អន្តរជាតិ

Google យប់ព្រមបង់ប្រាក់ ១,៣៧ ពាន់លានដុល្លារទៅកាន់រដ្ឋតិចសាស ជុំវិញករណីបំពានសិទ្ធឯកជនអ្នកប្រើប្រាស់

BY
Pheakdey
May 10, 2025

អាមេរិក៖ ក្រុមហ៊ុន Google បានយប់ព្រមបង់ប្រាក់ចំនួន ១,៣៧៥ ពាន់លានដុល្លារទៅកាន់រដ្ឋតិចសាសជុំវិញករណីបំពានសិទ្ធឯកជនរបស់អ្នកប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាយញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍​ ទី១០ ខែឧសភា។ ការបង់ប្រាក់ក្នុងទំហំដ៏ច្រើននេះគឺត្រូវបានធ្វើឡើងតបតាមពាក្យបណ្តឹងរបស់អាជ្ញាធររដ្ឋតិចសាស ដែលបានចោទប្រកាន់ថា ក្រុមហ៊ុន Google បានលួចប្រើប្រាស់ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ដោយគ្មានការអនុញ្ញាតពីសាមីខ្លួនឡើយ។

គួរកត់សម្គាល់ថា រឿងរ៉ាវចម្រូងម្រាសអំពីករណីបំពានសិទ្ធឯកជនអ្នកប្រើប្រាស់នេះបានកើតមានជារឿយៗចំពោះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ដ្បិតក្រុមហ៊ុនទាំងនេះតែងលួចតាមដានឬប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជាសម្ងាត់ក្នុងគោលបំណងស្វែងរកប្រាក់ចំណូលតាមរយៈរូបភាពផ្សេងៗជាច្រើន ជាពិសេសនោះគឺការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យត្រូវនឹងទំនោររបស់ក្រុមអ្នកប្រើប្រាស់ទាំងនោះ។ ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម Facebook និង Instagram ក៏បានយល់ព្រមបង់ប្រាក់ចំនួន ១,៤ពាន់លានដុល្លារទៅកាន់រដ្ឋតិចសាសជុំវិញបទចោទដូចគ្នានេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: