- Pheakdey
- អន្តរជាតិ
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការបាក់ដីនៅតំបន់អណ្តូងរ៉ែមាសមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Papua ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏មានមនុស្សចំនួន ១៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ទាំងជនរងគ្រោះបានស្លាប់បាត់បង់ជីវិត និងកំពុងបាត់ខ្លួនគឺសុទ្ធតែជាក្រុមកម្មករកំពុងបម្រើការងារនៅក្នុងការដ្ឋានអណ្តូងរ៉ែមាសខាងលើ ខណៈអត្តសញ្ញាណរបស់ពួកគេមិនត្រូវបានបង្ហាញជូនជាសាធារណៈឡើយ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថា ហេតុការណ៍បាក់ដីខាងលើនេះបានកើតឡើងក្រោយតំបន់រងគ្រោះបានទទួលរងសម្ពាធទឹកភ្លៀងធ្លាក់ក្នុងបរិមានយ៉ាងច្រើននៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយបញ្ហាអាកាសធាតុដ៏អាក្រក់នេះក៏បានផ្តល់ការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកជនរងគ្រោះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 20, 2025 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានរឹបអូសគ្រឿងសម្អាង អាហារ និងសម្ភារប្រើប្រាស់ក្លែងក្លាយ ដែលសុទ្ធតែជាទំនិញពេញនិយមនៅក្នុងទីផ្សារ Online មានតម្លៃសរុបប្រមាណជា ៥២លានបាត (១,៥៧ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែឧសភា។ ផលិតផលក្លែងក្លាយទាំងអស់នេះត្រូវបានរកឃើញនៅក្នុងឃ្លាំងក្នុងតំបន់ដាច់ស្រយាលមួយ ស្ថិតនៅក្នុងស្រុក Muang ខេត្ត Phang Nga ភាគខាងត្បូងប្រទេសថៃ។ បើតាមលោកឧត្តមសេនីយ៍ទោ Thatsapoom Charupratya មេបញ្ជាការផ្នែកបង្រ្កាបឧក្រិដ្ឋកម្មសេដ្ឋកិច្ចបានបញ្ជាក់ថា ផលិតផលក្លែងក្លាយទាំងអស់នេះត្រូវបានរត់ពន្ធដោយខុសច្បាប់មកពីប្រទេសចិន និងធ្វើការចែកចាយនៅតាមទីផ្សារ Online ទូទាំងប្រទេសថៃ។ ក្នុងការបង្ក្រាបករណីបទល្មើសខាងលើនេះ អាជ្ញាធរថៃបានរឹបអូសគ្រឿងសម្អាងក្លែងក្លាយសរុបចំនួន ៧៨,២២៣ ទូរស័ព្ទចំនួន
May 19, 2025 - អន្តរជាតិ
អាមេរិក៖ លោក ចូ បៃដិន ដែលជាអតីតប្រធានាធិបតីអាមេរិកត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា កំពុងមានជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលចុងក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៩ ខែឧសភា។ ក្រោយការរកឃើញថាបានកើតជំងឺដ៏កាចសាហាវនេះលោក ចូ បៃដិន និងក្រុមគ្រួសារកំពុងព្យាយាមស្វែងរកការពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញៗជាច្រើន ដើម្បីធ្វើការព្យាបាលតាមលទ្ធភាពដែលអាចធ្វើទៅបាន។ បើតាមក្រុមវេជ្ជសាស្រ្ដជំនាញបានបញ្ជាក់ថា ដុំពកដែលជាមេរោគនៃជំងឺមហារីកនៅលើក្រពេញប្រូស្តាតរបស់លោក ចូ បៃដិន នោះគឺប្រភេទដុំសាច់ដែលអាចលូតលាស់លឿនខ្លាំងនិងអាចបណ្តាលអ្នកជំងឺត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះ លោក ចូ បៃដិន មានអាយុ ៨២ឆ្នាំ ហើយរូបគាត់គឺកូនប្រុសរបស់លោក Beau Biden ដែលជាអតីតអ្នកនយោបាយដ៏សកម្មមួយរូបនៅសហរដ្ឋអាមេរិក ហើយលោក Beau Biden បានស្លាប់កាលពីឆ្នាំ ២០១៥កន្លងទៅដោយសារជំងឺមហារីក៕
May 19, 2025 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅភាគខាងត្បូងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៩ ខែឧសភា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ គិតត្រឹមពេលនេះក៏មានពលរដ្ឋចិនមួយចំនួនទៀតត្រូវបានរាយការណ៍ថា កំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ទីតាំងដែលកំពុងរងផលប៉ះពាល់ខ្លាំងជាងគេនោះគឺខេត្ត Guangdong និង ខេត្ត Guangxi ដោយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ខេត្តទាំង ២នេះបានប្រកាសសញ្ញាអាសន្នកម្រិតបឋមអំពីគ្រោះថ្នាក់ទៀតផង ដើម្បីឱ្យពលរដ្ឋបានត្រៀមការពារខ្លួនពីគ្រោះថ្នាក់ដោយចៃដន្យណាមួយ។ អ្វីដែលជារឿងគួរឱ្យកត់សម្គាល់បន្ថែមទៀតនោះ គឺអាជ្ញាធរឧតុនិយមចិនបញ្ជាក់ថាតំបន់មួយចំនួនរបស់ខេត្តទាំង ២ខាងលើនេះ នឹងបន្តទទួលសម្ពាធទឹកភ្លៀងយ៉ាងច្រើនបន្ថែមទៀត ហើយអាចនឹងបង្កទៅជាទឹកជំនន់ធ្ងន់ធ្ងរទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 19, 2025 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះអគារមួយកន្លែងនៅក្នុងទីក្រុង Hyderabad នៃប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៨ ខែឧសភា។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះក៏មានទាំងកុមារអាយុ ៥ឆ្នាំចំនួន ៦នាក់ផងដែរ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរឥណ្ឌានៅមិនទាន់អាចបញ្ជាក់ពីមូលហេតុច្បាស់លាស់ ដែលបង្កឱ្យមានអគ្គិភ័យកើតឡើងនៅឡើយទេ ខណៈការស៊ើបង្កេតកំពុងត្រូវធ្វើឡើងដោយមន្ត្រីជំនាញ។ យ៉ាងណាក្តី ភ្លាមៗក្រោយពេលកើតងហេតុលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្រកាសថា អាជ្ញាធរនឹងផ្តល់ប្រាក់សំណងទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះ ដោយជនរងគ្រោះម្នាក់ៗនឹងត្រូវបានទទួលបានប្រាក់សំណងចំនួន ២០០,០០០ រូពី (២,៣០០ដុល្លារ)៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 19, 2025 - អន្តរជាតិ
វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានយល់ព្រមទទួលយកគម្រោងវិនិយោគពីក្រុមហ៊ុនដែលជាអាជីវកម្មគ្រួសាររបស់លោក ដូណាល់ ត្រាំ រួមជាមួយនឹងដៃគូវិនិយោគមួយផ្សេងទៀត ដែលគម្រោងវិនិយោគនេះមានតម្លៃជាទឹកប្រាក់រហូតដល់ ១,៥ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី១៦ ខែឧសភា។ ទឹកប្រាក់ដ៏ច្រើននេះនឹងត្រូវវិនិយោគទៅលើការបង្កើតទីលានវាយកូនហ្គោល រមណីយដ្ឋាន សណ្ឋគារ និងលំនៅដ្ឋានផងដែរ។ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 17, 2025 - អន្តរជាតិ
ឥណ្ឌូណេស៊ី៖ កងទ័ពជើងទឹកឥណ្ឌូណេស៊ីចាប់បាននាវាមួយគ្រឿងផ្ទុកទៅដោយគ្រឿងញៀនខុសច្បាប់មានតម្លៃសរុបប្រមាណជា ៤២៥លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៧ ខែឧសភា។ នាវាមួយគ្រឿងនោះបានបន្លំធ្វើជានាវាដឹកទំនិញធម្មតាដោយបានដាក់ទង់ជាតិថៃផងដែរ និងបានបើកឆ្លងតំបន់កោះស៊ូម៉ាត្រា ដែលស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី។ ប្រភពខាងលើបានបន្តថា ក្នុងពេលចុះត្រួតពិនិត្យនាវាខាងលើនេះអាជ្ញាធរឥណ្ឌូណេស៊ីបានរឹបអូសគ្រឿងញៀនប្រភេទប្រភេទកាកូអ៊ីនទម្ងន់ ១,២តោន និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៧០៥ គីឡូក្រាម។ បន្ថែមពីនេះទៀត អាជ្ញាធរឥណ្ឌូណេស៊ីក៏បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥នាក់ក្នុងករណីរត់ពន្ធគ្រឿងញៀននេះ ដោយនៅក្នុងនោះមានជនសង្ស័យម្នាក់ជាជនជាតិថៃ និងជនសង្ស័យចំនួន ៤នាក់ផ្សេងទៀតគឺជាជនជាតិមីយ៉ាន់ម៉ា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 17, 2025 - អន្តរជាតិ
អារ៉ាប់រួម៖ ប្រទេសអារ៉ាប់រួមគ្រោងនឹងបង្កើនការវិនិយោគលើវិស័យថាមពលនៅសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់រហូតដល់ ៤៤០ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៧ ខែឧសភា។ គិតត្រឹមពេលនេះប្រទេសអារ៉ាប់រួមបានបោះទុកវិនិយោគលើវិស័យថាមពលនៅអាមេរិកចំនួន ៧០ពាន់លានដុល្លាររួចហើយ។ ប្រភពខាងលើបានបន្តថា គម្រោងវិនិយោគលើវិស័យថាមពលតម្លៃ ៤៤០ពាន់លានដុល្លារខាងលើនេះ គឺគ្រាន់ជាផ្នែកមួយនៃគម្រោងវិនិយោគសរុបចំនួន ១,៤ទ្រីលានដុល្លារប៉ុណ្ណោះ ដែលប្រទេសអារ៉ាប់រួមគ្រោងនឹងធ្វើការវិនិយោគនៅក្នុងសហរដ្ឋអាមេរិកលើវិស័យផ្សេងៗជាច្រើនទៀតនៅក្នុងរយៈ ១០ឆ្នាំទៅមុខទៀត។ សូមបញ្ជាក់ជូនផងដែរ គម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនមហាសាសនេះត្រូវបានប្រកាសឡើង ស្របពេលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងបំពេញដំណើរទស្សនកិច្ចនៅក្នុងប្រទេសអារ៉ាប់រួមផ្ទាលតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 17, 2025 - អន្តរជាតិ
ថៃ៖ ប៉ូលិសថៃបានចាប់ខ្លួនព្រះសង្ឃមួយអង្គជុំវិញករណីលួចលុយវត្តជាង ៩លានដុល្លារ នេះបើយោងតាមការចុះផ្សាយរស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃសុក្រ ទី១៦ ខែឧសភា។ ព្រះសង្ឃអង្គនេះមានព្រះនាមថា Phra Thammachiranuwat ជាចៅអធិការវត្ត Wat Rai Khing ដែលជាវត្តដ៏ល្បីមួយនៅក្នុងប្រទេសថៃ។ បើតាមការិយាល័យស៊ើបអង្កេតថ្នាក់កណ្តាលរបស់អាជ្ញាធរថៃបានរកឃើញថា ព្រះចៅអធិការ Phra Thammachiranuwat បានលួចផ្ញើលុយចំនួន ៣០០លានបាត (៩,០៥ លានដុល្លារ) ចេញពីគណនីរបស់វត្ត Wat Rai Khing ទៅកាន់គណនីផ្ទាល់ខ្លួនរបស់ព្រះអង្គ ខណៈប្រាក់ទាំងអស់នេះគឺជាប្រាក់ដែលញាតិញោមពុទ្ធបរិស័ទជាច្រើនបានរួមគ្នាចូលបុណ្យ ដើម្បីទុកកសាងសមិទ្ធផលផ្សេងៗនៅក្នុងវត្ត។ យ៉ាងណាក្តី អាជ្ញាធរថៃនៅមិនទាន់បញ្ជាក់ពីទំហំទោស ដែលនឹងអនុវត្តចំពោះព្រសង្ឃអង្គនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី
May 16, 2025 - អន្តរជាតិ
អារ៉ាប់រួម៖ លោក ដូណាល់ ត្រាំ បានប្រកាសអំពីការចុះកិច្ចព្រមព្រៀងជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួមលើកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ ២០០ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៦ ខែឧសភា។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែល លោក ដូណាល់ ត្រាំ កំពុងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ប្រភពខាងលើបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានជួបផ្ទាល់ជាមួយប្រធានាធិបតីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមគឺព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan និងបានចុះកិច្ចព្រមសំខាន់ៗមួយចំនួនទៀតផងដែរ។ ចំពោះកិច្ចព្រមព្រៀងផ្សេងៗមួយចំនួនទៀតនោះគឺមានតម្លៃសរុបចំនួន ១៤,៥ពាន់លានដុល្លារ
May 16, 2025









