Pheakdey
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចបញ្ជូនកងទ័ពម៉ារីន (US Marines) ចំនួន ៧០០នាក់ទៅកាន់ទីក្រុង Los Angeles នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១០ ខែមិថុនា។ ការសម្រេចដាក់បន្ថែមកងកម្លាំងជាច្រើនរយនាក់បន្ថែមទៀតនេះ គឺត្រូវបានធ្វើឡើងក្រោយស្ថានភាពបាតុកម្មនៅទីនោះហាក់មិនទាន់មានភាពស្ងប់ស្ងាត់នៅឡើយទេ ពោលគឺពលរដ្ឋនៅតែបន្តធ្វើការប្រមូលផ្តុំនិងតវ៉ា។ គួរកត់សម្គាល់ថា មុនពេលសម្រេចបញ្ជូនកងទ័ពម៉ារីនចំនួន ៧០០​នាក់នេះ លោក ដូណាល់ ត្រាំ ក៏បានបញ្ជូនកងកម្លាំងពិសេស “កងទ័ពឆ្មាំជាតិ” ចំនួន ៣០០នាក់ ទៅកាន់ទីក្រុង Los Angeles រួចហើយ ដើម្បីជួយធ្វើអន្តរាគមន៍ផ្សេងៗជាមួយប៉ូលិសនិងអាជ្ញាធរក្នុងក្រុង Los Angeles ។

    June 10, 2025
  • អន្តរជាតិ

    ជប៉ុន៖ មនុស្ស ៤នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយមានហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយនៅមូលដ្ឋានកងទ័ពអាមេរិក ក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៩ ខែមិថុនា។ មូលដ្ឋានកងទ័ពអាមេរិក ដែលជាកន្លែងកើតហេតុខាងលើនេះ គឺមូលដ្ឋានទ័ពអាកាស Kadena ស្ថិតនៅក្នុងខេត្តអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន។ បើតាមកងកម្លាំងស្វ័យការពារជប៉ុន (Japan Self-Defense Forces) បានបញ្ជាក់ថា ហេតុការណ៍ផ្ទុះនេះបានកើតចេញពីឃ្លាំងសម្រាប់រក្សាទុកគ្រាប់បែកដែលមិនទាន់ផ្ទុះ ខណៈមូលហេតុជាក់ស្តែង ដែលបង្កឱ្យការផ្ទុះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះទាំង ៤នាក់នោះ គឺសុទ្ធតែជាសមាជិកនៃកងកម្លាំងស្វ័យការពារជប៉ុន និងមានភេទប្រុសទាំងអស់ ប៉ុន្តែអត្តសញ្ញាណពិតប្រាកដរបស់ពួកគេមិនត្រូវបានបង្ហាញជាសាធារណៈឡើយ៕ អត្ថប​ទ៖ ភក្តី

    June 9, 2025
  • អន្តរជាតិ

    អាមេរិក៖ យន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿងបានធ្លាក់នៅក្នុងទីក្រុង Tullahoma នៃរដ្ឋ Tennessee ភាគខាងត្បូងសហរដ្ឋអាមេរិក​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៩ ខែមិថុនា។ យ៉ាងណាក្តី ហេតុការណ៍គ្រោះថ្នាក់នេះមិនបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។ បើទោះជាគ្មានអ្នកស្លាប់បាត់បង់ជីវិតក៏ពិតមែន តែមានអ្នកដំណើរមួយចំនួនបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា ក្នុងពេលកើតហេតុនោះ យន្តហោះដែលកំពុងធ្វើការហោះហើរជាលក្ខណៈកម្សាន្តមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ២០នាក់ ដោយក្នុងនោះ ២នាក់ជាអ្នកបើកបរយន្តហោះ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរអាកាសចរណ៍អាមេរិកនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុ ដែលធ្វើឱ្យយន្តហោះមួយគ្រឿងនេះត្រូវធ្លាក់យ៉ាងឆាប់រហ័សដូចនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    June 9, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ហាឱ្យមានការដាក់ពង្រាយក្រុម “កងទ័ពឆ្មាំជាតិ” (National Guard) ចំនួន ៣០០នាក់ នៅក្នុងនៅទីក្រុង Los Angeles ​ដើម្បីទប់ទល់នឹងចលនាបាតុកម្មរបស់ប្រជាពលរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៩ ខែមិថុនា។ ការបន្ថែមកងកម្លាំងពិសេសនេះគឺត្រូវបានធ្វើឡើងបន្ទាប់ពីចលនាបាតុកម្មកាន់មានលក្ខណៈខ្លាំងឡើងៗ ខណៈដែលប៉ូលិសជាច្រើនពាន់នាក់នៅក្នុងតំបន់កើតហេតុហាក់មិនអាចគ្រប់គ្រងស្ថានការណ៍ប្រកបដោយប្រសិទ្ធភាពនោះទេ។ ក្នុងពេលជាមួយគ្នានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានព្រមានបញ្ជូនកងកម្លាំងពិសេសៗមួយចំនួនទៀត ដូចជាក្រុមទាហាន​ម៉ារីន ទៅកាន់ទីក្រុង Los Angeles ​បន្ថែមទៀតផងដែរ ប្រសិនបើមានភាពចាំបាច់។ គួរកត់សម្គាល់ថា

    June 9, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈថា ទំនាក់ទំនងរបស់លោកជាមួយនឹងលោកមហាសេដ្ឋី Elon Musk ត្រូវបានបញ្ចប់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី៨ ខែមិថុនា។ ការបញ្ជាក់អំពីការបញ្ចប់ទំនាក់ទំនងនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ បានផ្តល់បទសម្ភាសន៍ទៅកាន់ក្រុមអ្នកកាសែត NBC តាមរយៈទូរស័ព្ទនាចុងសប្តាហ៍នេះ។ នៅក្នុងបទសម្ភាសន៍ដដែលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានលើកឡើងផងដែរថា ការបញ្ចប់ទំនាក់ទំនងនេះអាចផ្តល់នូវផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះគណបក្សសាធារណរដ្ឋ ដែលជាគណបក្សកំពុងដឹកនាំរដ្ឋាភិបាលអាមេរិក ក្នុងករណីលោកមហាសេដ្ឋី Elon Musk ងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យវិញម្តង។ សូមរម្លឹកជូនថា នាពេលកន្លងមកលោកមហាសេដ្ឋី Elon Musk បានផ្តល់ប្រាក់យ៉ាងច្រើនទៅកាន់គណបក្សសាធារណរដ្ឋសម្រាប់ធ្វើការឃោសនានយោបាយនិងធ្វើកិច្ចការសំខាន់ៗជាច្រើនទៀត

    June 8, 2025
  • អន្តរជាតិ

    អាមេរិក៖ មេដឹកនាំនៃស្តាំនិយម Proud Boys ចំនួន ៥នាក់ បានដាក់ពាក្យប្តឹងទាមទារប្រាក់សំណងចំនួន ១០០លានដុល្លារពីរដ្ឋាភិបាលអាមេរិក ជុំវិញករណីកាត់ទោសពួកគេដោយភាពលម្អៀង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសៅរ៍ ទី៧ ខែមិថុនា។ គួររម្លឹកជូនថា ការកាត់ទោសដ៏ចម្រូងចម្រាសនេះបានកើតឡើងក្រោមមានព្រឹត្តិការណ៍កុបកម្មនៅវិមានកាពីតូល សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កន្លងទៅ។ នៅក្នុងពាក្យបណ្តឹងរបស់ក្រុមសកម្មជនទាំង ៥នេះ បានបញ្ជាក់ថា ក្រុមប៉ូលិស FBI របស់រដ្ឋាភិបាលអាមេរិក និងព្រះរាជអាជ្ញាធរ បានកាត់ទោសចំពោះករណីធ្វើកុបកម្មរបស់ពួកគេដោយមិនយុត្តិធម៌ ពោលគឺមានភាពលម្អៀងជាលក្ខណៈបុគ្គល ដ្បិតក្រុមអាជ្ញាធរនៅពេលនោះមានទំនោរប្រឆាំងនឹងពួកគេ ដែលជាអ្នកគាំទ្រនយោបាយរបស់លោក​ ដូណាល់ ត្រាំ។ នៅក្នុងពាក្យបណ្តឹងបានបន្តថា

    June 8, 2025
  • អន្តរជាតិ

    អាមេរិក៖​ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានយល់ព្រមឱ្យអនុញ្ញាតឱ្យរ៉ែ និងមេដែកកម្រហូរទៅកាន់ទឹកដីសហរដ្ឋអាមេរិកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៧ ខែមិថុនា។ យ៉ាងណាក្តី ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកនៅមិនទាន់មានប្រតិកម្មឬការឆ្លើយតបយ៉ាងនៅឡើយទេ ចំពោះការអះអាងរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ។ សូមបញ្ជាក់ជូនថា​ ការចេញមកបញ្ជាក់ពីសំណាក់លោក ដូណាល់ ត្រាំ នៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែរ សហរដ្ឋអាមេរិកនិងចិនបានយល់ព្រមបើកកិច្ចចរចារអំពីបញ្ហាពាណិជ្ជកម្មនៅក្នុងថ្ងៃទី៩ ដើមសប្តាហ៍ក្រោយ នៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ លោកប្រធានាធិបតី ដូណាល់

    June 7, 2025
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកនិងប្រទេសចិន បានយល់ព្រមនឹងបើកកិច្ចចរចារអំពីបញ្ហាពាណិជ្ជកម្មក្នុងថ្ងៃទី ៩ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី ៧ ខែមិថុនា។ តាមគម្រោងគឺកិច្ចចរចារនៅដើមសប្តាហ៍ក្រោយនេះនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ ប្រភពខាងលើបានបន្តថា ភាគីអាមេរិកនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនចំនួន ៣នាក់ ទៅចូលរួមក្នុងកិច្ចចរចារខាងលើនេះ ដោយមន្ត្រីជាន់ខ្ពស់ទាំងនោះរួមមាន លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Howard Lutnick រដ្ឋមន្ត្រីពាណិជ្ជកម្ម  និង លោក Jamieson Greer ដែលជាតំណាងពាណិជ្ជកម្មអាមេរិក។ ដោយឡែកភាគីខាងប្រទេសចិននៅមិនទាន់បញ្ជាក់អំពីសភាសភាព ដែលនឹងត្រូវចូលរួមក្នុងកិច្ចចរចារនេះនៅឡើយទេ។

    June 7, 2025
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ១០,០០០យ័ន (១,៣៩២ ដុល្លារអាមេរិក) ចំពោះអ្នកដែលអាចផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនក្រុម Hacker ចំនួន ២០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃទី៥ ខែមិថុនា។ បើតាមការិយាល័យសន្តិសុខសាធារណៈ នៃទីក្រុងក្វាងចូវ ប្រទេសចិនបានអះអាងថា ក្រុម Hacker ទាំងអស់នោះគឺជាសមាជិកនៃក្រុមយោធារបស់ក្រសួងការពារជាតិតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា ក្រុម Hacker ទាំង ២០នាក់នេះបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំរៀបចំផែនការ និងការគិតទុកជាមុននូវការវាយប្រហារលើវិស័យសំខាន់ៗមួយចំនួនដូចជា យោធា អវកាស នាយកដ្ឋានរដ្ឋាភិបាល ថាមពល និងការដឹកជញ្ជូន កិច្ចការសមុទ្រ ក្រុមហ៊ុនស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងប្រទេសចិន ក៏ដូចជាទីក្រុងហុងកុង

    June 5, 2025
  • អន្តរជាតិ

    ថៃ៖ អគ្គិសនីភ័យ​បានឆាបឆេះនៅក្នុងអគារមួយនៅកន្លែងទីក្រុងបាងកក ប្រទេសថៃ និងបានបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងចំណោមមហាជន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា។ អគារដែលជាកន្លែងកើតហេតុនោះគឺជាអគារកំពុងស្ថិតនៅក្រោមការសាងសង់ ដែលស្ថិតនៅលើផ្លូវ Soi Lat Phrao 8 សង្កាត់ចោមផុន ខណ្ឌចតុច័ក្រ ក្រុងបាងកក។ បើតាមអជ្ញាធរក្រុងបាងកកបានបញ្ជាក់ថា អគ្គិភ័យបានកើតឡើងចេញពីជាន់ទី៨ នៃអគារ និងបានកើតឡើងដោយសារតែការឆេះគំនរ​សំរាម​ប្លាស្ទិក និង​សម្ភារ​សំណង់​ដែល​នៅ​សេសសល់។ ដើម្បីធ្វើអន្តរាគមន៍ចំពោះបញ្ហាបន្ទាន់នេះ អាជ្ញាធរថៃបានប្រើប្រាស់ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៥នាក់ និងប្រើប្រាស់ពេលអស់ជាច្រើនម៉ោងទើបអាចពន្លត់ភ្លើងបានទាំងស្រុង។​ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យអ្នកណាម្នាក់បានរងរបួសនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand

    June 5, 2025