លោក ចូ បៃដិន អតីតប្រធានាធិបតីអាមេរិក ត្រូវបានរកឃើញថាកំពុងមានជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលចុងក្រោយ
- BY
- Pheakdey
- May 19, 2025
អាមេរិក៖ លោក ចូ បៃដិន ដែលជាអតីតប្រធានាធិបតីអាមេរិកត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា កំពុងមានជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលចុងក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៩ ខែឧសភា។ ក្រោយការរកឃើញថាបានកើតជំងឺដ៏កាចសាហាវនេះលោក ចូ បៃដិន និងក្រុមគ្រួសារកំពុងព្យាយាមស្វែងរកការពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញៗជាច្រើន ដើម្បីធ្វើការព្យាបាលតាមលទ្ធភាពដែលអាចធ្វើទៅបាន។

បើតាមក្រុមវេជ្ជសាស្រ្ដជំនាញបានបញ្ជាក់ថា ដុំពកដែលជាមេរោគនៃជំងឺមហារីកនៅលើក្រពេញប្រូស្តាតរបស់លោក ចូ បៃដិន នោះគឺប្រភេទដុំសាច់ដែលអាចលូតលាស់លឿនខ្លាំងនិងអាចបណ្តាលអ្នកជំងឺត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះ លោក ចូ បៃដិន មានអាយុ ៨២ឆ្នាំ ហើយរូបគាត់គឺកូនប្រុសរបស់លោក Beau Biden ដែលជាអតីតអ្នកនយោបាយដ៏សកម្មមួយរូបនៅសហរដ្ឋអាមេរិក ហើយលោក Beau Biden បានស្លាប់កាលពីឆ្នាំ ២០១៥កន្លងទៅដោយសារជំងឺមហារីក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






