ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសជាសន្តិសុខម្នាក់រើសបានមាស ២,៥តម្លឹង ហើយបានទៅប្តឹងប៉ូលិសដើម្បីតាមរកម្ចាស់ឱ្យមកទទួលយកមាសទៅវិញ

    BY Pheakdey June 24, 2026
    បុរសជាសន្តិសុខម្នាក់រើសបានមាស ២,៥តម្លឹង ហើយបានទៅប្តឹងប៉ូលិសដើម្បីតាមរកម្ចាស់ឱ្យមកទទួលយកមាសទៅវិញ

    កូរ៉េខាងត្បូង៖ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងនៅលើបណ្តាញសង្គមចំពោះទឹកចិត្តដ៏ស្មោះត្រង់របស់គាត់ ក្រោយគាត់បានរើសបានមាស ដែលតម្លៃជិត ១២,០០០ដុល្លា ដោយចៃដន្យ ហើយគាត់បានរាយការណ៍ករណីនេះជូនប៉ូលិសដើម្បីតាមស្វែងរកម្ចាស់ឱ្យមកទទួលយកមាសនេះទៅវិញ។​ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែមិថុនា បានបញ្ជាក់ថា បុរសរូបនេះគឺជាសន្តិសុខនៅអគារអាផាតមិនឯកជនមួយកន្លែងក្នុងទីក្រុង Geoje នៃ​ប្រទេសកូរ៉េខាងត្បូង។

    រឿងរ៉ាវមិនគួរឱ្យជឿនេះបានកើតឡើងក្នុងពេលដែលបុរសជាសន្តិសុខរូបនេះកំពុងប្រមូលសំរាមនៅមុខអាផាតមិន ហើយគាត់ក៏បានប្រទះឃើញមាសមួយថង់នៅក្នុងឆ្នាំងបាយអគ្គិសនីមួយ ដែលគេបានយកទៅបោះចោល។ មាសមួយកូនថង់នោះមានទាំងកាក ចិញ្ចៀន និងដុំមាស ហើយមានទម្ងន់សរុប ២តម្លឹងកន្លះ។ សម្រាប់ហាងឆេងមាសនៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន គឺមាសទាំងអស់នេះអាចប្តូរជាលុយបានខ្ទង់ ១១,៩០០ដុល្លារ។​ ជំនួសដោយការយកមាសទាំងនេះទុកក្នុងហោប៉ាវខ្លួនឯង បុរសជាសន្តិសុខរាយការណ៍ជូនប៉ូលិស និងស្នើឱ្យប៉ូលិសជួយតាមស្វែងរកម្ចាស់មាសទាំងនោះ។ តាមរយៈអន្តរាគមន៍ពីសំណាក់ប៉ូលិសគេបានរកឃើញថា មាសទាំងនោះគឺជារបស់ស្ត្រីចំណាស់ម្នាក់ ដែលបានស្លាប់ទៅហើយ ខណៈក្រោយការស្លាប់របស់គាត់ គឺកូនចៅរបស់គាត់មិនបានដឹងថា គាត់បានរក្សាទុកមាសទាំងនោះនៅក្នុងឆ្នាំបាយអគ្គិសនីនោះទេ ទើបពួកគេបានយកឆ្នាំងបាយចាស់នោះទៅបោះចោលតែម្តង។ រហូតមកទល់ពេលនេះ កូនចៅរបស់ស្រ្តីចំណាស់ បានមកទទួកយកមាសទាំងនេះទៅវិញហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay