- Pheakdey
- អន្តរជាតិ
តៃវ៉ាន់៖ តៃវ៉ាន់បានធ្វើការបាញ់សាកល្បងប្រព័ន្ធរ៉ុកកែតដ៏ទំនើបបំផុតមួយជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃចន្ទ ទី១២ ខែឧសភា។ ប្រព័ន្ធរ៉ុកកែតដ៏ទំនើប ដែលតៃវ៉ាន់បានប្រើប្រាស់ក្នុងការបាញ់សាកល្បងនោះមានឈ្មោះថា High Mobility Artillery Rocket Systems ឬអាចប្រែសម្រួលថា ជាប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តកម្រិតខ្ពស់។ ប្រភពខាងលើបានបន្តថា ប្រព័ន្ធរ៉ុកកែត High Mobility Artillery Rocket Systems គឺជាបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់សហរដ្ឋអាមេរិក ហើយប្រព័ន្ធអាវុធប្រភេទនេះក៏កំពុងត្រូវបានក្រុមយោធាអ៊ុយក្រែនប្រើប្រាស់ក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ីផងដែរ។ គួររម្លឹកជូនថា តៃវ៉ាន់បានបញ្ជាទិញប្រព័ន្ធរ៉ុកកែត High Mobility Artillery Rocket Systems
May 13, 2025 - អន្តរជាតិ
អង់គ្លេស/ចិន៖ តម្លៃភាគហ៊ុននៅក្នុងទីផ្សារពិភពលោកបានកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយចិននិងអាមេរិកបានយល់ព្រមកាត់បន្ថយពន្ធរវាងប្រទេសទាំង ២ក្នុងអត្រាយ៉ាងច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃចន្ទ ទី១២ ខែឧសភា។ ភ្លាមៗក្រោយការបញ្ចុះអត្រាពន្ធគយរវាងប្រទេសមហាអំណាចទាំង ២ខាងលើនេះ ទីផ្សារភាគហ៊ុននៅក្នុងតំបន់អាស៊ីបានកើនឡើងជាង ៣% ខណៈទីផ្សារភាគហ៊ុននៅតំបន់អឺរ៉ុប និងអាមេរិកបានកើនឡើងជាង ១%។ សូមបញ្ជាក់ជូនថា លទ្ធផលនៃកិច្ចចរចាររវាងប្រទេសចិននិងអាមេរិក ដែលបានរៀបចំឡើងនៅក្នុងទីក្រុងសឺណេវប្រទេសស្វីលបានបង្ហាញថា សហរដ្ឋអាមេរិកយល់ព្រមបញ្ចុះអត្រាពន្ធនាំចូលពីប្រទេសចិន ពីអាត្រា ១៤៥% មកសល់ត្រឹម ៣០% ខណៈចិនយល់ព្រមបញ្ចុះអត្រាពន្ធនាំចូលពីអាមេរិក ពីអត្រា ១២៥% មកដល់ត្រឹម ១០% និងសម្រេចពួរអត្រាពន្ធ ២៤% ក្នុងរយៈពេល
May 12, 2025 - អន្តរជាតិ
ស្វីល៖ ចិននិងសហរដ្ឋអាមេរិកបានយល់ព្រមបន្ថយអត្រាពន្ធគយរវាងគ្នាទៅវិញទៅមកក្នុងកម្រិតយ៉ាងច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃចន្ទ ទី១២ ខែឧសភា។ សេចក្តីសម្រេចខាងលើនេះគឺផ្លែផ្កា ដែលបានកើតចេញពីកិច្ចចរចារពិសេសមួយរវាងតំណាងប្រទេសចិននិងអាមេរិក ដែលកំពុងរៀបចំឡើងនៅក្នុងទីក្រុងសឺណែវ នៃប្រទេសស្វីស។ នៅក្នុងសេចក្តីថ្លែងការរួមគ្នាមួយបានបញ្ជាក់ថា ចិននិងអាមេរិកបានយល់ព្រមដកអត្រាពន្ធចំនួន ៩១% និងសម្រេចព្យួរអត្រាពន្ធចំនួន ២៤% ក្នុងរយៈពេល ៩០ថ្ងៃ ខណៈអត្រាពន្ធចំនួន ២០% របស់សហរដ្ឋអាមេរិក ដែលត្រូវបានកំណត់ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីអំឡុងខែមករាកន្លងមកនោះ គឺនៅបន្តមានមានសុពលភាពដដែល។ ដូចនេះគិតត្រឹមពេលនេះ គឺអត្រាពន្ធគយរបស់អាមេរិកចំពោះផលិតចិនត្រូវចុះនៅសល់ត្រឹម ៣០% ខណៈអត្រាពន្ធគយរបស់អាជ្ញាធរចិនចំពោះផលិតអាមេរិកបានចុះនៅសល់ត្រឹម ១០%។
May 12, 2025 - អន្តរជាតិ
ចិន៖ តំបន់ទីបេ ប្រទេសចិនបានទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៥រ៉ិចទ័រកាលពីព្រឹកមិញនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១២ ខែឧសភា។ គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងក្រុង Shigatse នៅម៉ោងប្រមាណជា ៥ និង១១នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ដែលបានបង្កើតភាពញ័រក្នុងដីជម្រៅប្រមាណជា ១០គីឡូម៉ែត្រ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះ ឬមានការខូចខាតហេដ្ឋរចនាសម្ព័ន្ធយ៉ាងណានៅឡើយទេ។ គួររម្លឹកជូនថា កាលពីខែមករាកន្លងទៅស្រុក Tingri ក្នុងតំបន់ទីបេ ក៏បានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីម្តងដែរ ដោយនៅពេលនោះគ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៦,៨រ៉ិចទ័រ និងបានបណ្តាលឱ្យមានមនុស្សជាង ១២០នាក់បានស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
May 12, 2025 - អន្តរជាតិ
អាមេរិក៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានអនុម័តឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកជំងឺមហារីកមាត់ស្បូននៅតាមផ្ទះជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១០ ខែឧសភា។ ឧបករណ៍ធ្វើតេស្តេពិសេសនេះមានឈ្មោះថា “Teal Wand” និងត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Teal Health ដែលជាក្រុមហ៊ុនមានគោលដៅផ្តោតលើការកម្ពស់សុខភាពស្រ្តីជាចម្បង។ ប្រភពខាងលើបានបន្តថា ការប្រើប្រាស់ “Teal Wand” គឺមានភាពងាយស្រួលបំផុត ដោយគ្រាន់តែយកឧបករណ៍នេះទៅដាក់នៅប្រដាប់ភេទរបស់មនុស្សស្រី ហើយវានឹងអាចផ្តល់ព័ត៌អំពីជំងឺមហារីកមាត់ស្បូនដោយខ្លួនឯងដោយមិនចាំបាច់ទៅមន្ទីរពិសោធន៍នោះទេ។ បើតាមអាជ្ញាធរអាមេរិកបានបង្ហាញសុទិដ្ឋិនិយមថា ឧបករណ៍ “Teal Wand” នឹងក្លាយជាជំនួយការដ៏ឆ្លាតវ័យមួយសម្រាប់មនុស្សស្រីជាច្រើននៅលើពិភពលោក ដ្បិតវាអាចផ្តល់ព័ត៌មានអំពីជំងឺមហារីកមាត់ស្បូនបានយ៉ាងឆាប់រហ័ស និងងាយស្រួល ហើយជាពិសេសនេះវាក៏អាចជួយជម្រុញទឹកចិត្តដល់ស្រ្តីមួយចំនួនឱ្យបន្តតាមដានសុខភាពខ្លួនឯងបានជាប្រចាំផងដែរ ក្នុងករណីដែលពួកគាត់គ្មានពេលគ្រប់គ្រាន់សម្រាប់ទៅមន្ទីរពេទ្យ។ សូមបញ្ជាក់ជូនថា ជំងឺមហារីកមាត់ស្បូនគឺជាឃាតករលាក់មុខដ៏កាចសាហាវមួយ ដែលបានសម្លាប់ស្រ្តីរាប់សែននាក់នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ៕ អត្ថបទ៖
May 10, 2025 - អន្តរជាតិ
ស្រីលង្កា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងប្រទេសស្រីលង្កា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩ ខែឧសភា។ ឧទ្ធម្ភាគចក្រដែលបានជួបគ្រោះថ្នាក់នោះគឺជាឧទ្ធម្ភាគចក្រប្រភេទ Bell 212 ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពជើងអាកាសស្រីលង្កា។ បើតាមលោក Eranda Geeganage ដែលជាអ្នកនាំពាក្យឱ្យកងទ័ពជើងអាកាសស្រីលង្កាបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាមន្ត្រីយោធានៃកងទ័ពជើងអាកាស ដោយនៅក្នុងនោះមាន ៤នាក់ជាកងកម្លាំងពិសេស និង ២នាក់ផ្សេងទៀតគឺជាខ្មាន់កាំភ្លើង ដែលមានជំនាញបាញ់កាំភ្លើងពីលើយន្តហោះទៅកាន់គោលដៅឆ្ងាយៗ។ លោក Eranda Geeganage បានបន្តថា ការធ្លាក់ឧទ្ធម្ភាគចក្រនេះបានកើតឡើងក្នុងអំឡុងពេលហ្វឹកហ្វាត់ ខណៈមូលហេតុនៃការធ្លាក់នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 10, 2025 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុន Google បានយប់ព្រមបង់ប្រាក់ចំនួន ១,៣៧៥ ពាន់លានដុល្លារទៅកាន់រដ្ឋតិចសាសជុំវិញករណីបំពានសិទ្ធឯកជនរបស់អ្នកប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាយញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១០ ខែឧសភា។ ការបង់ប្រាក់ក្នុងទំហំដ៏ច្រើននេះគឺត្រូវបានធ្វើឡើងតបតាមពាក្យបណ្តឹងរបស់អាជ្ញាធររដ្ឋតិចសាស ដែលបានចោទប្រកាន់ថា ក្រុមហ៊ុន Google បានលួចប្រើប្រាស់ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ដោយគ្មានការអនុញ្ញាតពីសាមីខ្លួនឡើយ។ គួរកត់សម្គាល់ថា រឿងរ៉ាវចម្រូងម្រាសអំពីករណីបំពានសិទ្ធឯកជនអ្នកប្រើប្រាស់នេះបានកើតមានជារឿយៗចំពោះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ដ្បិតក្រុមហ៊ុនទាំងនេះតែងលួចតាមដានឬប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជាសម្ងាត់ក្នុងគោលបំណងស្វែងរកប្រាក់ចំណូលតាមរយៈរូបភាពផ្សេងៗជាច្រើន ជាពិសេសនោះគឺការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យត្រូវនឹងទំនោររបស់ក្រុមអ្នកប្រើប្រាស់ទាំងនោះ។ ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម Facebook និង Instagram ក៏បានយល់ព្រមបង់ប្រាក់ចំនួន ១,៤ពាន់លានដុល្លារទៅកាន់រដ្ឋតិចសាសជុំវិញបទចោទដូចគ្នានេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
May 10, 2025 - អន្តរជាតិ
ថៃ៖ ក្រុមប្រឹក្សាវេជ្ជសាស្រ្ដថៃបានសម្រេចព្យួរការងារវេជ្ជបណ្ឌិតចំនួន ២រូប ជុំវិញករណីបានរំលោភលើក្រមសីលធម៌ក្នុងពេលព្យាបាលអតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី៩ ខែឧសភា។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងតាំងពីអំឡុងខែសីហា ឆ្នាំ២០២៣ម្លេះ ពោលគឺនៅពេលដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវត្រឡប់ចូលក្នុងប្រទេសថៃវិញ ក្រោយការនិរទេសខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍។ ក្នុងពេលធ្វើមាតុភូមិនិវត្តន៍នោះ ថាក់ស៊ីន ស៊ីណាវ៉ាត្រា វ័យ ៧៥ឆ្នាំ ត្រូវប្រឈមនឹងការទទួលទោសជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ជុំវិញការចោទប្រកាន់អំពីករណីពុករលួយនិងការរំលោភអំណាចក្នុងពេលបំពេញការងារជានាយករដ្ឋមន្ត្រីថៃ។ យ៉ាងណាក្តី ក្រោយពេលបញ្ជូនទៅដល់មន្ទីរឃុំឃាំងបានបន្តិចប៉ុណ្ណោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏ត្រូវបានផ្ទេរឱ្យទៅសម្រាកព្យាបាលនៅក្នុងបន្ទប់ពេទ្យឯកជនមួយ
May 9, 2025 - អន្តរជាតិ
វ៉ាទីកង់៖ មេដឹកនាំប្រទេសជាច្រើននៅជុំវិញពិភពលោកបានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់លោក Robert Francis Prevost ដែលត្រូវបានគេបោះឆ្នោតឱ្យក្លាយជាសម្តេចប៉ាបថ្មីសម្រាប់ដឹកនាំអ្នកកាន់សាសនាកាតូលិកប្រមាណជា ១,៤ពាន់លាននាក់នៅជុំវិញពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី៩ ខែឧសភា។ ចាប់ពីពេលនេះតទៅសម្តេចប៉ាបថ្មីនឹងត្រូវបានប្រសិទ្ធនាមថា សម្តេចប៉ាបឡេអុងទី១៤ (Pope Leo XIV )។ ប្រភពខាងលើបានបន្តថា សម្តេចប៉ាបឡេអុងទី១៤ ដែលមានព្រះជន្មាយុ ៦៩ព្រះវស្សា បានក្លាយជាសម្តេចប៉ាបលើកទី១ក្នុងប្រវត្តិសាស្រ្ត ដែលមានដើមកំណើតជាជនជាតិអាមេរិក។ ភ្លាមៗក្រោយពិភពលោកបានរកឃើញប្រមុខដឹកនាំកំពូលរបស់អ្នកកាន់សាសនាកាតូលិកនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្តែងនូវការអបអរយ៉ាងខ្លាំង និងបាននិយាយថា វាជាកិត្តិយសធំធេងណាស់ចំពោះអាមេរិកដែលមានជនជាតិរបស់ខ្លួនត្រូវបានជ្រើសរើសជាសម្តេចប៉ាបដូចនេះ។ សូមបញ្ជាក់ជូនថា សម្តេចប៉ាបឡេអុងទី១៤ ត្រូវបានក្រុមមន្រ្តីសង្ឃកាតូលិកចំនួន១៣៣អង្គនៅក្នុងពិភពលោកបោះឆ្នោតជ្រើសរើសឱ្យបន្តវេនពីសម្តេចប៉ាបហ្វ្រង់ស័រ ដែលបានសុគតកាលពីថ្ងៃទី ២១មេសាកន្លងទៅ៕ អត្ថបទ៖
May 9, 2025 - អន្តរជាតិ
អាមេរិក៖ លោកមហាសេដ្ឋី Bill Gates បានសន្យាថា នឹងបរិច្ចាគប្រាក់ទាំងអស់ដែលគាត់រកបានពេញមួយជីវិតនៅក្នុងរយៈពេល ២ទសវត្សរ៍ទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី៩ខែឧសភា។ ចំពោះអ្នកដែលមានសំណាងអាចទទួលបានការបរិច្ចាគពីលោក Bill Gates នៅក្នុងឆ្នាំ ២០៤៥នោះ គឺក្រុមប្រជាពលរដ្ឋក្រីក្រីបំផុតនៅលើពិភពលោក។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលបច្ចុប្បន្ននេះព្រទ្យសម្បត្តិសរុបរបស់លោកមហាសេដ្ឋី Bill Gates វ័យ ៦៩ឆ្នាំ គឺមានប្រមាណជា ២០០ពាន់លានដុល្លារ ហើយលោកក៏មានមូលធិនិសប្បុរសធម៌មួយ ដែលតែងតែជួយលើកកម្ពស់ការស្រាវជ្រាវក្នុងផ្នែកវេជ្ជសាស្រ្ត ជួយប្រជាពលរដ្ឋក្រីក្រ និងកុមារកំព្រានៅជុំវិញពិភពលោកផងដែរ។ នៅត្រឹមឆ្នាំ ២០២៦ ខាងមុខនេះ មូលនិធិសប្បុរសធម៌របស់លោក Bill Gates មានថវិកាប្រមាណជា
May 9, 2025









