- Pheakdey
- អន្តរជាតិ
អូស្រ្តាលី៖ យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅតំបន់ភាគខាងកើតនៃប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា។ ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ភ្លាមៗហើយ ក៏នៅមានពលរដ្ឋចំនួន ២នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាកំពុងតែបាត់ខ្លួនផងដែរ ខណៈអាជ្ញាធរអូស្រ្តាលីកំពុងតាមស្វែងរកពួកគេយ៉ាងសកម្មបំផុត។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់និងបាត់ខ្លួនហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋអូស្រ្តាលីជាង ៥០,០០០នាក់ផ្សេងទៀតត្រូវជាប់គាំងមិនអាចធ្វើដំណើរចេញទៅរួចនោះទេ ដ្បិតទឹកជំនន់បានហ៊ុមព័ទ្ធលំនៅដ្ឋាននិងផ្លូវថ្នល់នៅក្នុងតំបន់រស់នៅរបស់ពួកគេទាំងស្រុងតែម្តង។ ក្រៅតែពីបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ឥទ្ធិពលទឹកជំនន់ក៏បានបំផ្លាញសម្បត្តិសាធារណៈដូចជា ផ្លូវថ្នល់ ស្ពាន អគារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋអស់ជាច្រើនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 22, 2025 - អន្តរជាតិ
ថៃ៖ តារាចម្រៀង Rock ដ៏ល្បីប្រចាំប្រទេសថៃមួយរូប ត្រូវបានតុលាការថៃសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង ៣ឆ្នាំ ពីបទល្មើសជាច្រើនករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Laotian Times។ តារាចម្រៀង Rock រូបនេះមានឈ្មោះពិតថា Seksan Sukpimai ខណៈនៅក្នុងសិល្បៈរូបគាត់បានប្រើឈ្មោះថា Sek Loso។ ប្រភពខាងខាងបានបន្តថា លោក Sek Loso ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនតាំងពីអំឡុងឆ្នាំ ២០១៧ម្លេះ ក្រោយរូបគាត់បានបាញ់កាំភ្លើងជាច្រើនគ្រាប់ទៅលើអាកាស ក្រោយបញ្ចប់ការប្រគំមន្ត្រីមួយនៅក្នុងខេត្ត Nakhon Si Thammarat ភាគខាងត្បូងប្រទេសថៃ។ ក្រោយមកប៉ូលិសក៏បានរកឃើញទៀតថា គាត់បានប្រើប្រាស់គ្រឿងញៀនបន្ថែមមួយករណីទៀត ហើយនៅពេលប៉ូលិសធ្វើការឃាត់ខ្លួនរូបគាត់នោះ គាត់ក៏បានព្យាយាមរារាំងការងាររបស់មន្ត្រីប៉ូលិសក្នុងការចាប់ខ្លួនគាត់ផងដែរ។ ដូចនេះក្រោយពេលបញ្ជូនខ្លួនទៅដល់តុលាការ លោក Sek Loso កាលពីពេលថ្មីៗនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល
May 22, 2025 - អន្តរជាតិ
អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានយល់ព្រមទទួលយកកាដូយន្តហោះ Boeing 747 របស់ប្រទេសកាតាសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា។ គួរកត់សម្គាល់ថា ប្រទេសកាតាបានប្រកាសផ្តល់កាដូជាយន្តហោះដ៏ទំនើបមួយគ្រឿងនេះនៅក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ បានអញ្ជើញធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងតំបន់មជ្ឈិមបូព៌ាកាលពីសប្តាហ៍កន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា ក្រុមអ្នកជំនាញអាមេរិកនឹងការត្រួតពិនិត្យយន្តហោះ Boeing 747 នេះយ៉ាងល្អិតល្អន់ ដើម្បីធ្វើឱ្យប្រាកដថា វាពិតជាមានសុវត្ថិគ្រប់គ្រាន់សម្រាប់ឱ្យលោក ដូណាល់ ត្រាំ អាចប្រើប្រាស់វាបានដូចជាយន្តហោះ Air Force One
May 22, 2025 - អន្តរជាតិ
ជប៉ុន៖ អាជ្ញាធរជប៉ុននឹងលើកលែងការគិតថ្លៃចំពោះការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងតូក្យូសម្រាប់នៅក្នុងរដូវក្តៅឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី២១ ខែឧសភា។ ការអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងទីក្រុងតូក្យូអាចប្រើប្រាស់ទឹកបានដោយមិនគិតថ្លៃនេះ គឺត្រូវបានធ្វើឡើងដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ សម្រាប់ឆ្លើយតបទៅនឹងបញ្ហារលកកម្តៅ។ បើតាមលោក Yuriko Koike អភិបាលក្រុងតូក្យូបានឱ្យដឹងថា កាលពីរដូវក្រៅឆ្នាំមុនមានពលរដ្ឋក្នុងក្រុងតូក្យូចំនួន ២៦៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាល និងពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារតែបញ្ហាអាកាសធាតុក្តៅខ្លាំង ខណៈ ៦០% នៃជនរងគ្រោះដែលបានស្លាប់ទាំងនោះត្រូវបានគេរកឃើញថា ពួកគាត់មិនបានប្រើប្រាស់ម៉ាស៊ីនត្រជាក់នោះទេ ដ្បិតពួកគាត់ព្យាយាមសន្សំសំចៃប្រាក់ពីការប្រើប្រាស់ភ្លើងអគ្គីសនីសម្រាប់បើកម៉ាស៊ីនត្រជាក់។ អភិបាលក្រុងតូក្យូរូបនេះបានបន្តថា ក្នុងការអនុវត្តវិធានការលើកលែងការគិតថ្លៃទឹកខាងលើនេះ រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាចំនួន ៣៦ពាន់លានយេន (២៥០លានដុល្លារ) ដើម្បីយកមកបំពេញការចំណាយនេះជំនួសប្រជាពលរដ្ឋក្នុងរយៈពេល ៤ខែ ពោលគឺចាប់ពីខែមិថុនា ដល់ខែកញ្ញា។ សូមបញ្ជាក់ជូនផងដែរថា ក្រុងតូក្យូមានប្រជាពលរដ្ឋកំពុងរស់នៅសរុបជាង ១៤លាននាក់ ឬស្មើនឹងជាង
May 21, 2025 - អន្តរជាតិ
អាមេរិក៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកអាមេរិកនឹងអនុញ្ញាតឱ្យមានការធ្វើតេស្តឈាមដើម្បីស្វែងរកជំងឺវង្វេងជាលើកដំបូងនៅចុងខែមិថុនាខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២១ ខែឧសភា។ នៅក្នុងដំណាក់កាលដំបូង សេវាកម្មធ្វើតេស្តឈាមរកប្រភេទជំងឺដ៏កម្រនេះនឹងត្រូវដាក់ឱ្យពលរដ្ឋប្រើប្រាស់នៅក្នុងមន្ទីរពេទ្យឯកទេស និងវិទ្យាស្ថានស្រាវជ្រាវជាតិចំនួនត្រឹម ៥០ប៉ុណ្ណោះនៅទូទាំងសហរដ្ឋអាមេរិក ពោលគឺនៅមិនទាន់មានភាពទូលំទូលាយនៅឡើយទេ។ បើតាមលោក Goki Ishikawa ប្រធានក្រុមហ៊ុន Fujirebio Holdings Inc ដែលជាក្រុមហ៊ុនមួយមានចំណែកចូលរួមអភិវឌ្ឍកម្មវិធីធ្វើតេស្តឈាមដ៏ពិសេសនេះបានបញ្ជាក់ថា ការធ្វើតេស្តឈាមដើម្បីស្វែងរកជំងឺវង្វេងអាចបង្ហាញលទ្ធផលក្នុងរយៈពេលត្រឹមតែ ៣០ប៉ុណ្ណោះ ខណៈពលរដ្ឋដែលអាចទៅទទួលយកការធ្វើតេស្តឈាមនេះគឺជាក្រុមពលរដ្ឋដែលមានអាយុយ៉ាងតិចណាស់ ៥៥ឆ្នាំ។ ប្រភពខាងលើបានបន្តថា ការធ្វើតេស្តឈាមដើម្បីស្វែងរកថា អ្នកណាម្នាក់មានជំងឺវង្វេងឬអត់នោះអាចផ្តល់គុណប្រយោជន៍យ៉ាងច្រើនចំពោះអ្នកជំងឺ ពោលគឺពួកគាត់អាចដឹងថាខ្លួនកំពុងមានជំងឺវង្វេងនៅក្នុងដំណាក់ដំបូង ហើយអាចព្យាយាមស្វែងរកការព្យាបាល ឬការបំប៉នសុខភាពខួរក្បាលផ្សេងៗ ដើម្បីទប់ស្កាត់កុំឱ្យពួកគាត់ក្លាយទៅជាមនុស្សវង្វេងស្មារតីទាំងស្រុងបាននៅពេលមានអាយុកាន់តែចាស់៕ អត្ថបទ៖
May 21, 2025 - អន្តរជាតិ
ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនបានប្រកាសផ្តល់ប្រាក់ជំនួយចំនួន ៥០០លានដុល្លារបន្ថែមទៀតទៅកាន់អង្គការសុខភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២១ ខែឧសភា។ ប្រាក់ជំនួយដ៏ច្រើននេះនឹងត្រូវផ្តល់ជូនជាច្រើនដំណាក់កាលនៅក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ទៀត។ គួរបញ្ជាក់ជូនថា ថវិការបស់អង្គការសុខភាពពិភពលោកសម្រាប់ប្រើប្រាស់នៅក្នុងឆ្នាំ ២០២៦-២០២៧បានធ្លាក់ចុះចំនួន ២១% ពោលគឺនៅមានចំនួនត្រឹមតែ ៤,២ពាន់លានដុល្លារប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញពីអង្គការមួយនេះ។ ជុំវិញបញ្ហាវិបត្តិហិរញ្ញវត្ថុនេះដែរ អង្គការសុខភាពពិភពលោកបានស្នើសុំឱ្យប្រទេសដែលជាសមាជិកផ្សេងទៀតត្រូវបង្កើនការបង់វិភាគទានប្រចាំឆ្នាំរបស់ពួកគេម្នាក់ ២០% ក្នុងរយៈពេល ២ឆ្នាំបន្ទាប់ទៀត ដើម្បីឱ្យអង្គការអាចបន្តប្រតិបត្តិការណ៍បានជាធម្មតា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 21, 2025 - អន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ព្រមបង់ប្រាក់សងជំងឺចិត្តចំនួន ៥លានដុល្លារ ទៅកាន់គ្រួសារជនរងគ្រោះម្នាក់ ដែលមានស្លាប់បាត់បង់ជីវិតដោយសារការបាញ់ប្រហារពីសំណាក់ប៉ូលិស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ ទី១៩ ខែឧសភា។ ជនរងគ្រោះក្នុងករណីដ៏កម្រនេះមានឈ្មោះថា Ashli Babbitt និងជាអតីតទាហាននៃកងទ័ពជើងអាកាសអាមេរិកម្នាក់ផងដែរ។ គួររម្លឹកជូនថា ហេតុការណ៍បាញ់សម្លាប់លោកស្រី Ashli Babbitt បានកើតឡើងនៅក្នុងថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ ដោយពេលនោះគឺជាពេលវេលាដែលមានពលរដ្ឋអាមេរិករាប់ពាន់នាក់នាំគ្នាសម្រុកចូលទៅកាន់វិមានកាពីតូលរបស់រដ្ឋាភិបាលអាមេរិកដើម្បីប្រឆាំងនឹងការប្រកាសជ័យជម្នះរបស់លោក ចូ បៃឌិន ក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២០ កន្លងទៅ ពោលរូបគាត់គឺជាអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងការបង្ក្រាបហ្វូងអ្នកតវ៉ានៅវិមានកាពីតូលកាលថ្ងៃទី៦ ខែមករា
May 20, 2025 - អន្តរជាតិ
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការបាក់ដីនៅតំបន់អណ្តូងរ៉ែមាសមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Papua ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏មានមនុស្សចំនួន ១៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ទាំងជនរងគ្រោះបានស្លាប់បាត់បង់ជីវិត និងកំពុងបាត់ខ្លួនគឺសុទ្ធតែជាក្រុមកម្មករកំពុងបម្រើការងារនៅក្នុងការដ្ឋានអណ្តូងរ៉ែមាសខាងលើ ខណៈអត្តសញ្ញាណរបស់ពួកគេមិនត្រូវបានបង្ហាញជូនជាសាធារណៈឡើយ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថា ហេតុការណ៍បាក់ដីខាងលើនេះបានកើតឡើងក្រោយតំបន់រងគ្រោះបានទទួលរងសម្ពាធទឹកភ្លៀងធ្លាក់ក្នុងបរិមានយ៉ាងច្រើននៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយបញ្ហាអាកាសធាតុដ៏អាក្រក់នេះក៏បានផ្តល់ការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកជនរងគ្រោះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 20, 2025 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានរឹបអូសគ្រឿងសម្អាង អាហារ និងសម្ភារប្រើប្រាស់ក្លែងក្លាយ ដែលសុទ្ធតែជាទំនិញពេញនិយមនៅក្នុងទីផ្សារ Online មានតម្លៃសរុបប្រមាណជា ៥២លានបាត (១,៥៧ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែឧសភា។ ផលិតផលក្លែងក្លាយទាំងអស់នេះត្រូវបានរកឃើញនៅក្នុងឃ្លាំងក្នុងតំបន់ដាច់ស្រយាលមួយ ស្ថិតនៅក្នុងស្រុក Muang ខេត្ត Phang Nga ភាគខាងត្បូងប្រទេសថៃ។ បើតាមលោកឧត្តមសេនីយ៍ទោ Thatsapoom Charupratya មេបញ្ជាការផ្នែកបង្រ្កាបឧក្រិដ្ឋកម្មសេដ្ឋកិច្ចបានបញ្ជាក់ថា ផលិតផលក្លែងក្លាយទាំងអស់នេះត្រូវបានរត់ពន្ធដោយខុសច្បាប់មកពីប្រទេសចិន និងធ្វើការចែកចាយនៅតាមទីផ្សារ Online ទូទាំងប្រទេសថៃ។ ក្នុងការបង្ក្រាបករណីបទល្មើសខាងលើនេះ អាជ្ញាធរថៃបានរឹបអូសគ្រឿងសម្អាងក្លែងក្លាយសរុបចំនួន ៧៨,២២៣ ទូរស័ព្ទចំនួន
May 19, 2025 - អន្តរជាតិ
អាមេរិក៖ លោក ចូ បៃដិន ដែលជាអតីតប្រធានាធិបតីអាមេរិកត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា កំពុងមានជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលចុងក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៩ ខែឧសភា។ ក្រោយការរកឃើញថាបានកើតជំងឺដ៏កាចសាហាវនេះលោក ចូ បៃដិន និងក្រុមគ្រួសារកំពុងព្យាយាមស្វែងរកការពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញៗជាច្រើន ដើម្បីធ្វើការព្យាបាលតាមលទ្ធភាពដែលអាចធ្វើទៅបាន។ បើតាមក្រុមវេជ្ជសាស្រ្ដជំនាញបានបញ្ជាក់ថា ដុំពកដែលជាមេរោគនៃជំងឺមហារីកនៅលើក្រពេញប្រូស្តាតរបស់លោក ចូ បៃដិន នោះគឺប្រភេទដុំសាច់ដែលអាចលូតលាស់លឿនខ្លាំងនិងអាចបណ្តាលអ្នកជំងឺត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះ លោក ចូ បៃដិន មានអាយុ ៨២ឆ្នាំ ហើយរូបគាត់គឺកូនប្រុសរបស់លោក Beau Biden ដែលជាអតីតអ្នកនយោបាយដ៏សកម្មមួយរូបនៅសហរដ្ឋអាមេរិក ហើយលោក Beau Biden បានស្លាប់កាលពីឆ្នាំ ២០១៥កន្លងទៅដោយសារជំងឺមហារីក៕
May 19, 2025









