Pheakdey
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ហាឱ្យមានការដាក់ពង្រាយក្រុម “កងទ័ពឆ្មាំជាតិ” (National Guard) ចំនួន ៣០០នាក់ នៅក្នុងនៅទីក្រុង Los Angeles ​ដើម្បីទប់ទល់នឹងចលនាបាតុកម្មរបស់ប្រជាពលរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៩ ខែមិថុនា។ ការបន្ថែមកងកម្លាំងពិសេសនេះគឺត្រូវបានធ្វើឡើងបន្ទាប់ពីចលនាបាតុកម្មកាន់មានលក្ខណៈខ្លាំងឡើងៗ ខណៈដែលប៉ូលិសជាច្រើនពាន់នាក់នៅក្នុងតំបន់កើតហេតុហាក់មិនអាចគ្រប់គ្រងស្ថានការណ៍ប្រកបដោយប្រសិទ្ធភាពនោះទេ។ ក្នុងពេលជាមួយគ្នានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានព្រមានបញ្ជូនកងកម្លាំងពិសេសៗមួយចំនួនទៀត ដូចជាក្រុមទាហាន​ម៉ារីន ទៅកាន់ទីក្រុង Los Angeles ​បន្ថែមទៀតផងដែរ ប្រសិនបើមានភាពចាំបាច់។ គួរកត់សម្គាល់ថា

    June 9, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈថា ទំនាក់ទំនងរបស់លោកជាមួយនឹងលោកមហាសេដ្ឋី Elon Musk ត្រូវបានបញ្ចប់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី៨ ខែមិថុនា។ ការបញ្ជាក់អំពីការបញ្ចប់ទំនាក់ទំនងនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ បានផ្តល់បទសម្ភាសន៍ទៅកាន់ក្រុមអ្នកកាសែត NBC តាមរយៈទូរស័ព្ទនាចុងសប្តាហ៍នេះ។ នៅក្នុងបទសម្ភាសន៍ដដែលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានលើកឡើងផងដែរថា ការបញ្ចប់ទំនាក់ទំនងនេះអាចផ្តល់នូវផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះគណបក្សសាធារណរដ្ឋ ដែលជាគណបក្សកំពុងដឹកនាំរដ្ឋាភិបាលអាមេរិក ក្នុងករណីលោកមហាសេដ្ឋី Elon Musk ងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យវិញម្តង។ សូមរម្លឹកជូនថា នាពេលកន្លងមកលោកមហាសេដ្ឋី Elon Musk បានផ្តល់ប្រាក់យ៉ាងច្រើនទៅកាន់គណបក្សសាធារណរដ្ឋសម្រាប់ធ្វើការឃោសនានយោបាយនិងធ្វើកិច្ចការសំខាន់ៗជាច្រើនទៀត

    June 8, 2025
  • អន្តរជាតិ

    អាមេរិក៖ មេដឹកនាំនៃស្តាំនិយម Proud Boys ចំនួន ៥នាក់ បានដាក់ពាក្យប្តឹងទាមទារប្រាក់សំណងចំនួន ១០០លានដុល្លារពីរដ្ឋាភិបាលអាមេរិក ជុំវិញករណីកាត់ទោសពួកគេដោយភាពលម្អៀង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសៅរ៍ ទី៧ ខែមិថុនា។ គួររម្លឹកជូនថា ការកាត់ទោសដ៏ចម្រូងចម្រាសនេះបានកើតឡើងក្រោមមានព្រឹត្តិការណ៍កុបកម្មនៅវិមានកាពីតូល សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កន្លងទៅ។ នៅក្នុងពាក្យបណ្តឹងរបស់ក្រុមសកម្មជនទាំង ៥នេះ បានបញ្ជាក់ថា ក្រុមប៉ូលិស FBI របស់រដ្ឋាភិបាលអាមេរិក និងព្រះរាជអាជ្ញាធរ បានកាត់ទោសចំពោះករណីធ្វើកុបកម្មរបស់ពួកគេដោយមិនយុត្តិធម៌ ពោលគឺមានភាពលម្អៀងជាលក្ខណៈបុគ្គល ដ្បិតក្រុមអាជ្ញាធរនៅពេលនោះមានទំនោរប្រឆាំងនឹងពួកគេ ដែលជាអ្នកគាំទ្រនយោបាយរបស់លោក​ ដូណាល់ ត្រាំ។ នៅក្នុងពាក្យបណ្តឹងបានបន្តថា

    June 8, 2025
  • អន្តរជាតិ

    អាមេរិក៖​ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានយល់ព្រមឱ្យអនុញ្ញាតឱ្យរ៉ែ និងមេដែកកម្រហូរទៅកាន់ទឹកដីសហរដ្ឋអាមេរិកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៧ ខែមិថុនា។ យ៉ាងណាក្តី ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកនៅមិនទាន់មានប្រតិកម្មឬការឆ្លើយតបយ៉ាងនៅឡើយទេ ចំពោះការអះអាងរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ។ សូមបញ្ជាក់ជូនថា​ ការចេញមកបញ្ជាក់ពីសំណាក់លោក ដូណាល់ ត្រាំ នៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែរ សហរដ្ឋអាមេរិកនិងចិនបានយល់ព្រមបើកកិច្ចចរចារអំពីបញ្ហាពាណិជ្ជកម្មនៅក្នុងថ្ងៃទី៩ ដើមសប្តាហ៍ក្រោយ នៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ លោកប្រធានាធិបតី ដូណាល់

    June 7, 2025
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកនិងប្រទេសចិន បានយល់ព្រមនឹងបើកកិច្ចចរចារអំពីបញ្ហាពាណិជ្ជកម្មក្នុងថ្ងៃទី ៩ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី ៧ ខែមិថុនា។ តាមគម្រោងគឺកិច្ចចរចារនៅដើមសប្តាហ៍ក្រោយនេះនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ ប្រភពខាងលើបានបន្តថា ភាគីអាមេរិកនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនចំនួន ៣នាក់ ទៅចូលរួមក្នុងកិច្ចចរចារខាងលើនេះ ដោយមន្ត្រីជាន់ខ្ពស់ទាំងនោះរួមមាន លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Howard Lutnick រដ្ឋមន្ត្រីពាណិជ្ជកម្ម  និង លោក Jamieson Greer ដែលជាតំណាងពាណិជ្ជកម្មអាមេរិក។ ដោយឡែកភាគីខាងប្រទេសចិននៅមិនទាន់បញ្ជាក់អំពីសភាសភាព ដែលនឹងត្រូវចូលរួមក្នុងកិច្ចចរចារនេះនៅឡើយទេ។

    June 7, 2025
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ១០,០០០យ័ន (១,៣៩២ ដុល្លារអាមេរិក) ចំពោះអ្នកដែលអាចផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនក្រុម Hacker ចំនួន ២០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃទី៥ ខែមិថុនា។ បើតាមការិយាល័យសន្តិសុខសាធារណៈ នៃទីក្រុងក្វាងចូវ ប្រទេសចិនបានអះអាងថា ក្រុម Hacker ទាំងអស់នោះគឺជាសមាជិកនៃក្រុមយោធារបស់ក្រសួងការពារជាតិតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា ក្រុម Hacker ទាំង ២០នាក់នេះបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំរៀបចំផែនការ និងការគិតទុកជាមុននូវការវាយប្រហារលើវិស័យសំខាន់ៗមួយចំនួនដូចជា យោធា អវកាស នាយកដ្ឋានរដ្ឋាភិបាល ថាមពល និងការដឹកជញ្ជូន កិច្ចការសមុទ្រ ក្រុមហ៊ុនស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងប្រទេសចិន ក៏ដូចជាទីក្រុងហុងកុង

    June 5, 2025
  • អន្តរជាតិ

    ថៃ៖ អគ្គិសនីភ័យ​បានឆាបឆេះនៅក្នុងអគារមួយនៅកន្លែងទីក្រុងបាងកក ប្រទេសថៃ និងបានបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងចំណោមមហាជន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា។ អគារដែលជាកន្លែងកើតហេតុនោះគឺជាអគារកំពុងស្ថិតនៅក្រោមការសាងសង់ ដែលស្ថិតនៅលើផ្លូវ Soi Lat Phrao 8 សង្កាត់ចោមផុន ខណ្ឌចតុច័ក្រ ក្រុងបាងកក។ បើតាមអជ្ញាធរក្រុងបាងកកបានបញ្ជាក់ថា អគ្គិភ័យបានកើតឡើងចេញពីជាន់ទី៨ នៃអគារ និងបានកើតឡើងដោយសារតែការឆេះគំនរ​សំរាម​ប្លាស្ទិក និង​សម្ភារ​សំណង់​ដែល​នៅ​សេសសល់។ ដើម្បីធ្វើអន្តរាគមន៍ចំពោះបញ្ហាបន្ទាន់នេះ អាជ្ញាធរថៃបានប្រើប្រាស់ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៥នាក់ និងប្រើប្រាស់ពេលអស់ជាច្រើនម៉ោងទើបអាចពន្លត់ភ្លើងបានទាំងស្រុង។​ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យអ្នកណាម្នាក់បានរងរបួសនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand

    June 5, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន ១២ មិនឱ្យធ្វើដំណើរចូលមកក្នុងទឹកដីអាមេរិកឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែឧសភា។ សេចក្តីសម្រចនេះត្រូវបានធ្វើឡើងក្រោមហេតុផលដើម្បី “ការពារជនជាតិអាមេរិកពីតួអង្គបរទេសដ៏គ្រោះថ្នាក់”។ ប្រទេសទាំង ១២នោះរួមមាន៖ ១.អាហ្វហ្គានីស្ថាន ២.មីយ៉ាន់ម៉ា ៣.ឆាដ ៤.កុងហ្គោ ៥.អេក្វាទ័រហ្គីណេ ៦.អេរីទ្រា ៧.ហៃទី ៨.អ៊ីរ៉ង់ ៩.លីប៊ី ១០.សូម៉ាលី ១១.ស៊ូដង់ ១២.យេម៉ែន។ ក្រៅតែពីបានសម្រេចធ្វើការហាមឃាត់ទាំងស្រុងចំពោះពលរដ្ឋមកពីប្រទេសទាំង ១២ខាងលើនេះហើយ សហរដ្ឋអាមេរិកក៏បានសម្រេចរឹតបន្តឹងទិដ្ឋការចំពោះប្រទេសចំនួន ៧ផ្សេងទៀតផងដែរ រួមមាន៖

    June 5, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២ ខែមិថុនា។ ទឹកជំនន់ខាងលើនេះបានកើតឡើងយ៉ាងឆាប់រហ័ស ក្រោយមានភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើន និងជាច្រើនថ្ងៃជាប់ៗគ្នា។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ហើយ បញ្ហាទឹកជំនន់នេះក៏បានធ្វើឱ្យពលរដ្ឋប្រមាណជា ៥០០នាក់ផ្សេងទៀតត្រូវជាប់នៅក្នុងផ្ទះមិនអាចធ្វើដំណើរចេញទៅណាបានផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាកាសធាតុនៅមិនទាន់ត្រលប់មករកភាពធម្មតាវិញនៅឡើយទេ ពោលគឺភ្លៀងនៅតែបន្តធ្លាក់ ហើយគ្រោះថ្នាក់ផ្សេងៗក៏អាចបន្តកើតមានបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 3, 2025
  • អន្តរជាតិ

    តួគី៖ ក្រុង Marmaris ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសតួគីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៣ ខែមិថុនា។ គ្រោះធម្មជាតិនេះបានបណ្តាលឱ្យយុវតីអាយុ ១៤ឆ្នាំម្នាក់ ឈ្មោះ Afranur Gunlu ត្រូវស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ ហេតុការណ៍គ្រោះរញ្ជួយដីក៏បានបណ្តាលឱ្យមនុស្សចំនួន ៧០នាក់ផ្សេងទៀតបានរងរបួសផងដែរ ខណៈនៅក្នុងនោះមានមនុស្សចំនួន ៤៦នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ បើតាមលោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួគីបានបញ្ជាក់ថា សម្រាប់ផលប៉ះពាល់ចំពោះទ្រព្យសម្បតិ្តសាធារណៈវិញគឺមានអគារមួយចំនួនបានរងនូវការខូតខាតកម្រិតស្រាល តែមិនមានអគារត្រូវដួលរលំទាំងស្រុងនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    June 3, 2025