ព្យុះភ្លៀងមិនធ្លាប់កើតមានក្នុងរយៈពេល ១២០ឆ្នាំនៅកូរ៉េ បានបណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត និងជាង ១,០០០នាក់ត្រូវជម្លៀសខ្លួន
- BY
- Pheakdey
- July 17, 2025
កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានពលរដ្ឋកូរ៉េខាងត្បូងចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះភ្លៀង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា។ តំបន់ដែលកំពុងរងការវាយប្រហារដោយព្យុះភ្លៀងនៅពេលនេះគឺខេត្ត Chungcheong ដែលស្ថិតនៅតំបន់ភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង។

ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះអាជ្ញាធរកូរ៉េខាងត្បូងក៏បានជម្លៀសពលរដ្ឋក្នុងតំបន់កើតហេតុជាង ១,០០០នាក់ ឱ្យទៅស្នាក់នៅកន្លែងដែលមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ។ បើតាមអាជ្ញាធរឧតុនិយមកូរ៉េខាងត្បូងបានបញ្ជាក់ថា កម្រិតទឹកភ្លៀងដែលបានធ្លាក់នៅពេលនេះគឺជាកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ១២០ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






