អន្តរជាតិ

មនុស្ស ៥នាក់បានបាត់បង់ជីវិត និង ២៤នាក់រងរបួស ក្នុងហេតុការណ៍បាក់ស្ពានមួយខ្សែនៅប្រទេសចិន

BY
Pheakdey
August 8, 2025

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន​ ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយខ្សែនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ស្ពានមួយខ្សែនេះគឺជាស្ពានយោល ដែលត្រូវបានគេសាងសង់នៅក្នុងតំបន់រមណីយដ្ឋាន Xinjiang ភាគខាងលិច នៃប្រទេសចិន។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ២៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ គិតត្រឹមពេលនេះអាជ្ញាធរចិននៅមិនអាចបញ្ជាក់ថា តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងពីសំណាក់ក្រុមអ្នកជំនាញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: