ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្វីលីពីនសម្រេចហាមឃាត់ហ្គេម GoreBox ជាបន្ទាន់ ក្រោយរកឃើញថា ​ខ្មាន់កាំភ្លើងម្នាក់ក្នុងករណីបាញ់រះក្នុងសាលារៀនគឺជាអ្នកលេងហ្គេមនេះយ៉ាងងប់ងល់

    BY Pheakdey June 24, 2026
    ហ្វីលីពីនសម្រេចហាមឃាត់ហ្គេម GoreBox ជាបន្ទាន់ ក្រោយរកឃើញថា ​ខ្មាន់កាំភ្លើងម្នាក់ក្នុងករណីបាញ់រះក្នុងសាលារៀនគឺជាអ្នកលេងហ្គេមនេះយ៉ាងងប់ងល់

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនសម្រេចហាមឃាត់ហ្គេម GoreBox ជាបន្ទាន់ ក្រោយប៉ូលិសបានរកឃើញថា ខ្មាន់កាំភ្លើងម្នាក់ក្នុងចំណោម ២នាក់ ដែលបានបើកការបាញ់ប្រហារនៅក្នុងសាលារៀនកាលពីចុងសប្តាហ៍កន្លងទៅ គឺជាអ្នកលេ​ងហ្គេមបែបបាញ់ប្រហារតាម Online មួយនេះយ៉ាងងប់ងល់បំផុត។ គួររម្លឹកជូនថា ​ហេតុការណ៍បាញ់ប្រហារដ៏កម្រខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា នៅក្នុងសាលារៀនមួយកន្លែងក្នុងទីក្រុង Tacloban ​​នៃខេត្ត Leyte ភាគខាងជើងប្រទេសប្រទេសហ្វីលីពីន។

    ក្រុមខ្មាន់កាំភ្លើងគឺជាកូនសិស្សនៅក្នុងសាលារៀន ដែលជាកន្លែងកើតហេតុខាងលើនេះផ្ទាល់តែម្តង ហើយពួកគេមានអាយុត្រឹម ១៤ឆ្នាំ និង ១៥ឆ្នាំប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងខ្លី ដែលជារបស់ពួកគេតែម្តង ហើយពួកគេបានបើកការបាញ់ប្រហារទៅកាន់ហ្វូងសិស្សសាលាក្នុងពេលដំណាលគ្នា។ ករណីបាញ់ប្រហារទាំងកម្រោលនេះបានបណ្តាលឱ្យកូនសិស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ ខណៈកូនសិស្សចំនួន ២០នាក់ផ្សេងទៀតបានរងរបួស៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay