អន្តរជាតិ

ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដោយជោគជ័យ

BY
Pheakdey
August 21, 2025

ឥណ្ឌា៖ ប្រទេសឥណ្ឌាបានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដោយជោគជ័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍​ទី២១​ ខែសីហា។ មីស៊ីលខាងលើនេះមានឈ្មោះថា The Agni-5 ខណៈការបាញ់សាកល្បងត្រូវបានធ្វើឡើងនៅតំបន់ប៉ែកខាងលិច នៃរដ្ឋ Odisha ប្រទេសឥណ្ឌា។

ប្រភពខាងលើបានបន្តថា នៅក្នុងប្រតិបត្តិការណ៍ជាក់ស្តែងមីស៊ីលផ្លោង The Agni-5 ក៏មានសមត្ថភាពអាចនាំយកក្បាលនុយក្លេអ៊ែរទៅទម្លាក់ទៅនៅគ្រប់ទីកន្លែងក្នុងប្រទេសចិនបានផងដែរ។ គួរតក់សម្គាល់ថា ចិននិងឥណ្ឌាគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ហើយប្រទេសមហាយក្សទាំងនេះក៏ធ្លាប់មានជម្លោះជាមួយគ្នាផងដែរ ជាក់ស្តែងជម្លោះនៅព្រំដែនរវាងប្រទេសទាំង ២ កាលពីអំឡុងឆ្នាំ២០២០ បានបណ្តាលឱ្យមានមនុស្សជាច្រើនត្រូវបានបាត់បង់ជីវិតទៀតផង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: