ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆេះរោងចក្រមួយកន្លែងនៅឥណ្ឌា បណ្តាលឱ្យមនុស្ស ៤០នាក់បាត់បង់ជីវិត និង ៣៣នាក់រងរបួស

    BY Pheakdey July 4, 2025
    ឆេះរោងចក្រមួយកន្លែងនៅឥណ្ឌា បណ្តាលឱ្យមនុស្ស ៤០នាក់បាត់បង់ជីវិត និង ៣៣នាក់រងរបួស

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះរោងចក្រមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ រោងចក្រដែលជាកន្លែងកើតហេតុនេះគឺជារោងចក្រគីមីមានទីតាំងស្ថិតនៅក្នុងរដ្ឋ Sangareddy ភាគខាងត្បូងប្រទេសឥណ្ឌា។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលមនុស្សចំនួន ៣៣នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ត្រឹមថា ក្រោយមានហេតុការណ៍ឆេះនេះរោងចក្រខាងលើនឹងត្រូវផ្អាកដំណើរការក្នុងរយៈ ៩០ថ្ងៃ ខណៈមូលហេតុដែលបណ្តាលឱ្យមានភ្លើងឆេះ និងអ្នកទទួលខុសត្រូវនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: