អន្តរជាតិ

ចិនប្រកាសផ្តល់ជំនួយ ៥០០លានដុល្លារ ទៅកាន់អង្គការសុខភាពពិភពលោក

BY
Pheakdey
May 21, 2025

ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនបានប្រកាសផ្តល់ប្រាក់ជំនួយចំនួន ៥០០លានដុល្លារបន្ថែមទៀតទៅកាន់អង្គការសុខភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២១ ខែឧសភា។ ប្រាក់ជំនួយដ៏ច្រើននេះនឹងត្រូវផ្តល់ជូនជាច្រើនដំណាក់កាលនៅក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ទៀត។

គួរបញ្ជាក់ជូនថា ថវិការបស់អង្គការសុខភាពពិភពលោកសម្រាប់ប្រើប្រាស់នៅក្នុងឆ្នាំ ២០២៦-២០២៧បានធ្លាក់ចុះចំនួន ២១% ពោលគឺនៅមានចំនួនត្រឹមតែ ៤,២ពាន់លានដុល្លារប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញពីអង្គការមួយនេះ។ ជុំវិញបញ្ហាវិបត្តិហិរញ្ញវត្ថុនេះដែរ អង្គការសុខភាពពិភពលោកបានស្នើសុំឱ្យប្រទេសដែលជាសមាជិកផ្សេងទៀតត្រូវបង្កើនការបង់វិភាគទានប្រចាំឆ្នាំរបស់ពួកគេម្នាក់ ២០% ក្នុងរយៈពេល ២ឆ្នាំបន្ទាប់ទៀត ដើម្បីឱ្យអង្គការអាចបន្តប្រតិបត្តិការណ៍បានជាធម្មតា៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: