- Pheakdey
- អន្តរជាតិ
វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងប្រទេសវៀតណាមដោយសារតែឥទ្ធិពលរបស់ខ្យល់ព្យុះទីហ្វុង Wutip នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ ព្យុះទីហ្វុង Wutip ដែលកំពុងវាយប្រហារនៅក្នុងប្រទេសវៀតណាមនៅពេលនេះ គឺជាព្យុះដែលបានបោកបក់មកពីតំបន់ភាគខាងត្បូងប្រទេសចិន និងបោកបក់ក្នុងល្បឿន ១២៨គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាមអាជ្ញាធរវៀតណាមបានឱ្យដឹងថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់អស់ចំនួន ៧នាក់ហើយ ឥទ្ធិពលរបស់ព្យុះទីហ្វុង Wutip ក៏បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង ១០០ខ្នង និងបំផ្លាញផលដំណាំរបស់ប្រជាកសិករអស់ប្រមាណជា ៦០,០០០ ហិកតាផងដែរ។ ប្រភពខាងបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុង Wutip នៅមិនទាន់ថយចុះនៅឡើយទេ ហើយគ្រោះថ្នាក់ផ្សេងៗក៏បានអាចបន្តកើតមានច្រើនជាងនេះបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
June 16, 2025 - អន្តរជាតិ
ឥណ្ឌា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះឥណ្ឌាបានកើនឡើងដល់ចំនួន ២៧៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៤ ខែមិថុនា។ សូមបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរដែលបានជួបគ្រោះថ្នាក់នេះគឺមានផ្ទុកមនុស្សសរុបចំនួន ២៤២នាក់ តែក្នុងពេលដែលធ្លាក់គឺយន្តហោះបានធ្លាក់ទៅបុកអគារស្នាក់នៅរបស់បុគ្គលិកមួយកន្លែង និងបានបង្កឱ្យក្រុមពលរដ្ឋដែលកំពុងនៅក្នុងអគារនោះជាច្រើននាក់ត្រូវស្លាប់និងរងរបួសផងដែរ។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងចំណោមមនុស្សទាំងអស់ ២៤២នាក់នៅយន្តហោះនោះគឺមានមនុស្សចំនួន ២៤១នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមានអ្នកដំណើរម្នាក់ដែលបានលោតចេញតាមទ្វារមានអាសន្នទាន់ពេលវេលាគឺមានសំណាងនៅរស់មានជីវិតតែកំពុងរងរបួសធ្ងន់ធ្ងរ។ ដោយឡែកអ្នកស្លាប់ចំនួន ៣៨នាក់ផ្សេងទៀតគឺជាក្រុមពលរដ្ឋឥណ្ឌា ដែលកំពុងមានវត្តមាននៅក្នុងកន្លែងកើតហេតុស្រាប់។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋឥណ្ឌាជាច្រើននាក់ផ្សេងទៀតកំពុងតែរងរបួសធ្ងន់ធ្ងរ និងកំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
June 14, 2025 - អន្តរជាតិ
វៀតណាម៖ ប្រទេសវៀតណាមគ្រោងនឹងដំឡើងពន្ធលើគ្រឿងស្រវឹងរហូតដល់ ៩០% ដើម្បីទប់ស្កាត់ការទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិតនៅក្នុងចំណោមពលរដ្ឋខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៤ ខែមិថុនា។ ច្បាប់ស្តីពីការដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹងក្នុងអត្រាដ៏ខ្ពស់នេះត្រូវសភាវៀតណាមអនុម័តរួចរាល់ហើយ ខណៈការអនុវត្តជាក់ស្តែងនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាលរហូតដល់ឆ្នាំ២០៣១។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអត្រាពន្ធលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងប្រទសវៀតណាមគឺមានអត្រា ៦៥% ហើយយោងទៅតាមច្បាប់ថ្មីដែលសភាទើបបានអនុម័តគឺអត្រាពន្ធលើស្រាបៀរ និងស្រាដែលមានកម្រិតជាតិអាកុលខ្ពស់នឹងត្រូវកើនឡើងដល់ ៧០%នៅក្នុងឆ្នាំ២០២៧ ហើយបន្តឡើងដល់អត្រា ៩០% នៅក្នុងឆ្នាំ២០៣១។ នៅក្នុងគម្រោងច្បាប់ដដែលនេះ សភាវៀតណាមក៏គ្រោងនឹងដំឡើងពន្ធលើភេសជ្ជៈដែលមានផ្ទុកជាតិស្ករចាប់ពី ៥ក្រាម/១០០មីលីលីត្រ ពីអត្រា ៨% ទៅដល់ ១០% ក្នុងឆ្នាំ២០២៨ ផងដែរ ក្នុងគោលបំណងជំរុញឱ្យពលរដ្ឋទទួលទានភេសជ្ជៈប្រភេទនេះតិចជាងមុន ដ្បិតថាភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់ក៏អាចជះឥទ្ធិពលអាក្រក់ចំពោះខុសភាពផងដែរ៕ អត្ថបទ៖
June 14, 2025 - អន្តរជាតិ
ចិន៖ អាជ្ញាធរកោះហៃណាន ប្រទេសចិន បានធ្វើការជម្លៀសពលរដ្ឋជាង ១៦,០០០នាក់ ដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Wutip នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Aisa នៅក្នុងថ្ងៃទី១៤ ខែមិថុនា។ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗចំពោះការហោះហើរ អាជ្ញាធរក៏បានសម្រេចលុបចោលគ្រប់ជើងហើយទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះក្នុងកោះមួយនេះជាបណ្តោះអាសន្នសិនផងដែរ។ ជាងនេះទៅទៀត សាលារៀនជាច្រើនកន្លែង និងសេវាកម្មរថភ្លើងក៏ត្រូវផ្អាកដំណើរជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មីពីអាជ្ញាធរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះមានមនុស្សជាង ៤០,០០០នាក់កំពុងធ្វើការងារនៅលើផ្ទៃសមុទ្រ នៃកោះណៃណាន ហើយពួកគេទាំងអស់ក៏ត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្ននិងផ្អាកការងារសិនផងដែរ។ សូមរម្លឹកជូនថា ព្យុទីហ្វុង Wutip ធ្លាប់ជាព្យុះដ៏គ្រោះថ្នាក់មួយសម្រាប់ប្រទេសចិន ដែលនាពេលកន្លងព្យុះនេះបានធ្វើឱ្យមានខ្យល់បោកបក់ ភ្លៀងធ្លាក់ខ្លាំង បាក់ដី និងបណ្តាលឱ្យអ្នកស្លាប់ផងដែរ៕ អត្ថបទ៖ ភក្តី
June 14, 2025 - អន្តរជាតិ
ថៃ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ត្រូវចុះចតជាបន្ទាន់ ក្រោយទទួលបានការគំរាមបំផ្ទុះគ្រាប់បែបនៅលើយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៣ ខែមិថុនា។ យន្តហោះមួយគ្រឿងនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India និងមានជើងហោះហើរលេខ AI 379។ ប្រភពខាងលើបានបន្តថា យន្តហោះមួយគ្រឿងនេះមានទិសដៅធ្វើដំណើរចេញពីខេត្ត Phuket ប្រទេសថៃ ឆ្ពោះទៅកាន់រដ្ឋធានី New Delhi នៃប្រទេសឥណ្ឌា និងមានផ្ទុកអ្នកដំណើរសរុបចំនួន ១៥៦នាក់។ យ៉ាងណាក្តី ក្រោយពេលចុះចតភ្លាមៗនៅក្នុងព្រលានយន្តហោះក្នុងភាគខាងត្បូងប្រទេសថៃហើយ គឺគ្មានហេតុការណ៍ផ្ទុះគ្រាប់បែបបានកើតឡើងនោះទេ ហើយនៅក្នុងចំណោមអ្នកធ្វើដំណើរទាំងអស់ក៏គ្មានអ្នកណាម្នាក់រងរបួសដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
June 13, 2025 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៦៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃទី១៣ ខែមិថុនា។ នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះគឺមានអ្នកស្លាប់ចំនួន ២៤១នាក់ ជាមនុស្សនៅលើយន្តហោះ និងអ្នកស្លាប់ចំនួន ២៤នាក់ផ្សេងទៀតគឺមនុស្សកំពុងស្នាក់ក្នុងសណ្ឋាគារមួយកន្លែង ដែលយន្តហោះបានធ្លាក់ទៅបុកនិងបង្កឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ យ៉ាងណាក្តី ក៏មានមនុស្សម្នាក់មានសំណាងនៅរស់មានជីវិតផងដែរ ដោយរូបគាត់ជាបុរសអាយុ ៤០ឆ្នាំម្នាក់ ឈ្មោះ Ramesh Viswashkumar ជាអ្នកដំណើរនៅលើយន្តហោះ ដែលបានអង្គុយនៅក្បែរទ្វារចេញពេលមានអាសន្នរបស់យន្តហោះ ហើយក្នុងពេលកើតហេតុនោះគាត់ក៏បានលោតចេញពីយន្តហោះតាមទ្វារចេញពេលមានអាសន្ននោះទាន់ពេញវេលា ខណៈពេលនេះរូបគាត់កំពុងរងរបួសយ៉ាងធ្ងន់ធ្ងរ។ សូមបញ្ជាក់ជូនថា យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះជាប្រភេទយន្តហោះ Boeing 787-8 Dreamliner មានជើងហោះហើរលេខ Air India 171 ផ្ទុកមនុស្សសរុបចំនួន
June 13, 2025 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញគេហទំព័រផ្លូវការសម្រាប់ទិញប័ណ្ណស្នាក់នៅសហរដ្ឋអាមេរិកហើយ ដែលគេហទំព័រផ្លូវការនោះមានឈ្មោះថា TrumpCard.gov នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២ ខែមិថុនា។ យ៉ាងណាក្តី គិតត្រឹមពេលនេះការដាក់ពាក្យស្នើសុំទិដ្ឋការពិសេសនេះនៅមិនទាន់អាចត្រូវបានអនុញ្ញាតនៅឡើយទេ។ សូមររម្លឹកជូនថា ក្រោយពេលជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកភ្លាម លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសថា លោកមានគម្រោងដាក់លក់ប័ណ្ណស្នាក់នៅក្នុងទឹកដីអាមេរិកជាមួយនឹងតម្លៃ ៥លានដុល្លារ ហើយអ្នកដែលទទួលបានប័ណ្ណស្នាក់នៅពិសេសនេះ គឺមានសិទ្ធអាចមករស់នៅ និងបើកក្រុមហ៊ុនផ្សេងៗនៅសហរដ្ឋអាមេរិកបាន ដូចជាពលរដ្ឋអាមេរិកស្របច្បាប់ទូទៅដែរ។ អ្វីដែកកាន់តែពិសេសទៀតនោះ គឺអ្នកដែលបានទិញប័ណ្ណស្នាក់នៅអាមេរិកក្នុងតម្លៃ ៥លានដុល្លារនេះហើយ គឺពួកគេមានភាគរយខ្ពស់ក្នុងការស្នើសុំសញ្ជាតិអាមេរិកជាផ្លូវការណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ The
June 12, 2025 - អន្តរជាតិ
អាមេរិក៖ អាជ្ញាធរអាមេរិកបានផ្តល់សិទ្ធឱ្យទាហានដែលកំពុងឈរជើងនៅក្នុងទីក្រុង Los Angeles អាចឃាត់ខ្លួនមនុស្សជាបណ្តោះអាសន្នបាន នេះបើយោងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងស្របពេលដែលចលនាធ្វើបាតុកម្មនៅក្នុងទីក្រុង Los Angeles បានឈានចូលដល់ថ្ងៃទី ៦ ហើយចំនួនអ្នកចូលរួមធ្វើបាតុកម្មក៏កាន់តែមានច្រើនឡើងៗផងដែរ។ ប្រភពខាងលើបានបន្តថា ក្រុមទាហានអាមេរិកអាចប្រើប្រាស់សិទ្ធឃាត់ខ្លួនពលរដ្ឋក្នុងលក្ខខណ្ឌមួយចំនួន ដូចជា ពួកគេបានប្រើប្រាស់អំពីហិង្សាធ្ងន់ធ្ងរទៅកាន់អាជ្ញាធរ បំផ្លាញទ្រព្យសម្បត្តិទ្រង់ទ្រាយធំ ឬមានបំណងចង់បង្កើតឱ្យហេតុការណ៍គ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយ ហើយការឃាត់ខ្លួននេះទៀតសោធគឺគ្រាន់តែឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីរង់ចាំឱ្យប៉ូលិសជំនាញមកដល់កន្លែងកើតហេតុ និងបន្តចាត់វិធានការទៅតាមផ្លូវច្បាប់។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមរយៈពេល ៦ថ្ងៃនៃការកើតមានបាតុកម្មនេះ ប៉ូលិសអាមេរិកបានចាប់មនុស្សសរុបជាង ៤០០នាក់ហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
June 12, 2025 - អន្តរជាតិ
សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia គ្រោងនឹងបិទដំណើរការរបស់ខ្លួនទាំងស្រុងនៅក្នុងថ្ងៃទី៣១ ខែមិថុនានេះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១១ ខែមិថុនា។ ការសម្រេចបិទទ្វារលែងដំណើរការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីមួយកន្លែងនេះនឹងធ្វើឱ្យបុគ្គលិកជាង ៥០០នាក់ត្រូវបាត់បង់ការងារផងដែរ។ បើតាមតំណាងរបស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia បានបញ្ជាក់ថា ការសម្រេចបិទក្រុមហ៊ុននេះត្រូវបានធ្វើឡើងក្រោមហេតុផលសំខាន់ៗជាច្រើនដូចជា ថ្លៃព្រលានយន្តហោះបានកើនឡើងខ្ពស់ ការចំណាយផ្សេងៗរបស់ក្រុមហ៊ុនមានការកើនឡើង ហើយការប្រកួតប្រជែងក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ធំៗក៏មានកាន់តែខ្លាំងដែរ ខណៈប្រាក់ចំណូលរបស់ក្រុមហ៊ុនបានធ្លាក់ចុះ។ ប្រភពខាងលើបានបន្តថា ចំពោះអតិថិជនដែលបានទិញសំបុត្រយន្តហោះសម្រាប់ធ្វើដំណើរក្រោយថ្ងៃកំណត់បិទក្រុមហ៊ុននេះ គឺខាងក្រុមហ៊ុននឹងផ្តល់ប្រាក់ជូនវិញគ្រប់ចំនួន និងជួយរកជើងហោះហើរថ្មីសម្រាប់ពួកគេផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
June 11, 2025 - អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះឃ្លាំងក្រដាសមួយកន្លែងនៅប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី១០ ខែមិថុនា។ ឃ្លាំងសម្រាប់រក្សាទុកក្រដាសនេះ គឺជាអគារដែលមានកម្ពស់មួយជាន់ ស្ថិតនៅក្នុងសង្កាត់ Nong Khaem នៃទីក្រុងបាងកក។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សចំនួន ២នាក់ត្រូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយ អគ្គិភ័យដ៏សន្ធោសន្ធៅនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ២នាក់បានរងរបួសធ្ងន់ធ្ងរ និងមនុស្សម្នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរក្រុងបាងកកនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុដែលបង្កឱ្យមានអគ្គិភ័យកើតឡើងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដោយក្រុមប៉ូលិសជំនាញ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
June 10, 2025









