អន្តរជាតិ

បុរសចិនម្នាក់ត្រូវអាជ្ញាធរអាមេរិកចាប់ខ្លួន ជុំវិញករណីព្យាយាមរត់ពន្ធសត្វអណ្តើកកម្រ មានតម្លៃសរុប ១,៤លានដុល្លារ មកកាន់ហុងកុង

BY
Pheakdey
August 12, 2025

អាមេរិក៖ អាជ្ញាធរអាមេរិកបានឃាត់ខ្លួនបុរសជនជាតិម្នាក់ជុំវិញករណីព្យាយាមរត់ពន្ធសត្វអណ្តើក ដែលជាប្រភេទសត្វកម្រ មានតម្លៃសរុប ១,៤ លានដុល្លារពីសហរដ្ឋអាមេរិកមកកាន់ទីក្រុងហុងកុង នេះបើយោងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១២ ខែសីហា។ បុរសជនជាតិចិនរូបនេះមានឈ្មោះថា Lin Wei Qiang ដែលត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Brooklyn នៃទីក្រុង New York សហរដ្ឋអាមេរិក។

សត្វអណ្តើកប្រភេទ Three-toed box turtle

មុនពេលឆាប់ខ្លួន លោក Lin Wei Qiang បានព្យាយាមនាំយកកញ្ចប់បញ្ញើចំនួន ២២០កញ្ចប់មកកាន់ទីក្រុងហុងកុង ដោយនៅក្នុងកញ្ចប់បញ្ញើទាំងនោះមានផ្ទុកសត្វអណ្តើកប្រភេទ Eastern box turtle និងសត្វអណ្តើកប្រភេទ Three-toed box turtle សរុបចំនួន ៨៥០ក្បាល។ ប្រភពខាងលើបានបន្តថា សត្វអណ្តើកទាំង ២ប្រភេទនេះ គឺជាប្រភេទសត្វទទួលបានការការពារសម្រាប់នៅក្នុងសហរដ្ឋអាមេរិគ ខណៈពួកវាជាប្រភេទសត្វចិញ្ចឹមដ៏ពេញនិយមបំផុតនៅក្នុងប្រទេសចិន និងហុងកុង។ យោងទៅតាមច្បាប់នៅសហរដ្ឋអាមេរិក លោក Lin Wei Qiang ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ (អាចធានានៅក្រៅឃុំបាន ៣ឆ្នាំ) និងពិន័យជាប្រាក់ ២៥០,០០០ដុល្លារ៕

សត្វអណ្តើកប្រភេទ Eastern box turtle

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: