- Pheakdey
- អន្តរជាតិ
ថៃ៖ ស្រុក Phrao ខេត្តឈៀងម៉ៃ ប្រទេសថៃ បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤,៥រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងរសៀលថ្ងៃចន្ទ ទី២ ខែមិថុនា។ គ្រោះរញ្ជួយដីបានបង្កើតឱ្យមានភាពញ័រនៅក្នុងដីជម្រៅប្រមាណជា ១គីឡូម៉ែត្រ និងបានកើតឡើងក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ។ ប្រភពខាងបានបន្តថា ក្នុងពេលកើតមានគ្រោះរញ្ជួញដីខាងលើនេះតំបន់មួយចំនួននៅក្បែរខេត្តឈៀងម៉ៃក៏បានទទួលរងភាពញ័រក្នុងកម្រិតស្រាលផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានរបាយការណ៍បង្ហាញថាមានជនរងគ្រោះឬផលប៉ះពាល់យ៉ាងណានៅឡើយទេ។ គួររម្លឹកជូនថា កាលពីប៉ុន្មានសប្តាហ៍មុនទីក្រុងបាងកករបស់ប្រទេសថៃក៏បានទទួលរងការរញ្ជួយដីកម្រិតមធ្យមមួយផងដែរ ដែលបានធ្វើឱ្យអគារមួយកន្លែងត្រូវដួលរលំនិងសម្លាប់មនុស្សអស់ជាច្រើននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
June 2, 2025 - អន្តរជាតិ
វៀតណាម៖ វៀតណាមគ្រោងសាងសង់រមណីយដ្ឋានកាស៊ីណូ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ ៥១,៥ ទី្រលានដុង (១,៩៧ពាន់ដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែមិថុនា។ តាមគម្រោងរមណីយដ្ឋានកាស៊ីណូមួយកន្លែងនឹងត្រូវបង្កើតឡើងនៅក្នុងឃុំ Van Yen ស្រុក Van Don ខេត្ត Quang Ninh ភាគភាគឦសាន នៃប្រទេសវៀតណាម។ បើតាមក្រសួងហិរញ្ញវត្ថុវៀតណាមបានបញ្ជាក់ថា គិតត្រឹមនេះសំណើសុំបង្កើតរមណីយដ្ឋានកាស៊ីណូតម្លៃជិត ២ពាន់លានដុល្លារនេះត្រូវបានបញ្ជូនទៅដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីវៀតណាមរួចរាល់ហើយ និងរង់ចាំតែថ្ងៃចុះហត្ថលេខាជាផ្លូវការតែប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា អាជ្ញាធរវៀតណាមក៏គ្រោងបើកឱ្យពលរដ្ឋវៀតណាមចូលទៅលេងក្នុងរមណីដ្ឋានកាស៊ីណូមួយកន្លែងផងដែរ តែនៅក្នុងរយៈពេលសាកល្បងមួយ ហើយបន្ទាប់មករមណីដ្ឋានកាស៊ីណូនឹងទទួលស្វាគមន៍តែភ្ញៀវទេសចរអន្តរជាតិប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 2, 2025 - អន្តរជាតិ
ថៃ៖ ថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥,៨៨០ករណីកាលពីសប្តាហ៍កន្លងមុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃចន្ទ ទី២ ខែមិថុនា។ របាយការណ៍ស្តីពីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនេះ ត្រូវបានគិតចាប់ពីចន្លោះថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែឧសភា។ បើតាមលោក Somsak Thepsuthin រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកឆ្លងទាំងអស់នោះក៏មានអ្នកស្លាប់ចំនួន ៣ករណីផងដែរ ខណៈតួលេខអ្នកឆ្លងខាងលើនេះមានការកើនឡើងយ៉ាងច្រើន បើធៀបទៅនឹងតួលេខអ្នកឆ្លងក្នុងសប្តាហ៍មុននេះទៀត។ រដ្ឋមន្ត្រីរូបនេះបានបន្តថា នៅក្នុងចំណោមអ្នកឆ្លងទាំង ៦៥,៨៨០នាក់នេះ គឺភាគច្រើនជាពលរដ្ឋដែលមានអាយុចន្លោះពី ៣០ដល់៣៩ឆ្នាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
June 2, 2025 - អន្តរជាតិ
អាឡឺម៉ង់៖ ស្រ្តីចំណាស់ចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះខ្នាតតូចមួយគ្រឿងបានហោះទៅបុកដំបូលផ្ទះមួយខ្នងនៅក្នុងប្រទេសអាឡឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែមិថុនា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Kleinenbroich ដែលស្ថិតនៅតំបន់ប៉ែកខាងលិចនៃប្រទេសអាឡឺម៉ង់។ បើតាមអាជ្ញាធរអាឡឺម៉ង់បានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺមានជនរងគ្រោះម្នាក់ជាស្រ្តីវ័យ ៧១ឆ្នាំ និងជាអ្នកបើកបរយន្តហោះផ្ទាល់តែម្តង ខណៈជនរងគ្រោះម្នាក់ទៀតគឺជាស្រ្តីវ័យ ៨៤ឆ្នាំ និងជាម្ចាស់ផ្ទះ ដែលជាកន្លែងកើតហេតុ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរអាឡឺម៉ង់នៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុជាក់លាក់ ដែលបង្កឱ្យមានគ្រោះថ្នាក់នេះកើតឡើងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 1, 2025 - អន្តរជាតិ
ឥណ្ឌូណេស៊ី៖ អាជ្ញាធរកោះបាលី ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកគ្រោងនឹងធ្វើការហាមឃាត់ការប្រើប្រាស់ទឹកសុទ្ធ ដែលមានចំណុះតិចជាង ១លីត្រក្នុងមួយដប ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែឧសភា។ បើគ្មានអ្វីជាឧបសគ្គនោះទេ ច្បាប់ស្តីពីការហាមឃាត់ការប្រើប្រាស់ទឹកសុទ្ធមានចំណុះតិចជាង ១លីត្រក្នុងមួយដបនេះនឹងត្រូវចូលជាធរមាននៅដើមឆ្នាំ ២០២៦។ បើតាមលោក I Wayan Koster ដែលជាអភិបាលខេត្តបាលីបានឱ្យដឹងថា គម្រោងខាងលើនេះគឺជាផ្នែកមួយនៃគោលនយោបាយថែរក្សាបរិស្ថានធម្មជាតិ តាមរយៈវិធានការទប់ស្កាត់កាកសំណល់ផ្សេងៗ និងជាពិសេសនោះគឺកាកសំណលប្លាសិក ដែលមិនអាចរលាយនៅក្នុងដីបាននោះទេ។ អភិបាលខេត្តរូបនេះបានបន្តថា បញ្ហាកាកសំណល់ប្លាសិ្ទកមិនត្រឹមតែអាចផ្តល់ផលប៉ះពាល់ដល់សោភ័ណ្ឌភាព អនាម័យ និងសណ្ឋាប់ធ្លាប់នៅលើកោះបាលីទាំងមូលនោះទេ តែវាក៏ជាកត្តាមួយដែលអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាពលរដ្ឋក្នុងកម្រិតធ្ងន់ធ្ងរផងដែរ ប្រសិនបើបញ្ហានេះបន្តកើតមាននៅក្នុងរយៈពេលវែង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
June 1, 2025 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងណោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែឧសភា។ តំបន់ដែលកំពុងប្រឈមនឹងគ្រោះធម្មជាតិដ៏គ្រោះថ្នាក់នេះគឺរដ្ឋ Assam ដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ទឹកទំនន់ខាងាលើនេះបានកើតក្រោយភ្លៀងមូសុងបានធ្លាក់ក្នុងបរិមាណយ៉ាងច្រើននិងជាច្រើនថ្ងៃជាប់ៗគ្នា រហូតបង្កទៅជាជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សតែម្តង។ ប្រភពខាងបានបន្តថា គិតត្រឹមពេលនេះបញ្ហាអាកាសធាតុនៅក្នុងរដ្ឋ ហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ហើយប៉ះពាល់ក៏អាចបន្តកើតមានបន្ថែមទៀតផងដែរ ដ្បិតភ្លៀងនៅតែបន្តធ្លាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 1, 2025 - អន្តរជាតិ
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ផ្ទាំងថ្មដ៏កម្រមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣០ ខែឧសភា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងការដ្ឋានយកថ្មមួយកន្លែង មានទីតាំងស្ថិតនៅក្នុងតំបន់ Cirebon នៃខេត្ត West Java ដែលជាដែនដីកោះធំមួយស្ថិតភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។ បើតាមអាជ្ញាធរខេត្ត West Java បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ហើយក្រុមអ្នកជំនាញកំពុងតែព្យាយាមស្វែងរកពួកគេតាមមធ្យោបាយផ្សេងជាច្រើនតាមតែអាចធ្វើទៅបាន ខណៈក្តីសង្ឃឹមថាពួកគេអាចមានសំណាងនៅរស់មានជីវិតនោះគឺមានតិចតួចបំផុត។ ប្រភពខាងលើបានបន្តថា ទាំងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងកំពុងបាត់ខ្លួនទាំងអស់គឺសុទ្ធតែជាក្រុមកម្មករ ដែលកំពុងបំពេញការងារនៅក្នុងការដ្ឋាននេះផ្ទាល់តែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 30, 2025 - អន្តរជាតិ
អាមេរិក៖ លេខាធិការដ្ឋាន នៃអង្គការសហប្រជាជាតិ កំពុងរៀបចំគម្រោងកាត់បន្ថយការងារប្រមាណជា ៦,៩០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣០ ខែឧសភា។ គម្រោងកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើនខាងលើនេះគឺវិធានការបន្ទាប់មួយ ដែលអង្គការសហប្រជាជាតិត្រូវអនុវត្តឱ្យស្របទៅតាមទំហំហិរញ្ញវត្ថុជាក់ស្តែង។ ប្រភពខាងលើបានបន្តថា គម្រោងកាត់បន្ថយបុគ្គលិកនេះត្រូវបានធ្វើឡើងស្របពេលដែលអង្គការសហប្រជាជាតិគ្រោងនឹងកាត់បន្ថយការចំណាយចំនួន ២០% ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ៣,៧ពាន់លានដុល្លារ។ សូមបញ្ជាក់ជូនថា បញ្ហាហិរញ្ញវត្ថុដែលអង្គការសហប្រជាជាតិកំពុងជួបប្រទះនៅពេលនេះគឺបានកើតឡើងក្រោយពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រេចផ្អាកផ្តល់ជំនួយទៅកាន់អង្គការមួយនេះក្នុងទំហំទឹកប្រាក់យ៉ាងច្រើន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 30, 2025 - អន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសលុបចោលកិច្ចសន្យាអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សីតម្លៃ ៥៩០លានដុល្លារជាមួយក្រុមហ៊ុនផលិតឱសថ Moderna នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា។ ការសម្រេចលុបចោលកិច្ចសន្យាដែលមានតម្លៃរាប់រយលានដុល្លារនេះ គឺជាផ្នែកមួយនៃវិធានការកាត់បន្ថយការចំណាយមិនចាំបាច់របស់រដ្ឋាភិបាល ហើយវាក៏ជាគោលនយោបាយដ៏ចម្បងមួយរបស់លោក ដូណាល់ ត្រាំ ផងដែរ។ ប្រភពខាងលើបានបន្តថា កិច្ចសន្យាអភិវឌ្ឍវ៉ាក់សាំងខាងលើនេះគឺត្រូវបានធ្វើឡើងរវាងរដ្ឋាភិបាលអាមេរិកជាមួយនឹងក្រុមហ៊ុនផលិតឱសថ Moderna កាលពីថ្ងៃទី ១៧ ខែមករា ដើមឆ្នាំនេះ ពោលគឺមុនពេលដែលលោក ដូណាល់ ត្រាំ ឡើងកាន់ដំណែងជាប្រធានាធិបតីអាមេរិក តែ ៣ថ្ងៃប៉ុណ្ណោះ។ ខ្លឹមសារនៅក្នុងកិច្ចសន្យាបានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់ប្រាក់ជាច្រើនដំណាក់កាលទៅកាន់ក្រុមហ៊ុនផលិតឱសថ
May 29, 2025 - អន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសលុបចោលទិដ្ឋការរបស់និស្សិតចិនដោយគ្មានការលើកលែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា។ វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ដល់និស្សិតជនជាតិចិនរាប់ពាន់នាក់ ដែលកំពុងស្នាក់នៅនិងបន្តការសិក្សាតាមសាកលវិទ្យាល័យនានានៅទូទាំងសហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា វិធានការខាងលើនេះគឺជាផ្នែកមួយនៃយុទ្ធនាការទប់ស្កាត់ជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ឬទទួលបានទិដ្ឋការដោយមិនសមស្របពីសំណាក់រដ្ឋាភិបាលអាមេរិកកាលពីអាណត្តិមុន ពោលគឺជាពេលដែលអាមេរិកស្ថិតក្រោយការដឹកនាំរបស់លោកអតីតប្រធានាធិបតី ចូ បៃឌិន។ ភ្លាមៗក្រោយអាមេរិកចេញសេចក្តីប្រកាសខាងលើនេះ ស្ថានទូតចិនប្រចាំនៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅមិនទាន់មានប្រតិកម្មឬការឆ្លើយតបយ៉ាងណានៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 29, 2025









