ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយកើតមានបញ្ហាគ្រុនក្តៅខ្លាំង

    BY Pheakdey April 25, 2025
    លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយកើតមានបញ្ហាគ្រុនក្តៅខ្លាំង

    ថៃ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទីក្រុងបាងកកភ្លាមៗកាលពីយប់មិញនេះដោយសារតែអាការៈគ្រុនក្តៅខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសុក្រ ទី២៥ ខែមេសា។ គួរកត់សម្គាល់ថា បញ្ហាសុខភាពរបស់លោកផែថងថាន ស៊ីណាវ៉ាត្រ បានកើតឡើងក្រោយពេលដែលលោកស្រីទើបបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅក្នុងប្រទេសកម្ពុជា។

    បើតាមលោក Jirayu Huangsab អ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងថា ជំនួបនិងភារកិច្ចមួយចំនួនរបស់លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលត្រូវបំពេញនៅក្នុងថ្ងៃសុក្រនេះត្រូវបានលុបចោលនិងពន្យាពេលទាំងអស់ ដ្បិតលោកស្រីនៅមិនទាន់អាចត្រឡប់ទៅបំពេញការងារបានជាធម្មតាវិញនៅឡើយទេ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានព័ត៌មានលម្អិតបន្ថែមអំពីស្ថានភាពសុខភាពជាក់ស្តែងរបស់លោកស្រីនាយករដ្ឋមន្រី្តវ័យ ៣៨ឆ្នាំរូបនេះពីខាងមន្ទីរពេទ្យបាននៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: