រដ្ឋាភិបាលអាមេរិកសងជំងឺចិត្ត ៥លានដុល្លារទៅកាន់គ្រួសារជនរងគ្រោះម្នាក់ ដែលបានបាត់បង់ជីវិតដោយសារប៉ូលិសក្នុងពេលបង្រ្កាបបាតុកម្មនៅវិមានកាពីតូល
- BY
- Pheakdey
- May 20, 2025
អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ព្រមបង់ប្រាក់សងជំងឺចិត្តចំនួន ៥លានដុល្លារ ទៅកាន់គ្រួសារជនរងគ្រោះម្នាក់ ដែលមានស្លាប់បាត់បង់ជីវិតដោយសារការបាញ់ប្រហារពីសំណាក់ប៉ូលិស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ ទី១៩ ខែឧសភា។ ជនរងគ្រោះក្នុងករណីដ៏កម្រនេះមានឈ្មោះថា Ashli Babbitt និងជាអតីតទាហាននៃកងទ័ពជើងអាកាសអាមេរិកម្នាក់ផងដែរ។

គួររម្លឹកជូនថា ហេតុការណ៍បាញ់សម្លាប់លោកស្រី Ashli Babbitt បានកើតឡើងនៅក្នុងថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ ដោយពេលនោះគឺជាពេលវេលាដែលមានពលរដ្ឋអាមេរិករាប់ពាន់នាក់នាំគ្នាសម្រុកចូលទៅកាន់វិមានកាពីតូលរបស់រដ្ឋាភិបាលអាមេរិកដើម្បីប្រឆាំងនឹងការប្រកាសជ័យជម្នះរបស់លោក ចូ បៃឌិន ក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២០ កន្លងទៅ ពោលរូបគាត់គឺជាអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងការបង្ក្រាបហ្វូងអ្នកតវ៉ានៅវិមានកាពីតូលកាលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១កន្លងទៅនោះ គឺអាជ្ញាធរអាមេរិកបានបណ្តាលឱ្យមានអ្នកស្លាប់សរុបរហូតដល់ ៥នាក់ឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






