Pheakdey
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតទូរស័ព្ទ Apple គ្រោងប្តូរទីតាំងដំឡើងទូរស័ព្ទ iPhone សម្រាប់លក់នៅអាមេរិកពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌាទាំងស្រុងតែម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី២៥ ខែមេសា។ បើគ្មានអ្វីប្រែប្រួលទេ គម្រោងផ្លាស់ប្តូរដ៏ធំនេះនឹងត្រូវចាប់ផ្តើមធ្វើឡើងនៅដើមឆ្នាំក្រោយនេះតែម្តង ខណៈគិតត្រឹមពេលនេះក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរនេះបានមួយផ្នែកហើយ។ ជុំវិញគម្រោងផ្តាស់ប្តូរដ៏ធំនេះ តំណាងរបស់ក្រុមហ៊ុន Apple នៅមិនទាន់បានបញ្ជាក់លម្អិតពីការសម្រេចនេះជាសាធារណៈនៅឡើយទេ តែគេអាចយល់បានថា ទំនងជាបណ្តាលមកពីបញ្ហាចម្រូងចម្រាសចំពោះអត្រាពន្ធគយរវាងរដ្ឋាភិបាលចិននិងរដ្ឋបាលអាមេរិក។ គួររម្លឹកជូនថា នាពេលកន្លងមក ក្រុមហ៊ុន Apple មានរោងចក្រដំឡើងទូរស័ព្ទ iPhone ជាច្រើនកន្លែងនៅក្នុងប្រទេសចិន សម្រាប់ចែកចាយទៅកាន់ទីផ្សារផ្សេងៗនៅលើពិភពលោក ខណៈទូរស័ព្ទទាំងនោះត្រូវបានកំណត់ដោយច្បាប់ពាណិជ្ជកម្មថា ជាផលិតផលផលិតនៅក្នុងប្រទេសចិន។ យ៉ាងណាក្តី ថ្មីៗនេះសហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធនាំចូលលើផលិតផលចិនក្នុងអត្រាដ៏ខ្ពស់ ដែលកត្តានេះបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើនដែលត្រូវនាំផលិតផលពីប្រទេសចិនទៅលក់នៅក្នុងសហរដ្ឋអាមេរិក៕  អត្ថបទ៖ ភក្តី

    April 26, 2025
  • អន្តរជាតិ

    ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន​ Nissan ប្រឈមនឹងការខាតបង់ប្រាក់រហូតដល់ ៥,៣ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៤-២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ចំនួនទឹកប្រាក់ដែលត្រូវខាតបង់ខាងលើនេះគឺលទ្ធផលនៃការព្យាករណ៍ពីសំណាក់ក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Nissan ផ្ទាល់តែម្តង ខណៈរបាយការណ៍នេះក៏ត្រូវបានចេញផ្សាយជាសាធារណៈផងដែរ។ បើតាមលោក Ivan Espinosa នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nissan បានបញ្ជាក់ថា មានហេតុផលមួយចំនួនដែលធ្វើឱ្យក្រុមហ៊ុន Nissan ត្រូវខាតបង់ប្រាក់ក្នុងបរិមាណដ៏ច្រើនមិនធ្លាប់មានខាងលើនេះ ដូចជា៖ -ក្រុមហ៊ុនកំពុងមានវិបត្តិបំណុលយ៉ាងខ្លាំង -ការលក់រថយន្ត Nissan នៅក្នុងទីផ្សារចិនកំពុងជាប់គាំង -ការរងឥទ្ធិពលអាក្រក់ពីច្បាប់ដំឡើងពន្ធនាំចូលអាមេរិករបស់លោក ដូណាល់ ត្រាំ សូមរម្លឹកជូនថា កាលពីអំឡុងខែកុម្ភៈក្រុមហ៊ុន Nissan ធ្លាប់បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុដោយបញ្ហាថា ក្រុមហ៊ុនបានខាតបង់ប្រាក់អស់ចំនួន ៨០ពាន់លានយេន (៥៥៩លានដុល្លារ)

    April 25, 2025
  • អន្តរជាតិ

    អាមេរិក៖ ផ្សារ Online របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់លក់មួកគួរឱ្យចាប់អារម្មណ៍បំផុតមួយ ពោលគឺមាននិមិត្តសញ្ញា “Trump 2028” ដែលជាឆ្នាំនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងអាណត្តិបន្ទាប់ទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសុក្រ ទី២៥ ខែមេសា។ មួកពណ៌ក្រហមជាមួយនិងសារនយោបាយគួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ ៥០ដុល្លារ។ គួរបញ្ជាក់ជូនថា យោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញនៅសហរដ្ឋអាមេរិកបានកំណត់ឱ្យប្រធានាធិបតីម្នាក់អាចកាន់តំណែងកំពូលមួយនេះបានត្រឹមតែ ២អាណត្តិប៉ុណ្ណោះ បើទោះជាអាណត្តិនៃការដឹកនាំនោះជាប់គ្នា ឬមិនជាប់គ្នាក៏ដោយ។ ដូចនេះសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកនៅក្នុងអាណត្តិបន្ទាប់ទៀតនោះ គឺជារឿងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញទាំងស្រុង ដ្បិតរូបគាត់ធ្លាប់បានកាន់តំណែង ២អាណត្តិរួចមកហើយ ពោលគឺអាណត្តិឆ្នាំ ២០១៧-២០២១ និងអាណត្តិ ឆ្នាំ២០២៥-២០២៩។ សូមរម្លឹកជូនថា

    April 25, 2025
  • អន្តរជាតិ

    ថៃ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទីក្រុងបាងកកភ្លាមៗកាលពីយប់មិញនេះដោយសារតែអាការៈគ្រុនក្តៅខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសុក្រ ទី២៥ ខែមេសា។ គួរកត់សម្គាល់ថា បញ្ហាសុខភាពរបស់លោកផែថងថាន ស៊ីណាវ៉ាត្រ បានកើតឡើងក្រោយពេលដែលលោកស្រីទើបបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅក្នុងប្រទេសកម្ពុជា។ បើតាមលោក Jirayu Huangsab អ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងថា ជំនួបនិងភារកិច្ចមួយចំនួនរបស់លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលត្រូវបំពេញនៅក្នុងថ្ងៃសុក្រនេះត្រូវបានលុបចោលនិងពន្យាពេលទាំងអស់ ដ្បិតលោកស្រីនៅមិនទាន់អាចត្រឡប់ទៅបំពេញការងារបានជាធម្មតាវិញនៅឡើយទេ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានព័ត៌មានលម្អិតបន្ថែមអំពីស្ថានភាពសុខភាពជាក់ស្តែងរបស់លោកស្រីនាយករដ្ឋមន្រី្តវ័យ ៣៨ឆ្នាំរូបនេះពីខាងមន្ទីរពេទ្យបាននៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    April 25, 2025
  • អន្តរជាតិ

    វៀតណាម៖ វៀតណាមនិងអាមេរិកបានចាប់ផ្តើមបើកកិច្ចចរចាជាផ្លូវការអំពីបញ្ហានៃការដំឡើងពន្ធគយលើទំនិញ ដែលត្រូវនាំចូលទៅកាន់សហរដ្ឋអាមេរិកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា។ គួរបញ្ជាក់ជូនថា ក្នុងការអនុវត្តច្បាប់ពន្ធគយថ្មីដែលត្រូវបានប្រកាសឡើងដោយលោកប្រធានាធីបតី ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ គឺប្រទេសវៀតណាមត្រូវប្រឈមនឹងការបង់ពន្ធចំពោះទំនិញរបស់ខ្លួនក្នុងអត្រា ៤៦%។ ប្រភពខាងលើបានបន្តថា កិច្ចចរចារផ្លូវការខាងលើនេះគឺត្រូវបានធ្វើឡើងតាមរយៈការហៅទូរស័ព្ទដោយផ្ទាល់ពីសំណាក់លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម ទៅកាន់លោក  Jamieson Greer ដែលជាអ្នកតំណាងពាណិជ្ជកម្មអាមេរិក។ ទន្ទឹមនឹងការចរចារនេះភាគីវៀតណាមក៏បានចុះកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max ចំនួន ៥០គ្រឿងពីសហរដ្ឋអាមេរិកផងដែរ។ គួរកត់សម្គាល់ថា អាមេរិកគឺជាទីផ្សារដ៏ធំមួយសម្រាប់វៀតណាមនៅក្នុងចំណោមទីផ្សារធំៗចំនួន ២ផ្សេងទៀតគឺប្រទេសចិននិងម៉ិចស៊ីកូ ហើយនាពេលកន្លងមកវៀតណាមនិងអាមេរិកធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាក្នុងទំហំទឹកចំនួន

    April 24, 2025
  • អន្តរជាតិ

    អាមេរិក៖ អតីតទាហានអាមេរិកម្នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារយៈពេល ៧ឆ្នាំ ជុំវិញករណីបានលក់ព័ត៌មានសម្ងាត់ជាតិឱ្យទៅប្រទេសចិន នេះបើយោបតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី២៤ ខែមេសា។ អតីតទាហានអាមេរិករូបនេះមានឈ្មោះថា Korbein Schultz មានឋានៈជាពលបាល និងមានជំនាញជាអ្នកវិភាគការសម្ងាត់ទាក់ទងនឹងសន្តិសុខជាតិ។ ប្រភពខាងលើបានបន្តថា ពេលនៅបម្រើការងារឱ្យក្រសួងការពារជាតិអាមេរិក ពលបាល Korbein Schultz បានលួចផ្តល់ឯកសារសម្ងាត់របស់យោធាអាមេរិកយ៉ាងហោចណាស់ ចំនួន ៩២ករណីទៅកាន់បណ្តាញចារកម្មចិន ដែលមានមូលដ្ឋានការងារស្ថិតនៅក្នុងទីក្រុងហុងកុង ដើម្បីជាថ្នូរនឹងការទទួលប្រាក់ចំនួន ៤២,០០០ដុល្លារ។ ឯកសារសំខាន់ៗទាំងនោះរួមមាន ព័ត៌មានទាក់ទងនឹងប្រព័ន្ធសព្វាវុធនិងយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រយោធារបស់សហរដ្ឋអាមេរិក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 24, 2025
  • អន្តរជាតិ

    ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញគម្រោងកាត់បន្ថយបុគ្គលិកមួយចំនួនដោយសារបញ្ហាថវិកា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២៣ ខែមេសា។  យ៉ាងណាក្តី អង្គការសុខភាពពិភពលោកមិនបានបញ្ជាក់អំពីចំនួនបុគ្គលិកជាក់លាក់ដែលត្រូវកាត់បន្ថយនោះទេ ខណៈគិតត្រឹមពេលនេះអង្គការដែលមានមូលដ្ឋានៅក្នុងប្រទេសស្វីសមានបណ្តាញបុគ្គលិកនៅជុំវិញពិភពលោកជាង​ ៨,០០០នាក់។ បើតាមលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបានឱ្យដឹងថា​ កាលពីឆ្នាំ ២០២២ សហរដ្ឋអាមេរិកធ្លាប់បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១,៣ពាន់លានដុល្លារឱ្យអង្គការសុខភាពពិភពលោកសម្រាប់ធ្វើប្រតិបត្តិការណ៍នៅក្នុងឆ្នាំ២០២៣។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៤ អាមេរិកមិនបានផ្តល់ប្រាក់ជំនួយនោះទេ ហើយនៅក្នុងឆ្នាំ២០២៥នេះ​ ក៏អាមេរិកគ្មានគម្រោងបន្តផ្តល់ជំនួយនេះដែរ។ ផ្ទុយទៅវិញកាលពីអំឡុងខែមករាកន្លងទៅ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញពីផែនការដកខ្លួនចេញពីសមាជិករបស់អង្គការមួយនេះទៀតផង។ នៅចំពោះមុខការខ្វះខាតថវិកានេះ គឺអង្គការសុខភាពពិភពលោកគ្មានជម្រើសណា ក្រៅពីបង្ខំចិត្តកាត់បន្ថយបុគ្គលិកនិងកាត់បន្ថយប្រតិបត្តិការណ៍របស់ខ្លួននោះទេ៕

    April 23, 2025
  • ព័ត៌មានជាតិ

    ថៃ៖ តួលេខភ្ញៀវទេសចរអន្តរជាតិមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ដែលទៅកម្សាន្តនៅក្នុងប្រទេសថៃបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២៣ ខែមេសា។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះគឺដោយសារពួកគេមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកគេ ក្នុងពេលមកស្នាក់នៅ និងធ្វើដំណើរកម្សាន្តក្នុងប្រទេសថៃ។ គួររម្លឹកជូនថា នាពេលកន្លងមកនៅក្នុងប្រទេសថៃធ្លាប់កើតមានករណីចាប់ពង្រត់តារាសម្តែងជនជាតិចិន ដែលបានធ្វើដំណើរទៅថតខ្សែភាពយន្តនៅទីនោះ ហើយគោលបំណងនៃការចាប់ពង្រត់តារាសម្តែងជនជាតិរូបនោះ គឺជនខិលខូចបាននាំយករូបគាត់ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្ខំឱ្យធ្វើជាអ្នកបោកប្រាស់តាមប្រព័ន្ធ Online ។ សូមបញ្ជាក់ជូនផងដែរថា ចំនួនភ្ញៀវទេសចរអន្តជាតិទៅលេងនៅប្រទេសថៃ ដែលបានធ្លាក់ចុះនេះ គឺជាក្រុមអ្នកទេសចរមកពីប្រទេសចិន ហុងកុង កូរ៉េ តៃវ៉ាន់ និងវៀតណាម ដែលបានធ្លាក់ចុះរហូតដល់ ១៧% ដោយគិតត្រឹមការបិទបញ្ចប់ពីបុណ្យសង្ក្រាន្តថៃកាលពីពេលថ្មីៗនេះ ខណៈភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងក្រៅពីប្រទេសទាំង ៥នេះ គឺមិនបានថយចុះនោះទេ៕ អត្ថបទ៖

    April 23, 2025
  • អន្តរជាតិ

    ថៃ៖ អគារស្ប៉ានៅក្នុងសណ្ឋាគារប្រណិតមួយកន្លែងនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២៣ ខែមេសា។ សណ្ឋាគារ ដែលជាកើតហេតុនោះមានឈ្មោះថា Dhara Dhevi និងជាសណ្ឋាគារប្រណិតលំដាប់ផ្កាយប្រាំផងដែរ។ ប្រភពខាងលើបានបន្តថា អគ្គិភ័យបានកើតឡើងនៅម៉ោងប្រមាណជា ២ រំលងអាធ្រាត្រ​ឆ្លងចូលថ្ងៃពុធនេះ ខណៈអាជ្ញាធរប្រើប្រាស់រយៈពេល ២ម៉ោងទើបអាចពន្លត់ភ្លើងបាន។ យ៉ាងណាក្តី ហេតុការណ៍អកុសលនេះមិនបានបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ធ្ងរ ឬត្រូវស្លាប់បាត់បង់ជីវិតនោះទេ។ ចំពោះមូលហេតុដែលបង្កឱ្យមានភ្លើងឆេះវិញ នៅមិនទាន់មានការបញ្ជាក់ពីសំណាក់អាជ្ញាធរថៃនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    April 23, 2025
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធនាំចូលលើផលិតផលផ្ទាំងសូឡាដែលមានអត្រាខ្ពស់បំផុតរហូតដល់ជាង ៣,៥២១% ពីបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអង្គារ ទី២២ ខែមេសា។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវអនុវត្តច្បាប់បង់ពន្ធនាំចូលក្នុងអត្រាដ៏ខ្ពស់នេះរួមមានប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា ដែលមានអត្រាផ្សេងៗគ្នាដូចខាងក្រោម៖ -ប្រទេសកម្ពុជាត្រូវបង់ពន្ធ ៣,៥២១% -ប្រទេសថៃត្រូវបង់ពន្ធ ៣៧៥,១៩% -ប្រទេសវៀតណាមត្រូវបង់ពន្ធ ៣៩៥,៩% -និងប្រទេសម៉ាឡេស៊ីត្រូវបង់ពន្ធ ៤១.៥៦% ប្រភពខាងលើបានបន្តថា ការអនុវត្តច្បាប់ដំឡើងពន្ធនាំចូលដ៏ខ្ពស់ពីសំណាក់អាជ្ញាធរអាមេរិកនៅពេលនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតដែលបានចាប់ផ្តើមតាំងពីឆ្នាំមុនពោលគឺពេលដែលអាមេរិកកំពុងស្ថិតក្រោមការដឹកនាំរបស់ ចូ បៃដិន ម្លេះ បន្ទាប់ពីសម្ព័ន្ធក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យអាមេរិកបានចោទប្រកាន់ថា ក្រុមហ៊ុនបរទេសបានធ្វើឱ្យទីផ្សារអាមេរិកខូចខាតដោយលក់ផលិតផលក្នុងតម្លៃទាបមិនសមហេតុផល៕ អត្ថបទ៖ ភក្តី ប្រភព៖  បាងកកប៉ុស្តិ៍

    April 22, 2025