Pheakdey
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានបើកដំណើរការមន្ទីរពេទ្យ AI (បញ្ញាសិប្បនិម្មិត) ដំបូងគេនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Mehr News នៅក្នុងថ្ងៃទី៤​ ខែឧសភា។ មន្ទីរពេទ្យពិសេសនេះត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ Tsinghua ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ ប្រភពខាងលើបានបន្តថា នៅក្នុងមន្ទីរពេទ្យឆ្លាតវ័យខាងលើនេះ មានវេជ្ជបណ្ឌិត AI ចំនួន ១៤នាក់ និងគិលានុបដ្ឋាយិកា AI ចំនួន ៤នាក់។ បើតាមអាជ្ញាធរចិនបានអះអាងថា វេជ្ជបណ្ឌិត AI មានសមត្ថភាពអាចធ្វើរោគវិនិច្ឆ័យត្រឹមត្រូវរហូតដល់កម្រិត ៩៣,០៦% និងអាចផ្តល់សេវាធ្វើរោគវិនិច្ឆ័យនេះដល់អ្នកជំងឺរាប់ពាន់នាក់ក្នុងរយៈពេល ២-៣ថ្ងៃប៉ុណ្ណោះ ខណៈវេជ្ជបណ្ឌិត ដែលជាមនុស្សធម្មតានឹងត្រូវការពេលវេលារហូតដល់ ២ឆ្នាំឯណោះ៕ អត្ថបទ៖ ភក្តី

    May 5, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពន្យាពេលនៃការបិទបណ្តាញសង្គម TikTok រហូតដល់ថ្ងៃទី ១៩ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៥ ខែឧសភា។​ គួររម្លឹកជូនថា នាពេលកន្លងមកអាជ្ញាធរអាមេរិកធ្លាប់បានកំណត់កាលបរិច្ឆេទខាងលើនេះនៅត្រឹមដើមឆ្នាំ ២០២៥ តែក្រោយមក៏បានពន្យាពេលជាច្រើនដង ដើម្បីរង់ចាំការចរចារគ្នា។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ ការចរចារឬដំណោះស្រាយជាក់លាក់ណាមួយ រវាងអាជ្ញាធរអាមេរិកនិងក្រុមហ៊ុន TikTok នៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ ហើយនៅចំណោះមុខស្ថានភាពបែបនេះ ទើបលោក ដូណាល់ ត្រាំ សម្រេចពន្យាពេលបន្ថែមទៀត។ សូមបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងក្រុមហ៊ុន TikTok និងអាជ្ញាធរអាមេរិក បានកើតឡើងតាំងតែពីជំនាន់ដឹកនាំរបស់លោក

    May 5, 2025
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានទូកទេសចរណ៍ចំនួន ២គ្រឿងបានលិចនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៥ ខែឧសភា។ ទូកទេសរចណ៍ទាំង ២គ្រឿងនោះ គឺជាទូកដែលតែងដំណើរការដឹកអ្នកទេសចរកម្សាន្តជាប្រចាំនៅតាមដងទន្លេក្នុងទីក្រុង Qianxi  ខេត្ត Guizhou ភាគខាងត្បូង ប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៦០នាក់បានរងរបួសផងដែរ ខណៈគិតត្រឹមពេលនេះនៅមានមនុស្សចំនួន ១៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ហើយគេក៏គ្មានសង្ឃឹមថា ពួកគេអាចមានសំណាងនៅរស់មានជីវិតដែរ។ យ៉ាងណាក្តី អាជ្ញាធរចិននៅមិនទាន់បានបញ្ជាក់លម្អិតអំពីមូលហេតុ ដែលបណ្តាលឱ្យទូកទេសចរណ៍ទាំង ២គ្រឿងនេះត្រូវជួបគ្រោះថ្នាក់ដូចនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    May 5, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើសុំឱ្យមានការកាត់បន្ថយថវិការដ្ឋចំនួន ១៦៣ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី៣ ខែឧសភា។ តាមគម្រោងគឺផែនការកាត់បន្ថយការចំណាយរបស់រដ្ឋនេះនឹងត្រូវនៅឡើងនៅក្នុងឆ្នាំបន្ទាប់ ខណៈផែនការចំណាយនៅក្នុងឆ្នាំនេះត្រូវអនុម័តរួចរាល់ហើយតាំងតែពីអាណត្តិមុនម្លេះ។ ប្រភពខាងលើបានបន្តថា ផែនការកាត់បន្ថយការចំណាយខាងលើនេះគឺជាការកាត់បន្ថយការចំណាយនៅក្នុងវិស័យមួយចំនួនដូចជា អប់រំ លំនៅដ្ឋាន និងការស្រាវជ្រាវផ្នែកវិជ្ជសាស្រ្តជាដើម។ យ៉ាងណាក្តី កាលពីម្សិលមិញនេះ លោក ដូណាល់ ត្រាំ បានបង្ហាញផែនការស្នើសុំការបន្ថែមការចំណាយលើវិស័យសន្តិសុខជាតិទៅវិញ ពោលគឺគ្រោងនឹងបន្ថែមការចំណាយរហូតដល់ ១,០១ ទ្រីលានដុល្លារ ដែលជាទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មាននោះទេនៅក្នុងសហរដ្ឋអាមេរិក៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    May 3, 2025
  • អន្តរជាតិ

    អៀរឡង់៖ និយតករឯកជនភាពរបស់សហភាពអឺរ៉ុបបានពិន័យក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok ជាប្រាក់ចំនួន ៥៣០លានអឺរ៉ូ​ (៦០០លានដុល្លារ) ពីបទមិនបានគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការពិន័យនេះត្រូវនេះបានធ្វើឡើងតាមពាក្យបណ្តឹងរបស់អាជ្ញាធរអៀរឡង់ ដែលបានអះអាងថា TikTok បានប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋនៅតំបន់អឺរ៉ុប ដើម្បីផ្តល់ទៅឱ្យរដ្ឋាភិបាលចិនដោយសម្ងាត់។ គួរកត់សម្គាល់ថា ករណីចម្រូងចម្រាសខាងលើនេះមិនមែនជារឿងថ្មីចំពោះបណ្តាញសង្គម TikTok ឡើយ ដ្បិតនាពេលកន្លងមក សហរដ្ឋអាមេរិក៏បានចោទប្រកាន់បណ្តាញសង្គមដ៏ពេញនិយមនេះក្នុងករណីដូចគ្នានេះដែរ ហើយអាជ្ញាធរអាមេរិកថែមទាំងបានប្រាប់ឱ្យក្រុមហ៊ុន TikTok ត្រូវផ្តាច់ខ្លួនពីក្រុមហ៊ុនចិន និងលក់ភាគហ៊ុនឱ្យអាមេរិកមានសិទ្ធគ្រប់គ្រងមួយផ្នែកផងដែរ ប្រសិនបើ TikTok ចង់បន្តដំណើរការកម្មវិធីរបស់ខ្លួននៅលើទឹកដីអាមេរិក។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះនៅក្នុងតំបន់អឺរ៉ុបទាំងមូលកំពុងមានអ្នកប្រើប្រាស់ TikTok ប្រមាណជា ១៧០លាននាក់យ៉ាងសកម្មជារៀងរាល់ថ្ងៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    May 3, 2025
  • អន្តរជាតិ

    អូស្រ្តាលី៖ អូស្រ្តាលីបានដាក់សម្ពោធឱ្យប្រើប្រាស់នាវាកម្សាន្តមួយគ្រឿង ដែលជានាវាដើរដោយថាមពលអគ្គីសនីធំជាងគេបំផុតនៅលើពិភពភព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Stria Time នៅក្នុងថ្ងៃសៅរ៍ ទី៣ ខែឧសភា។ នាវាដើរដោយថាមពលអគ្គីសនីខ្នាតយក្សនេះមានឈ្មោះថា Hull 096  និងមានសមត្ថភាពអាចផ្តល់កម្លាំងរហូតដល់ជាង ៤០មេហ្គាវ៉ាត់ម៉ោង។ ប្រភពខាងលើបានបន្តថា នាវា​ Hull 096 ត្រូវបានរចនាឡើងយ៉ាងធំទូទាយ ដោយមានប្រវែង ១៣០ម៉ែត្រ អាចផ្ទុកយាន្តជំនិះបានរហូតដល់ ២២៥គ្រឿង និងអាចផ្ទុកអ្នកដំណើរសរុបបានរហូតដល់ ២,១០០នាក់។​ តាមគម្រោងនាវា​ Hull 096 នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងទន្លេ River Plate ដែលស្ថិតនៅចន្លោះរវាងទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន និងប្រទេសអ៊ុយរូហ្គាយ។

    May 3, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាព្យុះភ្លៀងនៅក្នុងរដ្ឋធានីញូវដេលី នៃប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃសុក្រ ទី២ ខែឧសភា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ក៏នៅមានពលរដ្ឋឥណ្ឌាម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះគឺជាសមាជិកនៅក្នុងគ្រួសារតែមួយ ហើយពួកគេបានស្លាប់បាត់បង់ជីវិតភា្លមៗក្រោយមានដើមឈើរមួយដើមធំ បានបាក់សង្កត់ទៅលើបន្ទប់គេងរបស់ពួកគេក្នុងអំឡុងពេលកំពុងមានព្យុះភ្លៀងនិងខ្យល់បោកបក់យ៉ាងខ្លាំង។ បើតាមនាយកដ្ឋានឧតុនិយមឥណ្ឌាបានឱ្យដឹងថា​ អាកាសធាតុនឹងបន្តស្ថិតនៅក្នុងលក្ខខណ្ឌអាក្រក់ក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត ហើយទំហំនៃផលប៉ះពាល់ផ្សេងៗក៏អាចបន្តកើតមានច្រើនជាងនេះបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    May 2, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងស្នើសុំថវិកាសម្រាប់ចំណាយលើសន្តិសុខជាតិក្នុងទំហំទឹកប្រាក់រហូតដល់ ១,០១ ទ្រីលានដុល្លារ ដែលជាទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២ ខែឧសភា។ ថវិកាដ៏ច្រើនខាងលើនេះនឹងត្រូវប្រើប្រាស់សម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលាខាងមុខនេះតទៅ។ ប្រភពខាងលើបានបន្តថា បើធ្វើការប្រៀបធៀបទំហំទឹកប្រាក់ខាងលើនេះ ទៅនឹងទំហំទឹកប្រាក់ដែលសហរដ្ឋអាមេរិកធ្លាប់បានប្រើប្រាស់នៅក្នុងឆ្នាំកន្លងទៅ គឺមានការកើនឡើងចំនួន ១៣%  ខណៈនៅក្នុងនោះការចំណាយលើប្រាក់ខែយោធាគឺមានការកើនឡើងចំនួន ៣,៨%ផងដែរ។ សូមបញ្ជាក់ជូនថា គម្រោងបង្កើនការចំណាយលើសន្តិសុខជាតិខាងលើនេះក៏បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងចំណោមមហាជនផងដែរ ដ្បិតនៅក្នុងអាណត្តិថ្មីនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាយាមកាត់បន្ថយការចំណាយលើវិស័យផ្សេងៗជាច្រើនរួចមកហើយ រួមមានទាំងការបិទស្ថាប័នរដ្ឋ កាត់បន្ថយបុគ្គលិក

    May 2, 2025
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple នឹងត្រូវបន្ថែមការចំណាយប្រាក់ខ្ទង់ ៩០០លានដុល្លារ ដោយសារតែច្បាប់ដំឡើងពន្ធគយរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសុក្រ ទី២ ខែឧសភា។ ទន្ទឹមគ្នានេះ របាយការណ៍លក់របស់ក្រុមហ៊ុន Apple គិតត្រឹមត្រីមាសដំបូងក្នុងឆ្នាំ ២០២៥ បានបង្ហាញថា ការលក់ទូរស័ព្ទ iPhone មានការធ្លាក់ចុះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Apple ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក ដែលមានរោងចក្រដំឡើងទូរស័ព្ទ iPhone នៅក្នុងប្រទេសចិន ហើយក្រោយដំឡើងចេញជាទូរស័ព្ទរួចរាល់ហើយទើបក្រុមហ៊ុនដឹកជញ្ជូនទូរស័ព្ទទាំងអស់នោះទៅកាន់អាមេរិក និងត្រូវបង់ពន្ធនាំចូលអាមេរិក ក្នុងអត្រាដូចគ្នាទៅនឹងទំនិញរបស់ប្រទេសចិនផ្សេងៗទៀតដែរ ពោលគឺក្នុងអត្រា ១៤៥%។ ដើម្បីគេចចេញពីការបង់ពន្ធក្នុងអត្រាដ៏ខ្ពស់នេះ ថ្មីៗនេះក្រុមហ៊ុន Apple ក៏បានព្យាយាមផ្លាស់ប្តូរទីតាំងដំឡើងទូរស័ព្ទ iPhone

    May 2, 2025
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានសម្រេចអនុគ្រោះពន្ធនាំចូលលើទំនិញសំខាន់ៗមួយចំនួនពីអាមេរិកដោយស្ងាត់ៗ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៣០ ខែមេសា។ ទំនិញសំខាន់ៗរបស់អាមេរិក ដែលទទួលបានការអនុគ្រោះពន្ធនោះរួមមានម៉ាស៊ីនយន្តហោះនិងឱសថ ដែលសុទ្ធតែជាប្រភេទទំនិញដែលចិនត្រូវការនាំចូលជាចាំបាច់។ ប្រភពខាងលើបានបន្តថា អាជ្ញាធរចិនមិនបានប្រកាសអំពីការសម្រេចអនុគ្រោះពន្ធនេះជាសាធារណៈឡើយ តែអាជ្ញាធរចិនបានជូនដំណឹងទៅកាន់ក្រុមហ៊ុនគោលដៅទាំងនោះដោយស្ងាត់ៗ។ រហូតមកទល់នឹងពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍អំពីមូលហេតុជាក់លាក់ ដែលជម្រុញឱ្យចិនត្រូវលួចបន្ថយពន្ធនាំចូលលើទំនិញអាមេរិកស្ងាត់ៗដូចនេះទេ តែសម្រាប់ក្រុមអ្នកវិភាគវិញបានមើលឃើញថា ទំនងជាចិនខ្លាចរងនូវភាពអាម៉ាស់ ដែលខ្លួនត្រូវបន្ទន់ឥរិយាបថចំពោះអាមេរិកដូចនេះ ទើបមិនប្រកាសជាសាធារណៈ។ សូមបញ្ជាក់ជូនថា តាមច្បាប់ដែលរដ្ឋាភិបាលចិនបានប្រកាសជាផ្លូវការ គឺអត្រាពន្ធនាំចូលលើទំនិញអាមេរិកមានចំនួន ១២៥% ខណៈអាមេរិកវិញបានកំណត់អត្រាពន្ធនាំចូលលើទំនិញចិនវិញរហូតដល់ ១៤៥%៕ អត្ថបទ៖​ភក្តី ប្រភព៖ Channel News Asia

    April 30, 2025