អន្តរជាតិ

ក្មេងប្រុសឥណ្ឌូណេស៊ី ដែលបានធ្វើឱ្យល្បីពេញពិភពលោកតាមរយៈក្បាច់រាំ “Aura Farming” នៅលើក្បាលទូក ត្រូវបានតែងតាំងជា “ឯកអគ្គរដ្ឋទូតវប្បធម៌”

BY
Pheakdey
August 23, 2025

ឥណ្ឌូណេស៊ី៖ ក្មេងប្រុសជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលបានធ្វើឱ្យល្បីនៅជុំវិញពិភពលោកតាមរយៈក្បាច់រាំដ៏គួរឱ្យចាប់អាមរ្មណ៍មួយនៅក្បាលទូកត្រូវបានអាជ្ញាធរខេត្ត Riau នៃប្រទេសឥណ្ឌូណេស៊ី សម្រេចតែងតាំងជា “ឯកអគ្គរដ្ឋទូតវប្បធម៌” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២៣ ខែសីហា។ ក្មេងប្រុសដែលពោរពេញដោយទេព្យកោសល្យរូបនេះមានឈ្មោះថា Rayyan Arkan Dhika និងមានអាយុត្រឹម​ ១១ឆ្នាំប៉ុណ្ណោះ។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះវីដេអូរាំនៅលើក្បាលទូករបស់កុមារា Rayyan Arkan Dhika ដែលមានរយៈពេលជាង ១០វិនាទី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោក ហើយអ្នកប្រើប្រាស់បណ្តាញសង្គមទាំងនោះថែមទាំងបានព្យាយាមធ្វើត្រាប់តាមក្នុងទម្រង់ផ្សេងៗទៀតផងដែរ។ សូមបញ្ជាក់ជូនថា វីដេអូរាំនោះមានឈ្មោះថា “Aura Farming” ហើយលោកអ្នកអាចទស្សនាសកម្មភាពរាំក្នុងវីដេអូ ដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី

ប្រភព៖

 

 

 

Share This Post: