- Pheakdey
- អន្តរជាតិ
ចិន៖ អាជ្ញាធរចិនបានធ្វើការជម្លៀសពលរដ្ឋប្រមាណជា ៨០,៩០០នាក់ជាបន្ទាន់ដោយសារបញ្ហាទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៥ ខែមិថុនា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺខេត្ត Guizhou ដែលស្ថិតតំបន់ប៉ែកនិរតី នៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា ទឹកជំនន់ដ៏ឆាប់រហ័សនេះបានបណ្តាលឱ្យស្ពានដែលជាផ្លូវឆ្លងកាត់ទន្លេដ៏សំខាន់មួយត្រូវបាក់ស្រុតទាំងស្រុង ហើយការបាក់ស្ពានដ៏សំខាន់នេះក៏កំពុងបង្កឱ្យមានបញ្ហាមួយចំនួនក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញសំខាន់ៗមួយចំនួនផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់សេចក្តីរាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 25, 2025 - អន្តរជាតិ
ជប៉ុន៖ ប្រទេសជប៉ុនបានបាញ់សាកល្បងមីស៊ីលក្នុងដែនដីរបស់ខ្លួនជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៥ ខែមិថុនា។ មីស៊ីលដែលជប៉ុនបានបាញ់សាកល្បងនោះគឺមីស៊ីល Type-88 ដែលជាប្រភេទមីស៊ីលសម្រាប់បាញ់ចេញពីលើដីទៅកម្ទេចនាវានៅលើផ្ទៃសមុទ្រ។ បើតាមកងកម្លាំងស្វ័យការពារជើងគោកជប៉ុនបានបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលនេះបានរៀបចំឡើងនៅក្នុងតំបន់ភាគខាងជើងនៃកោះហុកកៃដូ ហើយវាក៏ជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលពិសេសទៅកាន់ក្រុមយោធាជើងគោកផងដែរ។ ប្រភពខាងលើបានបន្តថា ជោគជ័យនៃការបាញ់សាកល្បងមីស៊ីលនេះបានបង្ហាញឱ្យឃើញពីភាពរីកចម្រើនក្នុងវិស័យការពារជាតិ និងការពង្រឹងសមត្ថភាពយោធាជប៉ុន ដើម្បីឆ្លើយតបនឹងការគំរាមគំហែងរបស់ចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 25, 2025 - អន្តរជាតិ
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនាវាដឹកប្រេងមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៥ ខែមិថុនា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងកន្លែងជួសជុលនាវាមួយកន្លែងក្នុងទីក្រុង Batam នៃខេត្ត Riau ដែលជាដែនដីកោះដ៏ធំមួយរបស់ឥណ្ឌូណេស៊ី។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍ផ្ទុះនាវានេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរងរបួសផងដែរ ដោយនៅក្នុងនោះមនុស្សចំនួន ៤នាក់បានរបួសស្រាល និងម្នាក់បានរងរបួសធ្ងន់ធ្ងរ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីអាចបញ្ជាក់ត្រឹមថា នាវាបានផ្ទុះក្នុងអំឡុងពេលកំពុងតែជួសជួល ខណៈមូលហេតុនៃការផ្ទុះនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 25, 2025 - អន្តរជាតិ
អូស្រ្តាលី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវហោះនៅលើអាកាសអស់រយៈពេល ១៥ម៉ោងដោយគ្មានគោលដៅ ដោយសារតែបាញ់ប្រហារគ្នានៅតំបន់មជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៤ ខែមិថុនា។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways មានទិសដៅធ្វើដំណើរចេញពីទីក្រុង Perth នៃប្រទេសអូស្រ្តាលីឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។ ប្រភពខាងលើបានបន្តថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងគឺជាយន្តហោះប្រភេទ Boeing 787 ហើយបើយោងតាមកាលវិភាគហោះហើរធម្មតាគឺយន្តហោះមួយគ្រឿងនេះត្រូវចំណាយរយៈពេលសរុប ១៧ម៉ោង និង ៣០នាទី ទើបអាចទៅដល់គោលដៅ។ យ៉ាងណាក្តី ក្រោយចេញដំណើរពីព្រលានយន្តហោះក្នុងប្រទេសអូស្រ្តាលីបានបន្តិច ជើងហោះហើរក៏ត្រូវបានរំខានដោយការបាញ់មីស៊ីលរបស់កងកម្លាំងនៃប្រទេសអ៊ីរ៉ង់ ពោលគឺបន្តដំណើរទៅមុនមិនបាន ហើយចង់ហោះត្រលប់ក្រោយវិញក៏មិនបាន។ នៅចំពោះមុខការព្រួយបារម្ភពីគ្រោះថ្នាក់នេះ យន្តហោះត្រូវហោះបង្ខំចិត្តហោះទៅកាន់ទីកន្លែងដែលមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ហើយត្រូវចំណាយពេលនៅលើអាកាសដោយគោលដៅច្បាស់លាស់អស់រយៈពេល ១៥ម៉ោង
June 24, 2025 - អន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារចំពោះអ្នកដែលអាចផ្តល់ព័ត៌មានឈានដល់ការស្វែងរកនិងដោះលែងបុរសម្នាក់ ដែលត្រូវបានចាប់ខ្លួនដោយភ្នាក់ងារសម្ងាត់តាលីបង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៤ ខែមិថុនា។ បុរសដែលសហរដ្ឋអាមេរិកកំពុងតាមស្វែងរករូបនេះមានឈ្មោះថា Mahmoud Habibi ជាពលរដ្ឋអាមេរិកដែលមានដើមកំណើតជាជនជាតិអាហ្វហ្គានីស្ថាន ហើយរូបគាត់ក៏ជាអ្នកជំនួញដ៏មានសក្តានុពលម្នាក់ផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កន្លងទៅ លោក Mahmoud Habibi រួមជាមួយនឹងអ្នកបើកបរផ្ទាល់ខ្លួនរបស់គាត់ម្នាក់ និងបុគ្គលិកចំនួន ២៩នាក់នៃក្រុមហ៊ុនទូរគមនាគមន៍ Kabul ដែលជាក្រុមហ៊ុនរបស់គាត់ដែរនោះ ត្រូវបានក្រុមតាលីបង់ដែលជាចលនានយោបាយសាសនាឌីអូបង់ឌីនិយមឥស្លាម និងជាអង្គការសកម្មប្រយុទ្ធមួយនៅប្រទេសអាហ្វហ្គានីស្ថានចាប់ខ្លួន ហើយក្រោយមកក្រុមតាលីបង់ក៏បានដោះលែងពួកគេវិញ លើកលែងតែលោក Mahmoud Habibi និងអ្នកបើករថយន្តរបស់គាត់តែប៉ុណ្ណោះ ដែលត្រូវបាត់ខ្លួនគ្មានដំណឹងទាល់តែសោះរហូតមកទល់ពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី
June 24, 2025 - អន្តរជាតិ
ស៊ីរី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែបក្នុងព្រះវិហារមួយកន្លែងនៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៣ ខែមិថុនា។ ព្រះវិហារដែលជាកន្លែងកើតហេតុនេះមានឈ្មោះថា Mar Elias ជាព្រះវិហារដ៏ធំមួយនៅក្នុងរដ្ឋធានី Damascus នៃប្រទេសស៊ីរី។ ប្រភពខាងបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ការវាយប្រហារនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៥២នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមក្រសួងមហាផ្ទៃស៊ីរីបានអះអាងថា ការបំផ្ទុះគ្រាប់បែបនេះគឺជាស្នាដៃរបស់ក្រុមភេរវកម្មរដ្ឋអ៊ីស្លាមហើយកសកម្មភាពនេះត្រូវបានចាត់ទុកថាជាអំពីភារវកម្មដ៏ឃោឃៅមួយផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាជ្ញាធរស៊ីរីនៅមិនទាន់អាចចាប់ខ្លួនក្រុមភេរវករ ដែលជាអ្នកនៅពីក្រោយហេតុការណ៍នេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 23, 2025 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី២៣ ខែមិថុនានេះ បានថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង ក្រោយបានបើកការវាយប្រហារទៅកាន់លើប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ កូរ៉េខាងជើងបានចោទធ្ងន់ៗថា សកម្មភាពរបស់កងកម្លាំងអាមេរិកគឺជាការគំរាមគំហែងយ៉ាងខ្លាំងទៅលើផលប្រយោជន៍និងសន្តិសុខរបស់អ៊ីរ៉ង់។ បើតាមក្រសួងការបរទេសកូរ៉េខាងជើងបានអះអាងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាពិរុទ្ធជននៃភាពតានតឹងនៅមជ្ឈិមបូព៌ាក្នុងពេលបច្ចុប្បន្ននេះ ហើយចលនានេះបានកើតចេញពីគំនិតចង់បង្កសង្រ្គាមមិនចេះចប់ និងការពង្រីកទឹកដី ដែលមានការជំរុញទឹកចិត្តពីបណ្តាប្រទេសលោកខាងលិច។ គួររម្លឹកជូនថា កាលពីយប់ថ្ងៃអាទិត្យ ប្រទេសចិននិងរុស្ស៊ីក៏បានធ្វើការថ្កោលទោសអាមេរិកផងដែរ និងបានធ្វើការចោទប្រកាន់ក្នុងន័យដូចគ្នានេះ ពោលគឺបង្កការគំរាមគំហែងដល់អធិបតេយ្យភាពរបស់រដ្ឋមួយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 23, 2025 - អន្តរជាតិ
អារ៉ាប់រួម៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើននៅលើពិភពលោកកំពុងពិចារណាលុបចោលជើងហោះហើរទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយសហរដ្ឋអាមេរិកបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៣ ខែមិថុនា។ គួរកត់សម្គាល់ថា ភ្លាមៗក្រោយកងកម្លាំងអាមេរិកវាយប្រហារអ៊ីរ៉ង់គឺមានជើងហោះហើរមួយចំនួនត្រូវបានលុបចោលភ្លាមៗរួចទៅហើយ ដោយមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពលើដែនអាកាស។ យ៉ាងណាក្តី ក្រោយការវាយប្រហារបានស្ងប់បន្តិចក៏មានជើងហោះហើរមួយចំនួនទៅកាន់តំបន់មជ្ឈិមបូព៌ាផ្តើមដំណើរឡើងវិញ តែជើងហោះហើរទាំងនោះបានសម្រេចប្តូរផ្លូវហោះហើរនិងប្តូរកន្លែងចុះចតជាដើម។ បើទោះជាយ៉ាងនេះក៏ដោយចុះ ក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍នៅតែបន្តមានការព្យួយបារម្ភជុំវិញបញ្ហានេះដដែល ដ្បិតបើផ្អែកទៅលើស្ថានភាពជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គឺការវាយប្រហារតាមដែនអាកាសអាចនឹងបន្តកើតមានឡើងជាថ្មីម្តងទៀត ខណៈគេក៏មិនអាចព្យាការណ៍ទុកបានជាមុនដែរ។ សូមបញ្ជាក់ជូនថា ការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពក្នុងការធ្វើដំណើរតាមដែនអាកាសនេះបានចាប់ផ្តើមកើតមានចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនាម្លេះ ពោលគឺជាថ្ងៃដែលអ៊ីស្រាអែលចាប់ផ្តើមវាយប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 23, 2025 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុន Tesla របស់លោកមហាសេដ្ឋី Elon Musk បានចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលអគ្គិសនី “Grid-scale” ជាលើកដំបូងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែមិថុនា។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយមានភាគីចូលរួមចំនួន៣ គឺ ក្រុមហ៊ុន Tesla Shanghai អាជ្ញាធរក្រុងសៀងហៃ និងក្រុមហ៊ុន China Kangfu International Leasing Co.។ សូមបញ្ជាក់ថា “Grid-scale” ក្នុងវិស័យថាមពលគឺសំដៅដល់គម្រោងដែលជាប់ទាក់ទងនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីធំៗដូចជា កន្លែងផលិតថាមពលសូឡាខ្នាតធំ កន្លែងផលិតថាមពលពីកម្លាំងខ្យល់ខ្នាតធំ និងរោងចក្រស្តុកថាមពលអគ្គិសនីខ្នាតធំៗ ដែលមានសមត្ថភាពអាចរក្សាទុក
June 21, 2025 - អន្តរជាតិ
ឥណ្ឌា៖ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India សម្រេចកាត់បន្ថយជើងហោះហើរអន្តរជាតិរបស់ខ្លួនមួយចំនួនបន្ទាប់ពីជើងហោះហើររបស់ខ្លួនមានបញ្ហាជាបន្តបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែមិថុនា។ តាមធម្មតាក្រុមហ៊ុនអាកាសចរណ៍ Air India មានជើងហោះហើរទាំងក្នុងស្រុក និងជើងហោះហើរអន្តរជាតិប្រមាណជាប្រមាណជា ១,០០០ជើងក្នុងមួយថ្ងៃ។ យ៉ាងណាក្តី ចំណាត់ការថ្មីរបស់ក្រុមហ៊ុនដ៏ធំមួយនេះគឺនឹងកាត់បន្ថយជើងហោះរអន្តរជាតិចំនួន ១៥% ហើយសេចក្តីសម្រេចនេះនឹងបន្តអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃពាក់កណ្តាលខែកក្កដា។ គួររម្លឹកជូនថា កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់ទៅបុកអគារស្នាក់នៅរបស់ក្រុមបុគ្គលិកពេទ្យមួយកន្លែង និងបណ្តាលឱ្យមានមនុស្សនៅលើយន្តហោះ និងមនុស្សនៅលើដីស្រាប់សរុបចំនួន ២៧០នាក់ត្រូវស្លាប់បាត់បង់ជីវិត។ ប៉ុន្មានថ្ងៃក្រោយមក យន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India មានបញ្ហាបច្ចេកក្នុងពេលហោះហើរហើយត្រូវបង្ខំចិត្តហោះត្រលប់ទៅកាន់ព្រលានវិញភ្លាមៗក្រោយធ្វើចេញដំណើរបានប៉ុន្មាននាទីប៉ុណ្ណោះ៕
June 21, 2025









