ជំនន់ទឹកភ្លៀងនៅប្រទេសចិន បណ្តាលឱ្យមនុស្ស ៣០នាក់បាត់បង់ជីវិត
- BY
- Pheakdey
- July 29, 2025
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣០នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៩ ខែកក្កដា។ ទឹកជំនន់ដែលកំពុងវាយប្រហារប្រទេសចិននៅពេលនេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៣០នាក់នោះ គឺមានជនរងគ្រោះចំនួន ២៨នាក់ជាពលរដ្ឋរស់នៅក្នុងតំបន់ Miyun ដែលស្ថិតភាគខាងជើងនៃទីក្រុងប៉េកាំង រដ្ឋធានីរបស់ប្រទេសចិន។ ដោយឡែកជនរងគ្រោះចំនួន ២នាក់ផ្សេងទៀតគឺជាពលរដ្ឋរស់នៅក្នុងក្រុង Yanqing នៃខេត្ត Xinhua។ បើតាមអាជ្ញាធរឧតុនិយមចិនបានបញ្ជាក់ថា ភ្លៀងអាចបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃបន្ថែមទៀត ហើយគ្រោះថ្នាក់ផ្សេងៗក៏អាចបន្តកើតមានឡើងកាន់តែច្រើនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






