Pheakdey
  • អន្តរជាតិ

    អ៊ីរ៉ង់៖ ទីផ្សាររូបិយប័ណ្ណគ្រីបតូនៅក្នុងប្រទេសអ៊ីរ៉ង់ទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមចោរអ៊ីនធឺណិត ឬ Hacker នេះបើយយោងតាមការចុះផ្សារយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែមិថុនា។ បើតាមអាជ្ញាធរអ៊ីរ៉ង់បានឱ្យដឹងថា ការវាយប្រហារនេះអាចជាស្នាដៃរបស់ក្រុម Gonjeshke Darande ឬ Predatory Sparrow ដែលជាក្រុមមានទំនោរប្រឆាំងរដ្ឋាភិបាល។ ប្រភពខាងលើបានបន្តថា នៅក្នុងប្រតិបត្តិការវាយប្រហារនោះនោះគឺក្រុម Hacker បានចូលទៅបំផ្លាញទិន្នន័យសំខាន់ៗជាច្រើននៅក្នុងធនាគារ Sepah ដែលជាធនាគាររបស់រដ្ឋាភិបាលអ៊ីរ៉ង់ និងបានបំផ្លាញលុយគ្រីបតូអស់ប្រមាណជា ៩០លានដុល្លារផងដែរ។ សូមបញ្ជាក់ជូនថា ការវាយប្រហារពីសំណាក់ក្រុម Hacker ទៅកាន់រដ្ឋាភិបាលអ៊ីរ៉ង់នៅពេលនេះបានកើតឡើងស្របពេលដែលរដ្ឋាភិបាលអ៊ីរ៉ង់កំពុងជាប់ដៃប្រយុទ្ធគ្នាជាមួយនឹងកងកម្លាំងអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នានេះបានកើតឡើងប្រមាណជា ១សប្តាហ៍មកហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 19, 2025
  • អន្តរជាតិ

    ថៃ៖ ក្រុមសកម្មជនដែលមានទំនោរប្រឆាំងរដ្ឋាភិបាលថៃ ឬជាទូទៅគេតែងហៅថា ក្រុមអាវលឿង រាប់រយនាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ចុះចេញពីដំណែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៩ ខែមិថុនា។ ចលនាទាមទារនេះបានកើតឡើងក្រោយពេលដែលមានការបែបធ្លាយសារសំឡេងរវាងលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ជាមួយនឹងប្រធានព្រឹទ្ធសភាកម្ពុជាគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គួរបញ្ជាក់ជូនថា នៅក្នុងសារសំឡេងដែលមានរយៈជាង​​១៧នាទីនោះ បានបង្ហាញថា លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra  បានហៅទូរស័ព្ទមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានហៅសម្តេចថា “ពូ” និងបានស្នើឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ជួយយោគយល់និងសម្របសម្រួលការងារមួយចំនួនដើម្បីបន្ធយភាពតានតឹងនៅតំបន់ព្រំដែននៃប្រទេសទាំង ២។ យ៉ាងណាក្តី

    June 19, 2025
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនបានជម្លៀសពលរដ្ឋជិត ៧០,០០០នាក់ជាបន្ទាន់ដោយសារបញ្ហាជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយឥទ្ធិពលរបស់ព្យុះទីហ្វុង Wutip នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី១៩ ខែមិថុនា។ តំបន់ដែលកំពុងរងឥទ្ធិពលដោយសារព្យុះទីហ្វុង Wutip នៅពេលនេះគឺក្រុង Zhaoqing នៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ក្រៅតែពីបានសម្រេចជម្លៀសពលរដ្ឋរាប់ពាន់នាក់ជាបន្ទាន់ហើយ ព្យុះទីហ្វុង Wutip ក៏កំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋប្រមាណជា ១៨៣,០០០នាក់ផ្សេងទៀតផងដែរ ដោយផលប៉ះពាល់ទាំងនោះមានដូចជា ពិបាកធ្វើដំណើរ ឬខកខានមិនអាចទៅបំពេញការងារផ្សេងៗបាន ដ្បិតភ្លៀងនៅបន្តធ្លាក់ខ្លាំង ហើយផ្លូវមួយចំនួនត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានពលរដ្ឋចិនណាម្នាក់បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 19, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានទាំងកូនក្មេងអាយុក្រោម ៣ឆ្នាំម្នាក់​ និងអ្នកបើកបរម្នាក់ផងដែរ។ បើតាមអាជ្ញាធរអាកាសចរណ៍ឥណ្ឌាបានឱ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះជាឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុនឯកជនមួយឈ្មោះ Aryan Aviation មានទិសដៅហោះហើរចេញពីរដ្ឋ Uttarakhand ឆ្ពោះទៅកាន់ទីក្រុង Guptkashi ភាគខាងត្បូងប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះបានដឹកអ្នកក្រុមដំណើរអ្នកជាលក្ខណៈគ្រួសារ ដែលមានសមាជិកចំនួន ៦នាក់ទៅចូលរួមកម្មវិធីបុណ្យបែបសាសនាហិណ្ឌូមួយនៅក្នុងព្រះវិហារ Kedarnath ហើយឧទ្ធម្ភាគចក្របានធ្លាក់ពេលធ្វើដំណើរត្រលប់មកវិញ និងបានធ្លាក់បន្ទាប់ពីបានធ្វើការហោះហើរបានត្រឹមតែ ១០នាទីប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Sun  

    June 17, 2025
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT បានចុះកិច្ចសន្យាតម្លៃ ២០០លានដុល្លារជាមួយក្រសួងការពារជាតិអាមេរិកក្នុងការអភិវឌ្ឍ ឧបករណ៍សំខាន់ៗមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៧ ខែមិថុនា។ តាមគម្រោងគឺកិច្ចសន្យានេះនឹងមានសុពលភាពរហូតដល់ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំនេះ ក្រុមហ៊ុន OpenAI នឹងត្រូវអភិវឌ្ឍឧករណ៍សំខាន់ៗមួយចំនួនតាមការចង់បានរបស់ក្រសួងការពារជាតិអាមេរិក ខណៈឧបករណ៍ទាំងនោះត្រូវតែជាប្រភេទឧបករណ៍ដែលអាចរួមចំណែកដោះស្រាយបញ្ហាសន្តិសុខជាតិ ទាំងក្នុងសង្គ្រាម និងដែនសហគ្រាស។ គួរបញ្ជាក់ជូនថា OpenAI ជាក្រុមហ៊ុនកំពុងឈានមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាបញ្ហាសិប្បនិម្មិត ដែលមានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជា ១០ពាន់លានដុល្លារ​ និងមានអ្នកប្រើប្រាស់ប្រមាណជា ៥០០លាននាក់ជារៀងរាល់សប្តាហ៍៕ អត្ថបត៖ ភក្តី ប្រភព៖ Channel

    June 17, 2025
  • អន្តរជាតិ

    ថៃ៖ ស្រី្តជនជាតិថៃ អាយុ ៦៥ឆ្នាំម្នាក់បានចាញ់បោកស្នេហាតាមអ៊ីនធឺណិតអស់ប្រាក់ជិត ៣៧ម៉ឺនដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ ស្រ្តីជាជនរងគ្រោះរូបនេះមិនបានបង្ហាញមុខមាត់និងអត្តសញ្ញាណពិតប្រាកដនៅលើបណ្តាញសារព័ត៌មានឡើយដើម្បីរក្សាកិត្តិយស ខណៈអ្នកកាសែតបានដាក់ឈ្មោះក្រៅឱ្យគាត់ថា Aor ហើយបុគ្គលដែលជាបោកប្រាស់នោះត្រូវបានគេហៅត្រឹមថា Porn និងជាមនុស្សដែលមានភេទស្រីដូចគ្នា។ នៅស្ថានីយ​ប៉ូលិសបង្រ្កាបបទល្មើសបច្ចេកវិទ្យាក្នុងទីក្រុងបាងកក អ្នកស្រី Aor បានប្រាប់ប៉ូលិសជំនាញថា គាត់ជាគិលានុបដ្ឋាយិកា​ចូល​និវត្តន៍ម្នាក់ ហើយរូបគាត់បានផ្តើមស្គាល់គ្នាជាមួយអ្នកស្រី Porn តាមរយៈបណ្តាញសង្គម TikTok កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សភេទដូចគ្នានេះ អ្នកស្រី Porn ដែលជាជនបោកប្រាស់បានសន្យាថានឹងរួមរស់ជាមួយស្រ្តីរងគ្រោះអស់មួយជីវិត និងបានល្បួងឱ្យគាត់ដាក់ប្រាក់វិនិយោគលើការជួញដូរលុយគ្រីបតូ ដែលតាមការពិតទម្រង់នៃការវិនិយោគនោះគឺជាល្បិចបោកប្រាស់តែប៉ុណ្ណោះ មិនមែនជាវិនិយោគពិតប្រាកដឡើយ។ អ្នកស្រី Aor បានបន្តថា ពេលវិនិយោគដំបូងៗគឺរូបគាត់អាចទទួលបានប្រាក់ចំណេញមកវិញយ៉ាងច្រើននិងឆាប់រហ័ស ទើបក្នុងរយៈពេល ៣ខែចុងក្រោយនេះគាត់ក៏បានបន្ថែមការវិនិយោគច្រើនឡើងៗជាបន្តបន្ទាប់

    June 16, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានហោះត្រលប់ទៅកាន់ព្រលានវិញយ៉ាងបន្ទាន់ក្រោយអ្នកបើកបរសង្ស័យថាមានបញ្ហាបច្ចេកទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ យន្តហោះមួយគ្រឿងនេះគឺជាយន្តហោះប្រភេទ Boeing 787-8 Dreamliner ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនអាមេរិក Boeing និងមានអាយុកាលនៃការប្រើប្រាស់ ៧ឆ្នាំ។ ប្រភពខាងលើបានបន្តថា យន្តហោះមួយគ្រឿងនេះមានជើងហោះហើរលេខ AI315 មាន និងមានទិសដៅធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិហុងកុង (Hong Kong International Airport ) នៃទីក្រុងហុងកុងឆ្ពោះទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ យ៉ាងណាក្តី ក្រោយចេញដំណើរបានជិត ៧គីឡូម៉ែត្រ អ្នកបើកបរយន្តហោះក៏បានសូមការអនុញ្ញាតហោះត្រលប់មកកាន់ព្រលានវិញជាបន្ទាន់ ក្រោយសង្ស័យថាយន្តហោះអាចកំពុងតែមានបញ្ហាខុសប្រក្រតី។ បើទោះជានេះក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកដំណើរណាម្នាក់មានគ្រោះថ្នាក់នោះទេ៕

    June 16, 2025
  • អន្តរជាតិ

    វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងប្រទេសវៀតណាមដោយសារតែឥទ្ធិពលរបស់ខ្យល់ព្យុះទីហ្វុង Wutip នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ ព្យុះទីហ្វុង Wutip ដែលកំពុងវាយប្រហារនៅក្នុងប្រទេសវៀតណាមនៅពេលនេះ គឺជាព្យុះដែលបានបោកបក់មកពីតំបន់ភាគខាងត្បូងប្រទេសចិន និងបោកបក់ក្នុងល្បឿន ១២៨គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាមអាជ្ញាធរវៀតណាមបានឱ្យដឹងថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់អស់ចំនួន ៧នាក់ហើយ ឥទ្ធិពលរបស់ព្យុះទីហ្វុង Wutip ក៏បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង ១០០ខ្នង និងបំផ្លាញផលដំណាំរបស់ប្រជាកសិករអស់ប្រមាណជា ៦០,០០០ ហិកតាផងដែរ។ ប្រភពខាងបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុង​ Wutip នៅមិនទាន់ថយចុះនៅឡើយទេ ហើយគ្រោះថ្នាក់ផ្សេងៗក៏បានអាចបន្តកើតមានច្រើនជាងនេះបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    June 16, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះឥណ្ឌាបានកើនឡើងដល់ចំនួន ២៧៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៤ ខែមិថុនា។ សូមបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរដែលបានជួបគ្រោះថ្នាក់នេះគឺមានផ្ទុកមនុស្សសរុបចំនួន ២៤២នាក់ តែក្នុងពេលដែលធ្លាក់គឺយន្តហោះបានធ្លាក់ទៅបុកអគារស្នាក់នៅរបស់បុគ្គលិកមួយកន្លែង និងបានបង្កឱ្យក្រុមពលរដ្ឋដែលកំពុងនៅក្នុងអគារនោះជាច្រើននាក់ត្រូវស្លាប់និងរងរបួសផងដែរ។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងចំណោមមនុស្សទាំងអស់ ២៤២នាក់នៅយន្តហោះនោះគឺមានមនុស្សចំនួន ២៤១នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមានអ្នកដំណើរម្នាក់ដែលបានលោតចេញតាមទ្វារមានអាសន្នទាន់ពេលវេលាគឺមានសំណាងនៅរស់មានជីវិតតែកំពុងរងរបួសធ្ងន់ធ្ងរ។ ដោយឡែកអ្នកស្លាប់ចំនួន ៣៨នាក់ផ្សេងទៀតគឺជាក្រុមពលរដ្ឋឥណ្ឌា ដែលកំពុងមានវត្តមាននៅក្នុងកន្លែងកើតហេតុស្រាប់។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋឥណ្ឌាជាច្រើននាក់ផ្សេងទៀតកំពុងតែរងរបួសធ្ងន់ធ្ងរ និងកំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    June 14, 2025
  • អន្តរជាតិ

    វៀតណាម៖ ប្រទេសវៀតណាមគ្រោងនឹងដំឡើងពន្ធលើគ្រឿងស្រវឹងរហូតដល់ ៩០% ដើម្បីទប់ស្កាត់ការទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិតនៅក្នុងចំណោមពលរដ្ឋខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៤ ខែមិថុនា។ ច្បាប់ស្តីពីការដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹងក្នុងអត្រាដ៏ខ្ពស់នេះត្រូវសភាវៀតណាមអនុម័តរួចរាល់ហើយ ខណៈការអនុវត្តជាក់ស្តែងនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាលរហូតដល់ឆ្នាំ២០៣១។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអត្រាពន្ធលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងប្រទសវៀតណាមគឺមានអត្រា ៦៥% ហើយយោងទៅតាមច្បាប់ថ្មីដែលសភាទើបបានអនុម័តគឺអត្រាពន្ធលើស្រាបៀរ និងស្រាដែលមានកម្រិតជាតិអាកុលខ្ពស់នឹងត្រូវកើនឡើងដល់ ៧០%នៅក្នុងឆ្នាំ២០២៧ ហើយបន្តឡើងដល់អត្រា ៩០% នៅក្នុងឆ្នាំ២០៣១។ នៅក្នុងគម្រោងច្បាប់ដដែលនេះ សភាវៀតណាមក៏គ្រោងនឹងដំឡើងពន្ធលើភេសជ្ជៈដែលមានផ្ទុកជាតិស្ករចាប់ពី ៥ក្រាម/១០០មីលីលីត្រ ពីអត្រា ៨% ទៅដល់ ១០% ក្នុងឆ្នាំ២០២៨ ផងដែរ ក្នុងគោលបំណងជំរុញឱ្យពលរដ្ឋទទួលទានភេសជ្ជៈប្រភេទនេះតិចជាងមុន ដ្បិតថាភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់ក៏អាចជះឥទ្ធិពលអាក្រក់ចំពោះខុសភាពផងដែរ៕ អត្ថបទ៖

    June 14, 2025