អន្តរជាតិ

សេតវិមានអាមេរិកនឹងសាងសង់សាលទទួលភ្ញៀវ​​​ថ្មីមួយ តម្លៃ ២០០លានដុល្លារ​

BY
Pheakdey
August 1, 2025

អាមេរិក៖ សេតវិមានអាមេរិកនឹងសាងសង់សាលថ្មីមួយ ដែលមានតម្លៃរហូតដល់ ២០០លានដុល្លារ​ នេះបើយោងតាមការបញ្ជាក់ពីលោកស្រី Karoline Leavitt លេខាធិការសារព័ត៌មាន ។ តាមគម្រោង សាលថ្មីនឹងត្រូវសាងសង់ឡើងដោយអមជាមួយនឹងអគារ East Wing នៃសេតវិមាន ដែលបច្ចុប្បន្នអាគារត្រូវបានប្រើប្រាស់ការិយាល័យរបស់លោកជំទាវទីមួយ Melania Trump។

ប្រភពខាងលើបានបន្តថា សាលថ្មីនេះនឹងមានទំហំធំទូលាយជាងសាលចាស់ ពោលគឺមានផ្ទៃក្រលាប្រមាណជា ៨,៣៦០ម៉ែត្រការ៉េ មានសមត្ថភាពអាចផ្ទុកមនុស្សបានចំនួន ៦៥០នាក់ ខណៈសាលចាស់អាចអនុញ្ញាតឱ្យមានអ្នកចូលរួមត្រឹមតែ ២០០នាក់ប៉ុណ្ណោះ។ ចំពោះថវិកាសម្រាប់សាងសង់វិញ គឺមួយផ្នែកធំជាការបរិច្ចាគដោយផ្ទាល់ពីសំណាក់លោក ដូណាល់ ត្រាំ ហើយផ្នែកដែលនៅសល់គឺជាការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជននានានៅទូទាំងប្រទេស៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

 

Share This Post: