Pheakdey
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋបាលផ្នែកចំណីអាហារ និងឱសថអាមេរិកបានអនុម័តជាផ្លូវការ​ឱ្យមានការចាក់ថ្នាំការពារការឆ្លងជំងឺអេដស៍ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី១៩​ ខែមិថុនា។ ថ្នាំការពារមិនឱ្យឆ្លងជំងឺអេដស៍នេះមានឈ្មោះថា Yeztugo ជាប្រភេទថ្នាំ PrEP ដែលមានពាក្យពេញថា Pre-exposure Prophylaxis ឬមានន័យជាខេមរភាសាថា “ការការពារមុនពេលប៉ះពាល់”។ ប្រភពខាងលើបានបន្តថា ថ្នាំការពារមិនឱ្យឆ្លងជំងឺអេដស៍ Yeztugo ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Gilead Sciences ហើយនៅក្នុងការប្រើប្រាស់ថ្នាំចាក់ប្រភេទនេះគឺលោកអ្នកត្រូវតែចាក់ឱ្យបានចំនួន ២ដងក្នុងមួយឆ្នាំ ខណៈប្រសិទ្ធភាពរបស់ថ្នាំគឺមានរហូតដល់ជាង ៩៩,៩%។ សូមបញ្ជាក់ជូនថា ថ្នាំការពារការឆ្លងជំងឺអេដស៍ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរកឃើញជាង ១០ឆ្នាំមកហើយ តែនាពេលកន្លងមកវាមានទម្រង់ជាថ្នាំគ្រាប់និងតម្រូវឱ្យលេបជារៀងរាល់ថ្ងៃទើបមានប្រសិទ្ធភាព ដូចនេះហើយទើបអាជ្ញាធរអាមេរិកមិនទាន់អនុម័តឱ្យប្រើប្រាស់ជាផ្លូវការ។ យ៉ាងណាក្តី ចាប់ពីពេលនេះទៅសម្រាប់អ្នកដែលមិនទាន់មានផ្ទុកជំងឺអេដស៍ ហើយចង់ការពារមិនឱ្យឆ្លងជំងឺនេះ គឺអាចទៅចាក់ថ្នាំ Yeztugo

    June 20, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាពន្យាពេលបិទកម្មវិធី TikTok រយៈពេល ៩០ថ្ងៃបន្ថែមទៀត នេះបើយោងតាមការផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមិថុនា។ ការពន្យាពេលនេះគឺជាការពន្យាពេលលើកទី៣ ហើយ ខណៈក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok នៅមិនទាន់បង្ហាញប្រតិកម្មយ៉ាងនៅឡើយទេ ចំពោះចំណាត់ការនេះ។ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 20, 2025
  • អន្តរជាតិ

    អ៊ីរ៉ង់៖ ទីផ្សាររូបិយប័ណ្ណគ្រីបតូនៅក្នុងប្រទេសអ៊ីរ៉ង់ទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមចោរអ៊ីនធឺណិត ឬ Hacker នេះបើយយោងតាមការចុះផ្សារយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែមិថុនា។ បើតាមអាជ្ញាធរអ៊ីរ៉ង់បានឱ្យដឹងថា ការវាយប្រហារនេះអាចជាស្នាដៃរបស់ក្រុម Gonjeshke Darande ឬ Predatory Sparrow ដែលជាក្រុមមានទំនោរប្រឆាំងរដ្ឋាភិបាល។ ប្រភពខាងលើបានបន្តថា នៅក្នុងប្រតិបត្តិការវាយប្រហារនោះនោះគឺក្រុម Hacker បានចូលទៅបំផ្លាញទិន្នន័យសំខាន់ៗជាច្រើននៅក្នុងធនាគារ Sepah ដែលជាធនាគាររបស់រដ្ឋាភិបាលអ៊ីរ៉ង់ និងបានបំផ្លាញលុយគ្រីបតូអស់ប្រមាណជា ៩០លានដុល្លារផងដែរ។ សូមបញ្ជាក់ជូនថា ការវាយប្រហារពីសំណាក់ក្រុម Hacker ទៅកាន់រដ្ឋាភិបាលអ៊ីរ៉ង់នៅពេលនេះបានកើតឡើងស្របពេលដែលរដ្ឋាភិបាលអ៊ីរ៉ង់កំពុងជាប់ដៃប្រយុទ្ធគ្នាជាមួយនឹងកងកម្លាំងអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នានេះបានកើតឡើងប្រមាណជា ១សប្តាហ៍មកហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 19, 2025
  • អន្តរជាតិ

    ថៃ៖ ក្រុមសកម្មជនដែលមានទំនោរប្រឆាំងរដ្ឋាភិបាលថៃ ឬជាទូទៅគេតែងហៅថា ក្រុមអាវលឿង រាប់រយនាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ចុះចេញពីដំណែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៩ ខែមិថុនា។ ចលនាទាមទារនេះបានកើតឡើងក្រោយពេលដែលមានការបែបធ្លាយសារសំឡេងរវាងលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ជាមួយនឹងប្រធានព្រឹទ្ធសភាកម្ពុជាគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គួរបញ្ជាក់ជូនថា នៅក្នុងសារសំឡេងដែលមានរយៈជាង​​១៧នាទីនោះ បានបង្ហាញថា លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra  បានហៅទូរស័ព្ទមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានហៅសម្តេចថា “ពូ” និងបានស្នើឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ជួយយោគយល់និងសម្របសម្រួលការងារមួយចំនួនដើម្បីបន្ធយភាពតានតឹងនៅតំបន់ព្រំដែននៃប្រទេសទាំង ២។ យ៉ាងណាក្តី

    June 19, 2025
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនបានជម្លៀសពលរដ្ឋជិត ៧០,០០០នាក់ជាបន្ទាន់ដោយសារបញ្ហាជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយឥទ្ធិពលរបស់ព្យុះទីហ្វុង Wutip នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី១៩ ខែមិថុនា។ តំបន់ដែលកំពុងរងឥទ្ធិពលដោយសារព្យុះទីហ្វុង Wutip នៅពេលនេះគឺក្រុង Zhaoqing នៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ក្រៅតែពីបានសម្រេចជម្លៀសពលរដ្ឋរាប់ពាន់នាក់ជាបន្ទាន់ហើយ ព្យុះទីហ្វុង Wutip ក៏កំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋប្រមាណជា ១៨៣,០០០នាក់ផ្សេងទៀតផងដែរ ដោយផលប៉ះពាល់ទាំងនោះមានដូចជា ពិបាកធ្វើដំណើរ ឬខកខានមិនអាចទៅបំពេញការងារផ្សេងៗបាន ដ្បិតភ្លៀងនៅបន្តធ្លាក់ខ្លាំង ហើយផ្លូវមួយចំនួនត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានពលរដ្ឋចិនណាម្នាក់បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 19, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានទាំងកូនក្មេងអាយុក្រោម ៣ឆ្នាំម្នាក់​ និងអ្នកបើកបរម្នាក់ផងដែរ។ បើតាមអាជ្ញាធរអាកាសចរណ៍ឥណ្ឌាបានឱ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះជាឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុនឯកជនមួយឈ្មោះ Aryan Aviation មានទិសដៅហោះហើរចេញពីរដ្ឋ Uttarakhand ឆ្ពោះទៅកាន់ទីក្រុង Guptkashi ភាគខាងត្បូងប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះបានដឹកអ្នកក្រុមដំណើរអ្នកជាលក្ខណៈគ្រួសារ ដែលមានសមាជិកចំនួន ៦នាក់ទៅចូលរួមកម្មវិធីបុណ្យបែបសាសនាហិណ្ឌូមួយនៅក្នុងព្រះវិហារ Kedarnath ហើយឧទ្ធម្ភាគចក្របានធ្លាក់ពេលធ្វើដំណើរត្រលប់មកវិញ និងបានធ្លាក់បន្ទាប់ពីបានធ្វើការហោះហើរបានត្រឹមតែ ១០នាទីប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Sun  

    June 17, 2025
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT បានចុះកិច្ចសន្យាតម្លៃ ២០០លានដុល្លារជាមួយក្រសួងការពារជាតិអាមេរិកក្នុងការអភិវឌ្ឍ ឧបករណ៍សំខាន់ៗមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៧ ខែមិថុនា។ តាមគម្រោងគឺកិច្ចសន្យានេះនឹងមានសុពលភាពរហូតដល់ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំនេះ ក្រុមហ៊ុន OpenAI នឹងត្រូវអភិវឌ្ឍឧករណ៍សំខាន់ៗមួយចំនួនតាមការចង់បានរបស់ក្រសួងការពារជាតិអាមេរិក ខណៈឧបករណ៍ទាំងនោះត្រូវតែជាប្រភេទឧបករណ៍ដែលអាចរួមចំណែកដោះស្រាយបញ្ហាសន្តិសុខជាតិ ទាំងក្នុងសង្គ្រាម និងដែនសហគ្រាស។ គួរបញ្ជាក់ជូនថា OpenAI ជាក្រុមហ៊ុនកំពុងឈានមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាបញ្ហាសិប្បនិម្មិត ដែលមានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជា ១០ពាន់លានដុល្លារ​ និងមានអ្នកប្រើប្រាស់ប្រមាណជា ៥០០លាននាក់ជារៀងរាល់សប្តាហ៍៕ អត្ថបត៖ ភក្តី ប្រភព៖ Channel

    June 17, 2025
  • អន្តរជាតិ

    ថៃ៖ ស្រី្តជនជាតិថៃ អាយុ ៦៥ឆ្នាំម្នាក់បានចាញ់បោកស្នេហាតាមអ៊ីនធឺណិតអស់ប្រាក់ជិត ៣៧ម៉ឺនដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ ស្រ្តីជាជនរងគ្រោះរូបនេះមិនបានបង្ហាញមុខមាត់និងអត្តសញ្ញាណពិតប្រាកដនៅលើបណ្តាញសារព័ត៌មានឡើយដើម្បីរក្សាកិត្តិយស ខណៈអ្នកកាសែតបានដាក់ឈ្មោះក្រៅឱ្យគាត់ថា Aor ហើយបុគ្គលដែលជាបោកប្រាស់នោះត្រូវបានគេហៅត្រឹមថា Porn និងជាមនុស្សដែលមានភេទស្រីដូចគ្នា។ នៅស្ថានីយ​ប៉ូលិសបង្រ្កាបបទល្មើសបច្ចេកវិទ្យាក្នុងទីក្រុងបាងកក អ្នកស្រី Aor បានប្រាប់ប៉ូលិសជំនាញថា គាត់ជាគិលានុបដ្ឋាយិកា​ចូល​និវត្តន៍ម្នាក់ ហើយរូបគាត់បានផ្តើមស្គាល់គ្នាជាមួយអ្នកស្រី Porn តាមរយៈបណ្តាញសង្គម TikTok កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សភេទដូចគ្នានេះ អ្នកស្រី Porn ដែលជាជនបោកប្រាស់បានសន្យាថានឹងរួមរស់ជាមួយស្រ្តីរងគ្រោះអស់មួយជីវិត និងបានល្បួងឱ្យគាត់ដាក់ប្រាក់វិនិយោគលើការជួញដូរលុយគ្រីបតូ ដែលតាមការពិតទម្រង់នៃការវិនិយោគនោះគឺជាល្បិចបោកប្រាស់តែប៉ុណ្ណោះ មិនមែនជាវិនិយោគពិតប្រាកដឡើយ។ អ្នកស្រី Aor បានបន្តថា ពេលវិនិយោគដំបូងៗគឺរូបគាត់អាចទទួលបានប្រាក់ចំណេញមកវិញយ៉ាងច្រើននិងឆាប់រហ័ស ទើបក្នុងរយៈពេល ៣ខែចុងក្រោយនេះគាត់ក៏បានបន្ថែមការវិនិយោគច្រើនឡើងៗជាបន្តបន្ទាប់

    June 16, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានហោះត្រលប់ទៅកាន់ព្រលានវិញយ៉ាងបន្ទាន់ក្រោយអ្នកបើកបរសង្ស័យថាមានបញ្ហាបច្ចេកទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ យន្តហោះមួយគ្រឿងនេះគឺជាយន្តហោះប្រភេទ Boeing 787-8 Dreamliner ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនអាមេរិក Boeing និងមានអាយុកាលនៃការប្រើប្រាស់ ៧ឆ្នាំ។ ប្រភពខាងលើបានបន្តថា យន្តហោះមួយគ្រឿងនេះមានជើងហោះហើរលេខ AI315 មាន និងមានទិសដៅធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិហុងកុង (Hong Kong International Airport ) នៃទីក្រុងហុងកុងឆ្ពោះទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ យ៉ាងណាក្តី ក្រោយចេញដំណើរបានជិត ៧គីឡូម៉ែត្រ អ្នកបើកបរយន្តហោះក៏បានសូមការអនុញ្ញាតហោះត្រលប់មកកាន់ព្រលានវិញជាបន្ទាន់ ក្រោយសង្ស័យថាយន្តហោះអាចកំពុងតែមានបញ្ហាខុសប្រក្រតី។ បើទោះជានេះក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកដំណើរណាម្នាក់មានគ្រោះថ្នាក់នោះទេ៕

    June 16, 2025
  • អន្តរជាតិ

    វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងប្រទេសវៀតណាមដោយសារតែឥទ្ធិពលរបស់ខ្យល់ព្យុះទីហ្វុង Wutip នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ ព្យុះទីហ្វុង Wutip ដែលកំពុងវាយប្រហារនៅក្នុងប្រទេសវៀតណាមនៅពេលនេះ គឺជាព្យុះដែលបានបោកបក់មកពីតំបន់ភាគខាងត្បូងប្រទេសចិន និងបោកបក់ក្នុងល្បឿន ១២៨គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាមអាជ្ញាធរវៀតណាមបានឱ្យដឹងថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់អស់ចំនួន ៧នាក់ហើយ ឥទ្ធិពលរបស់ព្យុះទីហ្វុង Wutip ក៏បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង ១០០ខ្នង និងបំផ្លាញផលដំណាំរបស់ប្រជាកសិករអស់ប្រមាណជា ៦០,០០០ ហិកតាផងដែរ។ ប្រភពខាងបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុង​ Wutip នៅមិនទាន់ថយចុះនៅឡើយទេ ហើយគ្រោះថ្នាក់ផ្សេងៗក៏បានអាចបន្តកើតមានច្រើនជាងនេះបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    June 16, 2025