Pheakdey
  • អន្តរជាតិ

    អាមេរិក៖ លេខាធិការដ្ឋាន នៃអង្គការសហប្រជាជាតិ កំពុងរៀបចំគម្រោងកាត់បន្ថយការងារប្រមាណជា ៦,៩០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣០ ខែឧសភា។ គម្រោងកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើនខាងលើនេះគឺវិធានការបន្ទាប់មួយ ដែលអង្គការសហប្រជាជាតិត្រូវអនុវត្តឱ្យស្របទៅតាមទំហំហិរញ្ញវត្ថុជាក់ស្តែង។ ប្រភពខាងលើបានបន្តថា គម្រោងកាត់បន្ថយបុគ្គលិកនេះត្រូវបានធ្វើឡើងស្របពេលដែលអង្គការសហប្រជាជាតិគ្រោងនឹងកាត់បន្ថយការចំណាយចំនួន ២០% ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ៣,៧ពាន់លានដុល្លារ។ សូមបញ្ជាក់ជូនថា បញ្ហាហិរញ្ញវត្ថុដែលអង្គការសហប្រជាជាតិកំពុងជួបប្រទះនៅពេលនេះគឺបានកើតឡើងក្រោយពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រេចផ្អាកផ្តល់ជំនួយទៅកាន់អង្គការមួយនេះក្នុងទំហំទឹកប្រាក់យ៉ាងច្រើន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    May 30, 2025
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសលុបចោលកិច្ចសន្យាអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សីតម្លៃ ៥៩០លានដុល្លារជាមួយក្រុមហ៊ុនផលិតឱសថ Moderna នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា។ ការសម្រេចលុបចោលកិច្ចសន្យាដែលមានតម្លៃរាប់រយលានដុល្លារនេះ គឺជាផ្នែកមួយនៃវិធានការកាត់បន្ថយការចំណាយមិនចាំបាច់របស់រដ្ឋាភិបាល ហើយវាក៏ជាគោលនយោបាយដ៏ចម្បងមួយរបស់លោក ដូណាល់ ត្រាំ ផងដែរ។ ប្រភពខាងលើបានបន្តថា កិច្ចសន្យាអភិវឌ្ឍវ៉ាក់សាំងខាងលើនេះគឺត្រូវបានធ្វើឡើងរវាងរដ្ឋាភិបាលអាមេរិកជាមួយនឹងក្រុមហ៊ុនផលិតឱសថ Moderna កាលពីថ្ងៃទី ១៧ ខែមករា ដើមឆ្នាំនេះ ពោលគឺមុនពេលដែលលោក ដូណាល់ ត្រាំ ឡើងកាន់ដំណែងជាប្រធានាធិបតីអាមេរិក តែ ៣ថ្ងៃប៉ុណ្ណោះ។ ខ្លឹមសារនៅក្នុងកិច្ចសន្យាបានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់ប្រាក់ជាច្រើនដំណាក់កាលទៅកាន់ក្រុមហ៊ុនផលិតឱសថ

    May 29, 2025
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសលុបចោលទិដ្ឋការរបស់និស្សិតចិនដោយគ្មានការលើកលែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា។ វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ដល់និស្សិតជនជាតិចិនរាប់ពាន់នាក់​ ដែលកំពុងស្នាក់នៅនិងបន្តការសិក្សាតាមសាកលវិទ្យាល័យនានានៅទូទាំងសហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា វិធានការខាងលើនេះគឺជាផ្នែកមួយនៃយុទ្ធនាការទប់ស្កាត់ជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ឬទទួលបានទិដ្ឋការដោយមិនសមស្របពីសំណាក់រដ្ឋាភិបាលអាមេរិកកាលពីអាណត្តិមុន ពោលគឺជាពេលដែលអាមេរិកស្ថិតក្រោយការដឹកនាំរបស់លោកអតីតប្រធានាធិបតី ចូ បៃឌិន។ ភ្លាមៗក្រោយអាមេរិកចេញសេចក្តីប្រកាសខាងលើនេះ ស្ថានទូតចិនប្រចាំនៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅមិនទាន់មានប្រតិកម្មឬការឆ្លើយតបយ៉ាងណានៅឡើយទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia    

    May 29, 2025
  • អន្តរជាតិ

    ចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីឈានមុខគេមួយរបស់ប្រទេសចិនគឺក្រុមហ៊ុន BYD គ្រោងនឹងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបើកបរឆ្លាតវ័យចំពោះរថយន្តនៅក្នុងទីផ្សារអន្តរជាតិនៅក្នុងឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២៨​​ ខែឧសភា។ បច្ចេកវិទ្យាបើកបរឆា្លតវ័យនេះមានឈ្មោះថា “God’s Eye” ដែលក្រុមហ៊ុន BYD ធ្លាប់បានដាក់ឱ្យប្រើប្រាស់ចំពោះរថយន្តនៅក្នុងប្រទេសចិនកាលឆ្នាំ ២០២៣កន្លងទៅ។ ប្រភពខាងលើបានបន្តថា បច្ចេកវិទ្យាបើកបរឆ្លាតវ័យ ឬ “God’s Eye” ដែលមាននៅក្នុងរថយន្ត BYD នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់រថយន្តទទួលបាននូវភាពងាយមិនគួរឱ្យនឹកស្មានមួយចំនួនដូចជា  វាមានមុនងារកែសម្រួលល្បឿនដោយស្វ័យប្រវត្តិដើម្បីបញ្ចៀសការប៉ះទង្គិចរថយន្តនៅខាងមុខ មុខងារបញ្ជារថយន្តឱ្យចតដោយស្វ័យប្រវត្តិ ឬបញ្ជារថយន្តឱ្យចូលចំណតពីចម្ងាយ ដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃជាដើម។ សូមបញ្ជាក់ជូនថា រថយន្ត BYD កំពុងវាយលុកទីផ្សារនៅលើពិភពលោកយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន ព្រោះតែវាមានបំពាក់ទៅដោយបច្ចេកវិទ្យាយ៉ាងទំនើបលើសពីការគិតរបស់អ្នកប្រើប្រាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    May 28, 2025
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះរោងចក្រមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Euro News នៅក្នុងថ្ងៃពុធ ទី២៨ ខែឧសភា។ រោងចក្រដែលជាកន្លែងកើតហេតុខាងលើនេះមានឈ្មោះថា Gaomi Youdao Chemical Co. ជាប្រភេទរោងចក្រគីមី ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Shandong  ភាគខាងកើតនៃប្រទេសចិន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ក្រៅតែបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗហើយ ហេតុការណ៍ផ្ទុះនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ​១៩នាក់បានរងរបួសធ្ងន់និងស្រាលផងដែរ ហើយគិតត្រឹមពេលនេះនៅមានមនុស្សចំនួន ៦នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនទៀតផង។ ប្រភពខាងលើបានបន្តថា ទាំងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត​ រងរបួស និងកំពុងបាត់ខ្លួន គឺសុទ្ធតែជាកម្មករនៅក្នុងរោងចក្រ ខណៈរោងចក្រមួយនេះមានកម្មករសរុបប្រមាណជា ៥០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Euro

    May 28, 2025
  • អន្តរជាតិ

    បារាំង៖ ការលក់រថយន្តរបស់ក្រុមហ៊ុនលោកមហាសេដ្ឋី Elon Musk គឺរថយន្តម៉ាក Tesla នៅក្នុងទីផ្សារអឺរ៉ុបបានធ្លាក់ចុះជាង ៥០% បើគិតត្រឹមខែមេសា ឆ្នាំ២០២៥ នេះ ដោយធៀបទៅនឹងរបាយការណ៍លក់របស់ក្រុមហ៊ុនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអង្គារ ទី២៧ ខែឧសភា។ ស្របពេលដែរទីផ្សារលក់រថយន្តអគ្គីសនីម៉ាក Tesla បានធ្លាក់ចុះ​ទីផ្សារលក់រថយន្តអគ្គីសនីរបស់ក្រុមហ៊ុនចិនបានកំពុងតែស្ទុះឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុប។ បើតាមរបាយការណ៍របស់សមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបបានបង្ហាញថា នៅក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំនេះ រថយន្តអគ្គីសនីម៉ាក Tesla គ្រប់មូដែលត្រូវបានលក់ចេញក្នុងចំនួនត្រឹមតែ ៥,៤៧៥ គ្រឿងប៉ុណ្ណោះ ពោលគឺមានការធ្លាក់រហូតដល់ ៥២% បើធៀបទៅនឹងរយៈពេលលក់ដូចគ្នាកាលពីឆ្នាំមុន។ ប្រភពខាងលើបានបន្តថា ទីផ្សារលក់រថយន្ត Tesla នៅអឺរ៉ុបកំពុងមានការប្រគួតប្រជែងយ៉ាងខ្លាំងពីសំណាក់បណ្តាក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនដូចជា ក្រុមហ៊ុន Volkswagen

    May 27, 2025
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន​២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារមួយ ដែលបានកើតឡើងនៅក្នុងឧទ្យាន Fairmount Park ក្នុងទីក្រុង​ Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក នេះបើយោងតាមការាចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែឧសភា។ ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងចំថ្ងៃ ដែលអាមេរិកកំពុងរៀបចំពិធីបុណ្យមួយ ដែលមានឈ្មោះថា  Memorial Day ឬទិវានៃការចងចាំ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗហើយ ក៏នៅមានមនុស្សចំនួន ៩នាក់ផ្សេងទៀតបានរងរបួសផងដែរ ហើយនៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺភាគច្រើនជាយុវជន ដែលនាំគ្នាទៅអង្គុយលេងនៅក្នុងឧទ្យានក្នុងថ្ងៃឈប់សម្រាក។ បើតាមអាជ្ញាធរប្រចាំនៅតំបន់កើតហេតុបានឱ្យដឹងថា គិតត្រឹមពេលនេះគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងបាននៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    May 27, 2025
  • អន្តរជាតិ

    អង់គ្លេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៧នាក់បានរងរបួស​នៅក្នុងហេតុការណ៍មានបុរសម្នាក់បានបើករថយន្តទៅបំបុកហ្វូងមនុស្ស ដែលជាក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Liverpool នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៧ ខែឧសភា។ ហេតុការណ៍អកុសនេះបានកើតឡើតនៅតាមបណ្តោយផ្លូវ Water Street ជាទីកន្លែងដែលមានក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Liverpool រាប់ពាន់នាក់ជួបជុំគ្នា និងដើរដង្ហែតាមដងផ្លូវ ដើម្បីអបអរក្នុងឱ្យកាសដែលក្លឹបបាល់ទាត់ Liverpool បានក្លាយជាម្ចាស់ជើងឯកក្នុងពានរង្វាន់ Premier League ក្នុងរដូវកាលនេះ។ បើតាមអាជ្ញាធរអង់គ្លេសបានបញ្ជាក់បន្ថែមថា នៅក្នុងចំណោ​មជនរងគ្រោះទាំង ២៧នាក់ខាងលើនេះ គឺអ្នកមានជនរងគ្រោះចំនួន ២បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ខណៈនៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះក៏មានជនរងគ្រោះចំនួន ៤នាក់ជាកុមារផងដែរ។ ភ្លាមៗក្រោយពេលកើតហេតុ ប៉ូលិសអង់គ្លេសបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកធ្វើសកម្មភាពបើករថយន្តទៅបំបុកហ្វូងមនុស្សទាំងកម្រោលនេះ ដោយរូបគាត់គឺជាបុរសជនជាតិអង់គ្លេស និងមានអាយុ

    May 27, 2025
  • អន្តរជាតិ

    ប៉ាគីស្ថាន៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលខ្យល់ព្យុះ ដែលបានបោកបក់ឆ្លងកាត់តំបន់ភាគខាងជើងនៃប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែឧសភា។ ក្រៅតែពីបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គ្រោះធម្មជាតិមួយនេះក៏បានបណ្តាលឱ្យមានអ្នករងរបួសជាង ១០០នាក់ផ្សេងទៀតផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថានបានបញ្ជាក់ថា ខ្យល់ព្យុះដ៏គ្រោះថ្នាក់ខាងលើនេះត្រូវបានគេដាក់ឈ្មោះឱ្យថា “ខ្យល់ព្យុះ Fierce” បានបោកបក់ឆ្លងកាត់ខេត្ត Punjab មកកាន់ខេត្ត Khyber-Pakhtunkhwa ក្នុងល្បឿនយ៉ាងលឿន ហើយឥទ្ធិពលរបស់ព្យុះក៏បានបណ្តាលឱ្យមានរន្ទះបាញ់ ដើមឈើជាច្រើនត្រូវដួលរលំ ដំបូលអគារមួយចំនួនត្រូវរបើកធ្លាក់មកដី និងបង្គោលខ្សែភ្លើងជាច្រើនត្រូវដួលរលំផងដែរ។ ប្រភពខាងលើបានបន្តថា ខ្យល់ព្យុះដ៏គ្រោះថ្នាក់នេះបាកើតឡើងក្រោយប្រទេសប៉ាគីស្ថានបានប្រឈមនឹងរលកកម្តៅដ៏ខ្ពស់បំផុតមួយ ពោលគឺអាកាសធាតុបានកើតឡើងដល់កម្រិត ៤៥អង្សាសេកាលពីប៉ុន្មានថ្ងៃមុននេះ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    May 26, 2025
  • អន្តរជាតិ

    វៀតណាម៖ ក្រសួងបច្ចេកវិទ្យាវៀតណាមបានបញ្ជាឱ្យក្រុមហ៊ុនដែលជាអ្នកផ្តល់សេវាទូរគមនាគមន៍ទាំងអស់ត្រូវបិទកម្មវិធី Telegram លែងឱ្យដំណើរការ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Chanel News Asia នៅក្នុងថ្ងៃទី២៣ ខែឧសភា។ ការសម្រេចនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ក្រុមហ៊ុន Telegram មិនបានសហការជាមួយអាជ្ញាធរវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មផ្សេងៗ ដែលបង្កឡើងដោយអ្នកប្រើប្រាស់ Telegram នោះទេ។ យោងតាមរបាយការណ៍មួយរបស់នាយកដ្ឋានសន្តិសុខអ៊ីនធឺណិតវៀតណាមបានបង្ហាញថា នៅក្នុងប្រទេសវៀតណាមទាំងមូលមាន Channel ឬ Group បណ្តាញសង្គម​ Telegram ចំនួន ៩,៦០០​ ហើយ ៦៨% នៃ Channel ឬ Group ទាំងនោះគឺជាបណ្តាញចែកចាយព័ត៌មានខុសច្បាប់ដូចជា ការចែកចាយគ្រឿងញៀន សកម្មភាពបោកប្រាស់ ការចែកចាយរូបភាពនិងវីដេអូអាសអាភាស ផ្តល់សេវាកម្មផ្លូវភេទ និងសកម្មភាពជាប់ទាក់ទងនឹងការធ្វើភេរវកម្មជាដើម។

    May 24, 2025