អន្តរជាតិ

យន្តហោះយោធាមួយគ្រឿងបានធ្លាក់ទៅលើសាលារៀននៅបង់ក្លាដាស បណ្តាលឱ្យមនុស្ស ១៩នាក់បាត់បង់ជីវិត និង ១៦៤នាក់រងរបួស

BY
Pheakdey
July 22, 2025

បង់ក្លាដេស៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ១៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះមួយគ្រឿងបានធ្លាក់ទៅលើសាកលវិទ្យាល័យនិងសាលារៀនមួយកន្លែងនៅក្នុងប្រទេសបង់ក្លាដេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី ២១ ខែកក្កដា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ១៦៤ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

បើតាមអាជ្ញាធរបង់ក្លាដេសបានបញ្ជាក់ថា យន្តហោះដែលបានជួបឧប្បវហេតុធ្លាក់នេះគឺជាយន្តហោះយោធារបស់ក្រសួងការពាជាតិបង់ក្លាដេស សម្រាប់ប្រើប្រាស់នៅក្នុងមូលដ្ឋានកងទ័ពក្នុងតំបន់ Kurmitola ក្នុងទីក្រុង Dhaka។ ប្រភពខាងលើបានបន្តថា យន្តហោះខាងលើនេះគឺជាយន្តហោះប្រភេទ The F-7 BGI ដែលរដ្ឋាភិបាលបង់ក្លាសេសបានទិញមកពីប្រទេសចិន ហើយការធ្លាក់ខាងលើនេះគឺបានកើតឡើងនៅក្នុងអំឡុងពេលនេះនៃការហ្វឹកហាត់ហោះហើររបស់ក្រុមកងទ័ពជើងអាកាសបង់ក្លាដេស៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: