- Pheakdey
- អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន ១២ មិនឱ្យធ្វើដំណើរចូលមកក្នុងទឹកដីអាមេរិកឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែឧសភា។ សេចក្តីសម្រចនេះត្រូវបានធ្វើឡើងក្រោមហេតុផលដើម្បី “ការពារជនជាតិអាមេរិកពីតួអង្គបរទេសដ៏គ្រោះថ្នាក់”។ ប្រទេសទាំង ១២នោះរួមមាន៖ ១.អាហ្វហ្គានីស្ថាន ២.មីយ៉ាន់ម៉ា ៣.ឆាដ ៤.កុងហ្គោ ៥.អេក្វាទ័រហ្គីណេ ៦.អេរីទ្រា ៧.ហៃទី ៨.អ៊ីរ៉ង់ ៩.លីប៊ី ១០.សូម៉ាលី ១១.ស៊ូដង់ ១២.យេម៉ែន។ ក្រៅតែពីបានសម្រេចធ្វើការហាមឃាត់ទាំងស្រុងចំពោះពលរដ្ឋមកពីប្រទេសទាំង ១២ខាងលើនេះហើយ សហរដ្ឋអាមេរិកក៏បានសម្រេចរឹតបន្តឹងទិដ្ឋការចំពោះប្រទេសចំនួន ៧ផ្សេងទៀតផងដែរ រួមមាន៖
June 5, 2025 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២ ខែមិថុនា។ ទឹកជំនន់ខាងលើនេះបានកើតឡើងយ៉ាងឆាប់រហ័ស ក្រោយមានភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើន និងជាច្រើនថ្ងៃជាប់ៗគ្នា។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ហើយ បញ្ហាទឹកជំនន់នេះក៏បានធ្វើឱ្យពលរដ្ឋប្រមាណជា ៥០០នាក់ផ្សេងទៀតត្រូវជាប់នៅក្នុងផ្ទះមិនអាចធ្វើដំណើរចេញទៅណាបានផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាកាសធាតុនៅមិនទាន់ត្រលប់មករកភាពធម្មតាវិញនៅឡើយទេ ពោលគឺភ្លៀងនៅតែបន្តធ្លាក់ ហើយគ្រោះថ្នាក់ផ្សេងៗក៏អាចបន្តកើតមានបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 3, 2025 - អន្តរជាតិ
តួគី៖ ក្រុង Marmaris ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសតួគីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៣ ខែមិថុនា។ គ្រោះធម្មជាតិនេះបានបណ្តាលឱ្យយុវតីអាយុ ១៤ឆ្នាំម្នាក់ ឈ្មោះ Afranur Gunlu ត្រូវស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ ហេតុការណ៍គ្រោះរញ្ជួយដីក៏បានបណ្តាលឱ្យមនុស្សចំនួន ៧០នាក់ផ្សេងទៀតបានរងរបួសផងដែរ ខណៈនៅក្នុងនោះមានមនុស្សចំនួន ៤៦នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ បើតាមលោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួគីបានបញ្ជាក់ថា សម្រាប់ផលប៉ះពាល់ចំពោះទ្រព្យសម្បតិ្តសាធារណៈវិញគឺមានអគារមួយចំនួនបានរងនូវការខូតខាតកម្រិតស្រាល តែមិនមានអគារត្រូវដួលរលំទាំងស្រុងនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
June 3, 2025 - អន្តរជាតិ
ថៃ៖ ស្រុក Phrao ខេត្តឈៀងម៉ៃ ប្រទេសថៃ បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤,៥រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងរសៀលថ្ងៃចន្ទ ទី២ ខែមិថុនា។ គ្រោះរញ្ជួយដីបានបង្កើតឱ្យមានភាពញ័រនៅក្នុងដីជម្រៅប្រមាណជា ១គីឡូម៉ែត្រ និងបានកើតឡើងក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ។ ប្រភពខាងបានបន្តថា ក្នុងពេលកើតមានគ្រោះរញ្ជួញដីខាងលើនេះតំបន់មួយចំនួននៅក្បែរខេត្តឈៀងម៉ៃក៏បានទទួលរងភាពញ័រក្នុងកម្រិតស្រាលផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានរបាយការណ៍បង្ហាញថាមានជនរងគ្រោះឬផលប៉ះពាល់យ៉ាងណានៅឡើយទេ។ គួររម្លឹកជូនថា កាលពីប៉ុន្មានសប្តាហ៍មុនទីក្រុងបាងកករបស់ប្រទេសថៃក៏បានទទួលរងការរញ្ជួយដីកម្រិតមធ្យមមួយផងដែរ ដែលបានធ្វើឱ្យអគារមួយកន្លែងត្រូវដួលរលំនិងសម្លាប់មនុស្សអស់ជាច្រើននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
June 2, 2025 - អន្តរជាតិ
វៀតណាម៖ វៀតណាមគ្រោងសាងសង់រមណីយដ្ឋានកាស៊ីណូ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ ៥១,៥ ទី្រលានដុង (១,៩៧ពាន់ដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែមិថុនា។ តាមគម្រោងរមណីយដ្ឋានកាស៊ីណូមួយកន្លែងនឹងត្រូវបង្កើតឡើងនៅក្នុងឃុំ Van Yen ស្រុក Van Don ខេត្ត Quang Ninh ភាគភាគឦសាន នៃប្រទេសវៀតណាម។ បើតាមក្រសួងហិរញ្ញវត្ថុវៀតណាមបានបញ្ជាក់ថា គិតត្រឹមនេះសំណើសុំបង្កើតរមណីយដ្ឋានកាស៊ីណូតម្លៃជិត ២ពាន់លានដុល្លារនេះត្រូវបានបញ្ជូនទៅដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីវៀតណាមរួចរាល់ហើយ និងរង់ចាំតែថ្ងៃចុះហត្ថលេខាជាផ្លូវការតែប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា អាជ្ញាធរវៀតណាមក៏គ្រោងបើកឱ្យពលរដ្ឋវៀតណាមចូលទៅលេងក្នុងរមណីដ្ឋានកាស៊ីណូមួយកន្លែងផងដែរ តែនៅក្នុងរយៈពេលសាកល្បងមួយ ហើយបន្ទាប់មករមណីដ្ឋានកាស៊ីណូនឹងទទួលស្វាគមន៍តែភ្ញៀវទេសចរអន្តរជាតិប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 2, 2025 - អន្តរជាតិ
ថៃ៖ ថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥,៨៨០ករណីកាលពីសប្តាហ៍កន្លងមុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃចន្ទ ទី២ ខែមិថុនា។ របាយការណ៍ស្តីពីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនេះ ត្រូវបានគិតចាប់ពីចន្លោះថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែឧសភា។ បើតាមលោក Somsak Thepsuthin រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកឆ្លងទាំងអស់នោះក៏មានអ្នកស្លាប់ចំនួន ៣ករណីផងដែរ ខណៈតួលេខអ្នកឆ្លងខាងលើនេះមានការកើនឡើងយ៉ាងច្រើន បើធៀបទៅនឹងតួលេខអ្នកឆ្លងក្នុងសប្តាហ៍មុននេះទៀត។ រដ្ឋមន្ត្រីរូបនេះបានបន្តថា នៅក្នុងចំណោមអ្នកឆ្លងទាំង ៦៥,៨៨០នាក់នេះ គឺភាគច្រើនជាពលរដ្ឋដែលមានអាយុចន្លោះពី ៣០ដល់៣៩ឆ្នាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
June 2, 2025 - អន្តរជាតិ
អាឡឺម៉ង់៖ ស្រ្តីចំណាស់ចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះខ្នាតតូចមួយគ្រឿងបានហោះទៅបុកដំបូលផ្ទះមួយខ្នងនៅក្នុងប្រទេសអាឡឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែមិថុនា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Kleinenbroich ដែលស្ថិតនៅតំបន់ប៉ែកខាងលិចនៃប្រទេសអាឡឺម៉ង់។ បើតាមអាជ្ញាធរអាឡឺម៉ង់បានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺមានជនរងគ្រោះម្នាក់ជាស្រ្តីវ័យ ៧១ឆ្នាំ និងជាអ្នកបើកបរយន្តហោះផ្ទាល់តែម្តង ខណៈជនរងគ្រោះម្នាក់ទៀតគឺជាស្រ្តីវ័យ ៨៤ឆ្នាំ និងជាម្ចាស់ផ្ទះ ដែលជាកន្លែងកើតហេតុ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរអាឡឺម៉ង់នៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុជាក់លាក់ ដែលបង្កឱ្យមានគ្រោះថ្នាក់នេះកើតឡើងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 1, 2025 - អន្តរជាតិ
ឥណ្ឌូណេស៊ី៖ អាជ្ញាធរកោះបាលី ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកគ្រោងនឹងធ្វើការហាមឃាត់ការប្រើប្រាស់ទឹកសុទ្ធ ដែលមានចំណុះតិចជាង ១លីត្រក្នុងមួយដប ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែឧសភា។ បើគ្មានអ្វីជាឧបសគ្គនោះទេ ច្បាប់ស្តីពីការហាមឃាត់ការប្រើប្រាស់ទឹកសុទ្ធមានចំណុះតិចជាង ១លីត្រក្នុងមួយដបនេះនឹងត្រូវចូលជាធរមាននៅដើមឆ្នាំ ២០២៦។ បើតាមលោក I Wayan Koster ដែលជាអភិបាលខេត្តបាលីបានឱ្យដឹងថា គម្រោងខាងលើនេះគឺជាផ្នែកមួយនៃគោលនយោបាយថែរក្សាបរិស្ថានធម្មជាតិ តាមរយៈវិធានការទប់ស្កាត់កាកសំណល់ផ្សេងៗ និងជាពិសេសនោះគឺកាកសំណលប្លាសិក ដែលមិនអាចរលាយនៅក្នុងដីបាននោះទេ។ អភិបាលខេត្តរូបនេះបានបន្តថា បញ្ហាកាកសំណល់ប្លាសិ្ទកមិនត្រឹមតែអាចផ្តល់ផលប៉ះពាល់ដល់សោភ័ណ្ឌភាព អនាម័យ និងសណ្ឋាប់ធ្លាប់នៅលើកោះបាលីទាំងមូលនោះទេ តែវាក៏ជាកត្តាមួយដែលអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាពលរដ្ឋក្នុងកម្រិតធ្ងន់ធ្ងរផងដែរ ប្រសិនបើបញ្ហានេះបន្តកើតមាននៅក្នុងរយៈពេលវែង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
June 1, 2025 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងណោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែឧសភា។ តំបន់ដែលកំពុងប្រឈមនឹងគ្រោះធម្មជាតិដ៏គ្រោះថ្នាក់នេះគឺរដ្ឋ Assam ដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ទឹកទំនន់ខាងាលើនេះបានកើតក្រោយភ្លៀងមូសុងបានធ្លាក់ក្នុងបរិមាណយ៉ាងច្រើននិងជាច្រើនថ្ងៃជាប់ៗគ្នា រហូតបង្កទៅជាជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សតែម្តង។ ប្រភពខាងបានបន្តថា គិតត្រឹមពេលនេះបញ្ហាអាកាសធាតុនៅក្នុងរដ្ឋ ហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ហើយប៉ះពាល់ក៏អាចបន្តកើតមានបន្ថែមទៀតផងដែរ ដ្បិតភ្លៀងនៅតែបន្តធ្លាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 1, 2025 - អន្តរជាតិ
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ផ្ទាំងថ្មដ៏កម្រមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣០ ខែឧសភា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងការដ្ឋានយកថ្មមួយកន្លែង មានទីតាំងស្ថិតនៅក្នុងតំបន់ Cirebon នៃខេត្ត West Java ដែលជាដែនដីកោះធំមួយស្ថិតភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។ បើតាមអាជ្ញាធរខេត្ត West Java បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ហើយក្រុមអ្នកជំនាញកំពុងតែព្យាយាមស្វែងរកពួកគេតាមមធ្យោបាយផ្សេងជាច្រើនតាមតែអាចធ្វើទៅបាន ខណៈក្តីសង្ឃឹមថាពួកគេអាចមានសំណាងនៅរស់មានជីវិតនោះគឺមានតិចតួចបំផុត។ ប្រភពខាងលើបានបន្តថា ទាំងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងកំពុងបាត់ខ្លួនទាំងអស់គឺសុទ្ធតែជាក្រុមកម្មករ ដែលកំពុងបំពេញការងារនៅក្នុងការដ្ឋាននេះផ្ទាល់តែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 30, 2025









