អន្តរជាតិ

ទឹកជំនន់នៅប៉ែកខាងជើងវៀតណាម បណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត និង ៩នាក់កំពុងបាត់ខ្លួន

BY
Pheakdey
August 2, 2025

វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំ​នួន ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដ៏ឆាប់រហ័សមួយនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តំបន់ដែលកំពុងរងការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺមានចំនួន ៤ខេត្ត ដូចជាខេត្ត Son La ខេត្ត Phu Tho ខេត្ត Tuyen Quang និងខេត្ត Dien Bien ដែលស្ថិតប៉ែកខាងជើងនៃប្រទេសវៀតណាម។

បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា គ្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ហើយយោងតាមការសន្និដ្ឋានបឋមគឺអ្នកបាត់ខ្លួនទាំងអស់នេះទំនងជាបានលង់ទឹកស្លាប់និងត្រូវហូរតាមទឹកទៅកាន់ទីកន្លែងឆ្ងាយៗបាត់ទៅហើយ តែទោះជាយ៉ាងនេះក្តីក្រុមអ្នកជួយសង្គ្រោះកំពុងតាមស្វែងរកពួកគេឱ្យអស់ពីលទ្ធភាព។ សូមបញ្ជាក់ជូនថា ទឹកជំនន់ខាងលើនេះបានកើតឡើងក្រោយទីតាំងខាងលើមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងជាច្រើនថ្ងៃជាប់ៗគ្នា ពោលគឺភ្លៀងបានធ្លាក់ក្នុងកម្រិតរហូតដល់ ៣០​cm៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: