អន្តរជាតិ

ព្យុះភ្លៀងមួយមេធំនៅឥណ្ឌា បានបណ្តាលឱ្យមនុស្ស​ ៤នាក់បាត់បង់ជីវិត និងម្នាក់រងរបួសធ្ងន់

BY
Pheakdey
May 2, 2025

ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាព្យុះភ្លៀងនៅក្នុងរដ្ឋធានីញូវដេលី នៃប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃសុក្រ ទី២ ខែឧសភា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ក៏នៅមានពលរដ្ឋឥណ្ឌាម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ។

ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះគឺជាសមាជិកនៅក្នុងគ្រួសារតែមួយ ហើយពួកគេបានស្លាប់បាត់បង់ជីវិតភា្លមៗក្រោយមានដើមឈើរមួយដើមធំ បានបាក់សង្កត់ទៅលើបន្ទប់គេងរបស់ពួកគេក្នុងអំឡុងពេលកំពុងមានព្យុះភ្លៀងនិងខ្យល់បោកបក់យ៉ាងខ្លាំង។ បើតាមនាយកដ្ឋានឧតុនិយមឥណ្ឌាបានឱ្យដឹងថា​ អាកាសធាតុនឹងបន្តស្ថិតនៅក្នុងលក្ខខណ្ឌអាក្រក់ក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត ហើយទំហំនៃផលប៉ះពាល់ផ្សេងៗក៏អាចបន្តកើតមានច្រើនជាងនេះបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: