ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំនន់ទឹកភ្លៀងនៅឥណ្ឌាបណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត

    BY Pheakdey June 1, 2025
    ជំនន់ទឹកភ្លៀងនៅឥណ្ឌាបណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត

    ឥណ្ឌា៖ យ៉ាងណោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់​បាត់បង់ជីវិតដោយសារទឹកជំនន់ក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែឧសភា។ តំបន់ដែលកំពុងប្រឈមនឹងគ្រោះធម្មជាតិដ៏គ្រោះថ្នាក់នេះគឺរដ្ឋ Assam ដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសឥណ្ឌា។

    បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ទឹកទំនន់ខាងាលើនេះបានកើតក្រោយភ្លៀងមូសុងបានធ្លាក់ក្នុងបរិមាណយ៉ាងច្រើននិងជាច្រើនថ្ងៃជាប់ៗគ្នា រហូតបង្កទៅជាជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សតែម្តង។ ប្រភពខាងបានបន្តថា គិតត្រឹមពេលនេះបញ្ហាអាកាសធាតុនៅក្នុងរដ្ឋ ហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ហើយប៉ះពាល់ក៏អាចបន្តកើតមានបន្ថែមទៀតផងដែរ ដ្បិតភ្លៀងនៅតែបន្តធ្លាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: