Pheakdey
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនាវាដឹកប្រេងមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៥ ខែមិថុនា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងកន្លែងជួសជុលនាវាមួយកន្លែងក្នុងទីក្រុង Batam នៃខេត្ត Riau ដែលជាដែនដីកោះដ៏ធំមួយរបស់ឥណ្ឌូណេស៊ី។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់ប​ង់ជីវិតហើយ ហេតុការណ៍ផ្ទុះនាវានេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរងរបួសផងដែរ ដោយនៅក្នុងនោះមនុស្សចំនួន ៤នាក់បានរបួសស្រាល និងម្នាក់បានរងរបួសធ្ងន់ធ្ងរ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីអាចបញ្ជាក់ត្រឹមថា នាវាបានផ្ទុះក្នុងអំឡុងពេលកំពុងតែជួសជួល ខណៈមូលហេតុនៃការផ្ទុះនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    June 25, 2025
  • អន្តរជាតិ

    អូស្រ្តាលី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវហោះនៅលើអាកាសអស់រយៈពេល ១៥ម៉ោងដោយគ្មានគោលដៅ ដោយសារតែបាញ់ប្រហារគ្នានៅតំបន់មជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៤ ខែមិថុនា។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways មានទិសដៅធ្វើដំណើរចេញពីទីក្រុង​ Perth នៃប្រទេសអូស្រ្តាលីឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។ ប្រភពខាងលើបានបន្តថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងគឺជាយន្តហោះប្រភេទ Boeing 787  ហើយបើយោងតាមកាលវិភាគហោះហើរធម្មតាគឺយន្តហោះមួយគ្រឿងនេះត្រូវចំណាយរយៈពេលសរុប ១៧​ម៉ោង និង ៣០នាទី ទើបអាចទៅដល់គោលដៅ។ យ៉ាងណាក្តី ក្រោយចេញដំណើរពីព្រលានយន្តហោះក្នុងប្រទេសអូស្រ្តាលីបានបន្តិច ជើងហោះហើរក៏ត្រូវបានរំខានដោយការបាញ់មីស៊ីលរបស់កងកម្លាំងនៃប្រទេសអ៊ីរ៉ង់ ពោលគឺបន្តដំណើរទៅមុនមិនបាន ហើយចង់ហោះត្រលប់ក្រោយវិញក៏មិនបាន។ នៅចំពោះមុខការព្រួយបារម្ភពីគ្រោះថ្នាក់នេះ យន្តហោះត្រូវហោះបង្ខំចិត្តហោះទៅកាន់ទីកន្លែងដែលមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ហើយត្រូវចំណាយពេលនៅលើអាកាសដោយគោលដៅច្បាស់លាស់អស់រយៈពេល ១៥ម៉ោង

    June 24, 2025
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារចំពោះអ្នកដែលអាចផ្តល់ព័ត៌មានឈានដល់ការស្វែងរកនិងដោះលែងបុរសម្នាក់ ដែលត្រូវបានចាប់ខ្លួនដោយភ្នាក់ងារសម្ងាត់តាលីបង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៤ ខែមិថុនា។ បុរសដែលសហរដ្ឋអាមេរិកកំពុងតាមស្វែងរករូបនេះមានឈ្មោះថា Mahmoud Habibi ជាពលរដ្ឋអាមេរិកដែលមានដើមកំណើតជាជនជាតិអាហ្វហ្គានីស្ថាន ហើយរូបគាត់ក៏ជាអ្នកជំនួញដ៏មានសក្តានុពលម្នាក់ផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កន្លងទៅ លោក Mahmoud Habibi រួមជាមួយនឹងអ្នកបើកបរផ្ទាល់ខ្លួនរបស់គាត់ម្នាក់ និងបុគ្គលិកចំ​នួន ២៩នាក់នៃក្រុមហ៊ុនទូរគមនាគមន៍ Kabul ដែលជាក្រុមហ៊ុនរបស់គាត់ដែរនោះ ត្រូវបានក្រុមតាលីបង់ដែលជាចលនានយោបាយសាសនាឌីអូបង់ឌីនិយមឥស្លាម និងជាអង្គការសកម្មប្រយុទ្ធមួយនៅប្រទេសអាហ្វហ្គានីស្ថានចាប់ខ្លួន ហើយក្រោយមកក្រុមតាលីបង់ក៏បានដោះលែងពួកគេវិញ លើកលែងតែលោក Mahmoud Habibi ​និងអ្នកបើករថយន្តរបស់គាត់តែប៉ុណ្ណោះ ដែលត្រូវបាត់ខ្លួនគ្មានដំណឹងទាល់តែសោះរហូតមកទល់ពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី

    June 24, 2025
  • អន្តរជាតិ

    ស៊ីរី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែបក្នុងព្រះវិហារមួយកន្លែងនៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៣ ខែមិថុនា។ ព្រះវិហារដែលជាកន្លែងកើតហេតុនេះមានឈ្មោះថា Mar Elias ជាព្រះវិហារដ៏ធំមួយនៅក្នុងរដ្ឋធានី Damascus នៃប្រទេសស៊ីរី។ ប្រភពខាងបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ការវាយប្រហារនេះក៏បានបណ្តាលឱ្យ​មនុស្សចំនួន ៥២នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមក្រសួងមហាផ្ទៃស៊ីរីបានអះអាងថា ការបំផ្ទុះគ្រាប់បែបនេះគឺជាស្នាដៃរបស់ក្រុមភេរវកម្មរដ្ឋអ៊ីស្លាមហើយកសកម្មភាពនេះត្រូវបានចាត់ទុកថាជាអំពីភារវកម្មដ៏ឃោឃៅមួយផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាជ្ញាធរស៊ីរីនៅមិនទាន់អាចចាប់ខ្លួនក្រុមភេរវករ ដែលជាអ្នកនៅពីក្រោយហេតុការណ៍នេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 23, 2025
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី២៣ ខែមិថុនានេះ បានថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង ក្រោយ​បានបើកការវាយប្រហារទៅកាន់លើប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ កូរ៉េខាងជើងបានចោទធ្ងន់ៗថា សកម្មភាពរបស់កងកម្លាំងអាមេរិកគឺជាការគំរាមគំហែងយ៉ាងខ្លាំងទៅលើផលប្រយោជន៍និងសន្តិសុខរបស់អ៊ីរ៉ង់។ បើតាមក្រសួងការបរទេសកូរ៉េខាងជើងបានអះអាងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាពិរុទ្ធជននៃភាពតានតឹងនៅមជ្ឈិមបូព៌ាក្នុងពេលបច្ចុប្បន្ននេះ ហើយចលនានេះបានកើតចេញពីគំនិតចង់បង្កសង្រ្គាមមិនចេះចប់ និងការពង្រីកទឹកដី ដែលមានការជំរុញទឹកចិត្តពីបណ្តាប្រទេសលោកខាងលិច។ គួររម្លឹកជូនថា កាលពីយប់ថ្ងៃអាទិត្យ ប្រទេសចិននិងរុស្ស៊ីក៏បានធ្វើការថ្កោលទោសអាមេរិកផងដែរ និងបានធ្វើការចោទប្រកាន់ក្នុងន័យដូចគ្នានេះ ពោលគឺបង្កការគំរាមគំហែងដល់អធិបតេយ្យភាពរបស់រដ្ឋមួយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time    

    June 23, 2025
  • អន្តរជាតិ

    អារ៉ាប់រួម៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើននៅលើពិភពលោកកំពុងពិចារណាលុបចោលជើងហោះហើរទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយសហរដ្ឋអាមេរិកបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៣ ខែមិថុនា។ គួរកត់សម្គាល់ថា ភ្លាមៗក្រោយកងកម្លាំងអាមេរិកវាយប្រហារអ៊ីរ៉ង់គឺមានជើងហោះហើរមួយចំនួនត្រូវបានលុបចោលភ្លាមៗរួចទៅហើយ ដោយមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពលើដែនអាកាស។ យ៉ាងណាក្តី ក្រោយការវាយប្រហារបានស្ងប់បន្តិចក៏មានជើងហោះហើរមួយចំនួនទៅកាន់តំបន់មជ្ឈិមបូព៌ាផ្តើមដំណើរឡើងវិញ តែជើងហោះហើរទាំងនោះបានសម្រេចប្តូរផ្លូវហោះហើរនិងប្តូរកន្លែងចុះចតជាដើម។ បើទោះជាយ៉ាងនេះក៏ដោយចុះ ក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍នៅតែបន្តមានការព្យួយបារម្ភជុំវិញបញ្ហានេះដដែល ដ្បិតបើផ្អែកទៅលើស្ថានភាពជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គឺការវាយប្រហារតាមដែនអាកាសអាចនឹងបន្តកើតមានឡើងជាថ្មីម្តងទៀត ខណៈគេក៏មិនអាចព្យាការណ៍ទុកបានជាមុនដែរ។ សូមបញ្ជាក់ជូនថា ការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពក្នុងការធ្វើដំណើរតាមដែនអាកាសនេះបានចាប់ផ្តើមកើតមានចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនាម្លេះ ពោលគឺជាថ្ងៃដែលអ៊ីស្រាអែលចាប់ផ្តើមវាយប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 23, 2025
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុន Tesla របស់លោកមហាសេដ្ឋី Elon Musk បានចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលអគ្គិសនី “Grid-scale” ជាលើកដំបូងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែមិថុនា។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយមានភាគីចូលរួមចំនួន៣ គឺ ក្រុមហ៊ុន Tesla Shanghai អាជ្ញាធរក្រុងសៀងហៃ និងក្រុមហ៊ុន China Kangfu International Leasing Co.។ សូមបញ្ជាក់ថា “Grid-scale” ក្នុងវិស័យថាមពលគឺសំដៅដល់គម្រោងដែលជាប់ទាក់ទងនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីធំៗដូចជា កន្លែងផលិតថាមពលសូឡាខ្នាតធំ កន្លែងផលិតថាមពលពីកម្លាំងខ្យល់ខ្នាតធំ និងរោងចក្រស្តុកថាមពលអគ្គិសនីខ្នាតធំៗ ដែលមានសមត្ថភាពអាចរក្សាទុក

    June 21, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India សម្រេចកាត់បន្ថយជើងហោះហើរអន្តរជាតិរបស់ខ្លួនមួយចំនួនបន្ទាប់ពីជើងហោះហើររបស់ខ្លួនមានបញ្ហាជាបន្តបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែមិថុនា។ តាមធម្មតាក្រុមហ៊ុនអាកាសចរណ៍ Air India មានជើងហោះហើរទាំងក្នុងស្រុក និងជើងហោះហើរអន្តរជាតិប្រមាណជាប្រមាណជា ១,០០០ជើងក្នុងមួយថ្ងៃ។ យ៉ាងណាក្តី ចំណាត់ការថ្មីរបស់ក្រុមហ៊ុនដ៏ធំមួយនេះគឺនឹងកាត់ប​ន្ថយជើងហោះរអន្តរជាតិចំនួន ១៥% ហើយសេចក្តីសម្រេចនេះនឹងបន្តអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃពាក់កណ្តាលខែកក្កដា។ គួររម្លឹកជូនថា កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់ទៅបុកអគារស្នាក់នៅរបស់ក្រុមបុគ្គលិកពេទ្យមួយកន្លែង និងបណ្តាលឱ្យមានមនុស្សនៅលើយន្តហោះ និងមនុស្សនៅលើដីស្រាប់សរុបចំនួន ២៧០នាក់ត្រូវស្លាប់បាត់បង់ជីវិត។ ប៉ុ​ន្មានថ្ងៃក្រោយមក​ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India មានបញ្ហាបច្ចេកក្នុងពេលហោះហើរហើយត្រូវបង្ខំចិត្តហោះត្រលប់ទៅកាន់ព្រលានវិញភ្លាមៗក្រោយធ្វើចេញដំណើរបានប៉ុន្មាននាទីប៉ុណ្ណោះ៕

    June 21, 2025
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋបាលផ្នែកចំណីអាហារ និងឱសថអាមេរិកបានអនុម័តជាផ្លូវការ​ឱ្យមានការចាក់ថ្នាំការពារការឆ្លងជំងឺអេដស៍ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី១៩​ ខែមិថុនា។ ថ្នាំការពារមិនឱ្យឆ្លងជំងឺអេដស៍នេះមានឈ្មោះថា Yeztugo ជាប្រភេទថ្នាំ PrEP ដែលមានពាក្យពេញថា Pre-exposure Prophylaxis ឬមានន័យជាខេមរភាសាថា “ការការពារមុនពេលប៉ះពាល់”។ ប្រភពខាងលើបានបន្តថា ថ្នាំការពារមិនឱ្យឆ្លងជំងឺអេដស៍ Yeztugo ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Gilead Sciences ហើយនៅក្នុងការប្រើប្រាស់ថ្នាំចាក់ប្រភេទនេះគឺលោកអ្នកត្រូវតែចាក់ឱ្យបានចំនួន ២ដងក្នុងមួយឆ្នាំ ខណៈប្រសិទ្ធភាពរបស់ថ្នាំគឺមានរហូតដល់ជាង ៩៩,៩%។ សូមបញ្ជាក់ជូនថា ថ្នាំការពារការឆ្លងជំងឺអេដស៍ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរកឃើញជាង ១០ឆ្នាំមកហើយ តែនាពេលកន្លងមកវាមានទម្រង់ជាថ្នាំគ្រាប់និងតម្រូវឱ្យលេបជារៀងរាល់ថ្ងៃទើបមានប្រសិទ្ធភាព ដូចនេះហើយទើបអាជ្ញាធរអាមេរិកមិនទាន់អនុម័តឱ្យប្រើប្រាស់ជាផ្លូវការ។ យ៉ាងណាក្តី ចាប់ពីពេលនេះទៅសម្រាប់អ្នកដែលមិនទាន់មានផ្ទុកជំងឺអេដស៍ ហើយចង់ការពារមិនឱ្យឆ្លងជំងឺនេះ គឺអាចទៅចាក់ថ្នាំ Yeztugo

    June 20, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាពន្យាពេលបិទកម្មវិធី TikTok រយៈពេល ៩០ថ្ងៃបន្ថែមទៀត នេះបើយោងតាមការផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមិថុនា។ ការពន្យាពេលនេះគឺជាការពន្យាពេលលើកទី៣ ហើយ ខណៈក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok នៅមិនទាន់បង្ហាញប្រតិកម្មយ៉ាងនៅឡើយទេ ចំពោះចំណាត់ការនេះ។ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 20, 2025