ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របាយការណ៍មួយបង្ហាញថា ថៃបានខូចខាតសេដ្ឋកិច្ចអស់ជាង ៣០០លានដុល្លារ ពីជម្លោះនៅតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេល ៥ថ្ងៃ

    BY Pheakdey July 30, 2025
    របាយការណ៍មួយបង្ហាញថា ថៃបានខូចខាតសេដ្ឋកិច្ចអស់ជាង ៣០០លានដុល្លារ ពីជម្លោះនៅតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេល ៥ថ្ងៃ

    ថៃ៖ របាយការណ៍មួយបង្ហាញថា ប្រទេសថៃបានរងការខូចខាត​សេដ្ឋកិច្ច​អស់ជាង ១០ពាន់លានបាត (៣០៨ លានដុល្លារ) ពីជម្លោះនៅតាមព្រំដែនជាមួយប្រទេសកម្ពុជាក្នុងរយៈពេល ៥ថ្ងៃកន្លងមកនេះ។ របាយការណ៍នេះត្រូវបានចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣០​​ ខែកក្កដា។

    បើតាមលោក Pichai Chunhavajira រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានបញ្ជាក់ថា ធនាគារកណ្តាលថៃបានរៀបចំថវិកាចំនួន ២៥ពាន់លានបាត (៧៧០លានដុល្លារ) ដើម្បីជួយដោះស្រាយផលប៉ះពាល់ខាងលើនេះ ដោយថវិកាទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់ការរៀបចំហិរញ្ញប្បទានជាថ្មីចំពោះពលរដ្ឋមួយចំនួន ជួយសង្រ្គោះអាជីវកម្មដែលបានរងផលប៉ះពាល់ ជួយជួសជុលលំនៅដ្ឋានឬសាងសង់ឡើងវិញ និងការផ្តល់ជំនួយទៅកាន់ជនរងគ្រោះផ្ទាល់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  The Strait Time

     

    Share This Post: