស់លាស់ដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 3, 2025
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចសាឡាងមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌូណេស៊ី ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៣៨នាក់កំពុងតែបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថា សាឡាងមួយគ្រឿងមានទិសដៅធ្វើដំណើរចេញពីកោះចាវ៉ាឆ្ពោះទៅកាន់រមណីយដ្ឋានកោះបាលី ដោយមានផ្ទុកមនុស្សសរុបចំនួន ៦៥នាក់។ ប្រភពខាងលើបានបន្តថា សាឡាងបានលិចក្នុងពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវ ហើយភ្លាមៗក្រោយពេលជួបហេតុការណ៍អកុសលមានមនុស្សចំនួន ២៣នាក់ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា៕ អត្ថបទ៖ ភក្តី ប្រភព៖  Channel News Asia

    July 3, 2025
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុនផលិតរថយន្ត Nissan បានប្រកាសប្រមូលយករថយន្តចំនួន ៤៣៣,៨៩៩គ្រឿងចូលរោងចក្រវិញ ក្រោយរកឃើញថារថយន្តទាំងនោះមានបញ្ហាគ្រឿងម៉ាស៊ីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២ ខែកក្កដា។ សូមបញ្ជាក់ជូនថា វិធានការខាងលើនេះត្រូវបានធ្វើឡើងសម្រាប់តែរថយន្ត Nissan ដែលកំពុងប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ បើតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិក (U.S. National Highway Traffic Safety Administration) បានបញ្ជាក់ថា រថយន្ត Nissan ដែលត្រូវបានក្រុមហ៊ុនប្រកាសឱ្យអ្នកប្រើប្រាស់យកចូលរោងចក្រវិញដើម្បីធ្វើការត្រួតពិនិត្យជាថ្មីនោះមានចំនួន ៤ម៉ូដែល ដូចជា៖ ១-Nissan Rogue ២-Nissan Altima ៣-Nissan Infiniti QX50

    July 2, 2025
  • អន្តរជាតិ

    ថៃ៖ នាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ គឺលោក Suriya Jungrungreangkit គ្រោងនឹងចូលកាន់ការងារដឹកនាំប្រទេសក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គឺនៅក្នុងថ្ងៃពុធ ទី២ ខែកក្កដា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ក្នុងរយៈពេលមួយថ្ងៃពេញនៃការទទួលបានសិទ្ធជានាយករដ្ឋមន្ត្រីនេះ លោក Suriya Jungrungreangkit នឹងដឹកនាំការងារសំខាន់ៗមួយចំនួន ដែលអាចឈានទៅជ្រើសរើសបេក្ខភាពថ្នាក់ដឹកនាំប្រទេសថៃជាផ្លូវការ។ សូមបញ្ជាក់ជូនថា​ លោក Suriya Jungrungreangkit គឺជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងជាឧបនាយករដ្ឋមន្រ្តី ហើយរូបលោកបានក្លាយជានាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ ក្រោយតុលាការធម្មនុញ្ញថៃសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra ជាបណ្តោះអាសន្នសិនកាលពីម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា កាលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីក្នុងរយៈពេលត្រឹមតែមួយថ្ងៃដូចនេះ គឺជារឿងដ៏កម្របំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសថៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 2, 2025
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្រោយមានភ្លៀងយ៉ាងខ្លាំងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time កាលពីយប់ថ្ងៃទី១ ខែកក្កដា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយព្យុះភ្លៀងនៅពេលនេះមានតំបន់ចំនួន​២ គឺក្រុង Taiping និង ក្រុង Erlangping នៃខេត្ត Henan ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ព្យុះភ្លៀងដ៏អាក្រក់នេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៦នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈអាជ្ញាធរកំពុងព្យាយាមស្វែងរកពួកគេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សកម្មបំផុត។ បើតាមអាជ្ញាធរឧតុនិយមចិនបានបញ្ជាក់ថា បញ្ហាអាកាសធាតុអាក្រក់នេះអាចបន្តកើតមានជាច្រើនថ្ងៃបន្ថែមទៀត ហើយតំបន់ដែលរងផលប៉ះពាល់ក៏អាចរីករាលដាលកាន់តែច្រើនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    July 2, 2025