Pheakdey
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃបានសម្រេចចោទប្រកាន់អ្នកបើកបរថយន្តតាក់ស៊ីម្នាក់ទៅកាន់តុលាការ ក្រោយរូបគាត់បានបើករថយន្តរារាំងផ្លូវរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង និងបណ្តាលឱ្យអ្នកជំងឺម្នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។​ រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងនៅតាមបណ្តោយផ្លូវមួយខ្សែស្ថិតនៅក្នុងឃុំ Kamala ស្រុក Kathu នៃខេត្ត Phuket ភាគខាងត្បូងប្រទេសថៃ។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុ ពោលគឺនៅម៉ោងប្រមាណជា ៨ និង ១៥នាទី ព្រឹក នៃថ្ងៃទី ២៧​ ខែមេសា មានរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងរបស់មន្ទីរពេទ្យ Patong បានព្យាយាមធ្វើដំណើរយ៉ាងលឿនដើម្បីនាំយកអ្នកជំងឺបេះដូងម្នាក់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ យ៉ាង​ណាក្តី ក្នុងពេលដំណើរនោះមានរថយន្តតាក់ស៊ីមួយគ្រឿងបានបើកមករារាំងផ្លូវរថយន្តសង្គ្រោះបន្ទាន់យ៉ាងគឃ្លើន ហើយការរំខាននោះបានបណ្តាលឱ្យអ្នកជំងឺបេះដូង ដែលកំពុងត្រូវការការសង្គ្រោះបន្ទាន់រូបនោះត្រូវស្លាប់បាត់បង់ជីវិតតែម្តង។ គិតត្រឹមពេលនេះអ្នកបើករថយន្តតាក់ស៊ីត្រូវឃុំខ្លួនជាបណ្តោះអាសន្ន និងរងចាំការកាត់ទោសពីតុលាការតាមនីតិវិធីច្បាប់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    April 30, 2025
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះភោជនីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣០ ខែមេសា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់អស់ជាង ២០នាក់ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរផងដែរ។ ប្រភពខាងលើបានបន្តថា ភោជនីយដ្ឋានដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង​ Liaoning  នៃខេត្ត Liaoyang ភាគឦសាននៃប្រទេសចិន។ ក្នុងកិច្ចអន្តរាគមន៍ចំពោះករណីខាងលើនេះ អាជ្ញាធរចិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២២គ្រឿង និងអ្នកពន្លត់អគ្គិភ័យចំនួន ៨៥នាក់ និងបានប្រើប្រាស់ពេលវេលាជាច្រើនម៉ោងទើបអាចពន្លត់អគ្គិភ័យបានទាំងស្រុង។ ភ្លាមៗក្រោយហេតុការណ៍បានបញ្ចប់ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានថ្លែងថា ករណីនេះគឺជាមេរៀនដ៏សោកសៅមួយ ហើយអាជ្ញាធរនិងភាគីពាក់ព័ន្ធទាំងអស់ត្រូវត្រួតពិនិត្យនិងបង្កើតការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតជុំវិញបញ្ហាអគ្គិភ័យនេះ ដ្បិតហេតុការណ៍មានភ្លើងឆេះភោជនីយដ្ឋាន កន្លែងកម្សាន្ត

    April 30, 2025
  • អន្តរជាតិ

    ថៃ៖ ប្រទេសថៃគ្រោងចាប់ផ្តើមប្រើប្រាស់យន្តហោះគ្មានមនុស្សមើល ឬ Drone សម្រាប់ដឹកជញ្ជូនអីវ៉ាន់ឱ្យបាននៅត្រឹមឆ្នាំ២០២៥ នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand។ នៅក្នុងដំណាក់កាលដំបូងនេះ ការប្រើប្រាស់ Drone សម្រាប់ដឹកជញ្ជូនអីវ៉ាន់នឹងត្រូវអនុញ្ញាតតែនៅក្នុងទីក្រុងបាងកកតែប៉ុណ្ណោះ ខណៈទីតាំងផ្សេងទៀតអាចនឹងត្រូវធ្វើឡើងនៅក្នុងដំណាក់កាលបន្ទាប់ទៀត។ បើតាមលោកឧត្តមសេនីយ៍ឯក Manat Chavanaprayoon នាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបានបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរកំពុងសិក្សាអំពីបញ្ហាសំខាន់ៗមួយចំនួនជុំវិញការប្រើប្រាស់ Drone សម្រាប់ដឹកជញ្ជូនអីវ៉ាន់នេះហើយ ដូចជា កត្តាច្បាប់ ការអភិវឌ្ឍន៍បុគ្គលិក ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព សន្តិសុខជាតិ និងការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជាដើម។ នាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលរូបនេះបានបន្តថា ក្រោយការសិក្សាលើអំពីបញ្ហាសំខាន់ៗខាងលើនេះត្រូវបានបិទបញ្ចប់ គឺ Drone ដឹកអីវ៉ាន់នៅក្នុងទីក្រុងបាងកកអាចនឹងលេចរូបរាងឡើងនៅក្នុងឆ្នាំ ២០២៥​ នេះ៕

    April 29, 2025
  • អន្តរជាតិ

    ប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់ បានប្រឈមនឹងបញ្ហាដាច់ភ្លើងទ្រង់ទ្រាយធំមួយកាលពីម្សិលមិញ រហូតធ្វើឱ្យអាជ្ញាធរនៃប្រទេសទាំង ២បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នទៀតផង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃអង្គារ ទី២៩ ខែមេសា។ យ៉ាងណាក្តី គិតត្រឹមពេលនេះបណ្តាញភ្លើងប្រមាណជា ៨៧%បានត្រលប់មករកភាពធម្មតាវិញហើយ។ ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងដាក់ភ្លើងនោះមានបញ្ហានិងភាពចលាចលជាច្រើនបានកើតឡើង ដូចជាចរាចរណ៍នៅតាមដងផ្លូវបានកកស្ទះដ្បិតភ្លើងសញ្ញាចរាចរណ៍លែងដំណើរការ បណ្តាញខ្សែរថភ្លើងមួយចំនួនត្រូវផ្អាកដំណើរ ខណៈនៅតាមព្រលានយន្តហោះវិញអ្នកដំណើរជាច្រើនត្រូវបង្ខំចិត្តរត់ចេញក្រៅព្រោះបារម្ភខ្លាចមានបញ្ហាអ្វីមួយកើតឡើង។ រហូតមកទល់នឹងពេលនេះអាជ្ញាធរនៃប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់ នៅមិនទាន់អាចបញ្ហាពីមូលហេតុជាក់លាក់ ដែលបង្កឱ្យមានបញ្ហាដាច់ភ្លើងទ្រង់ទ្រាយធំមិនធ្លាប់មាននេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    April 29, 2025
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ អាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូងបានធ្វើការជម្លៀសពលរដ្ឋប្រមាណជា ១,២០០នាក់ជាបន្ទាន់ ដោយសារតែបញ្ហាភ្លើងឆេះព្រៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីល្ងាចថ្ងៃទី ២៨ ខែមេសា។ បញ្ហាភ្លើងឆេះព្រៃដែលកំពុងបង្កការគំរាមគំហែងដល់ពលរដ្ឋកូរ៉េនៅពេលនេះគឺបានកើតឡើងនៅក្រុង Daegu នៃខេត្ត North Gyeongsang ។ គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញព្រៃអស់ប្រមាណជា ៥០ហិកតា ខណៈអាជ្ញាធរកូរ៉េខាងត្បូងបានប្រើប្រាស់កងកម្លាំងពន្លត់អគ្គិភ័យជាង ២០០នាក់​ និងយន្តហោះសម្រាប់បាញ់ទឹកពន្លត់ភ្លើងពីលើអាកាសចំនួន ២៦គ្រឿង សម្រាប់ធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅនេះ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានអ្នកណាម្នាក់បានរងរបួសធ្ងន់ធ្ងរឬត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    April 29, 2025
  • អន្តរជាតិ

    ​អ៊ីរ៉ង់៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះក្នុងកំពង់ផែនៅប្រទេស​អ៊ីរ៉ង់បានកើនឡើងដល់ ៤០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា។ ចំពោះតួលេខអ្នករងរបួសធ្ងន់និងស្រាលវិញ គឺគិតត្រឹមពេលនេះអាជ្ញាធរ​អ៊ីរ៉ង់បានបញ្ជាក់ថា មានរហូតដល់ជាង ១,០០០នាក់ឯណោះ។ គួររម្លឹកជូនថា ហេតុការណ៍ផ្ទុះនេះបានកើតឡើងតាំងតែពីថ្ងៃសៅរ៍ ទី២៦ ខែមេសាម្លេះ ខណៈកំពង់ផែ ដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Shahid Rajaï ជាកំពង់ផែមានការដឹកជញ្ជូនប្រេងឆ្លងកាត់ពិភពលោកដ៏ធំមួយនៅលើពិភពលោក។ បើតាមអាជ្ញាធរ​អ៊ីរ៉ង់ ហេតុការណ៍ផ្ទុះបានកើតចេញពីឃ្លាំងមួយកន្លែង ដែលមានផ្ទុកទៅដោយសារធាតុគីមី និងសារធាតុងាយផ្ទុះជាច្រើន។ យ៉ាងណាក្តី ក្រុមហ៊ុន​ជាតិ​ដឹកជញ្ជូន​ប្រេងអ៊ីរ៉ង់បានអះអាងថា ករណីផ្ទុះនេះមិនបានបង្កឱ្យមានការប៉ះពាល់ខ្លាំងដល់ដំណើរការទូទៅ នៃការផ្គត់ផ្គង់ប្រេងឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 28, 2025
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ​ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនពិតជាបានបញ្ជូនកងទ័ពទៅជួយរុស្ស៊ីក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែនប្រាកដមែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៨ ខែមេសា។ នេះគឺជាលើកដំបូងហើយ ដែលប្រទេសកូរ៉េខាងជើងបានសារភាពទទួលស្គាល់ចំពោះការបញ្ជូនទ័ពទៅជួយរុស្ស៊ី ខណៈការសង្ស័យនិងការចោទប្រកាន់ចំពោះករណីនេះបានកើតមានឡើងជាយូរមកហើយ។ គួរកត់សម្គាល់ថា តាមរយៈការស៊ើបអង្កេតនាពេលកន្លងមកគឺគេបានរកឃើញថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រមាណជា ១៤,០០០នាក់ជួយកងកម្លាំងរុស្ស៊ីក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ខណៈនៅក្នុងនោះក៏មានកងកម្លាំងបម្រុងចំនួន ៣,០០០នាក់សម្រាប់ផ្លាស់ប្តូរកងកម្លាំងដែលបានបាត់បង់ផងដែរ។ ចំពោះហេតុផលនៃការបញ្ជូនទ័ពទៅជួយរុស្ស៊ីនេះត្រូវបានគេមើលឃើញថា គឺកូរ៉េខាងជើងចង់ប្តូរយកផលប្រយោជន៍ក្នុងការផលិតគ្រឿងសព្វាវុធទំនើបៗមួយចំនួនពីរុស្ស៊ី និងដើម្បីបណ្តុះបណ្តាលកងកម្លាំងរបស់ខ្លួនឱ្យមានបទពិសោធន៍ក្នុងការធ្វើសង្គ្រាមពិតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 28, 2025
  • អន្តរជាតិ

    កាដាណា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានបុរសម្នាក់បានបើករថយន្តបំបុកចូលក្នុងកម្មវិធីជប់លៀងមួយនៅក្នុងប្រទសកាណាដា​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៨​ ខែមេសា។ ហេតុការណ៍គួរឱ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងទីក្រុង Vancouver ភាគខាងលិច នៃប្រទេសកាណាដា ខណៈពិធីជប់លៀងនោះគឺកំពុងរៀបចំឡើងនៅតាមដងផ្លូវ។ ជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួនបានភ្លាមៗ ហើយចំពោះអត្តសញ្ញាណវិញគឺអាជ្ញាធរកាណាដាបញ្ជាក់ត្រឹមថា ជនសង្ស័យមានអាយុ ៣០ឆ្នាំ ជាជនជាតិកាណាថា និងបានប្រើប្រាស់រថយន្តម៉ាក Audi SUV ពណ៌ខ្មៅមួយគ្រឿងក្នុងពេលធ្វើសកម្មភាពនោះ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាជ្ញាធរកាណាដានៅមិនទាន់រកឃើញ មូលហេតុពិតប្រាកដដែលជាជម្រុញឱ្យជនសង្ស័យធ្វើសកម្មភាពបែបនេះឡើយ ខណៈការសន្និដ្ឋានបឋមគឺជនសង្ស័យទំនងជាមនុស្សមានបញ្ហាសតិស្មារតី ហើយសកម្មភាពនេះមិនជាប់ពាក់ព័ន្ធនឹងហេតុផលភេរវកម្មឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    April 28, 2025
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ខណៈដែរបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងប្រឈមនឹងវិបត្តិនៃសង្គ្រាមពាណិជ្ជកម្មសកលនោះ ប្រទេសកូរ៉េខាងជើងឯណោះវិញបានរៀបចំកម្មវិធីបង្ហាញនាវាចម្បាំងយ៉ាងអធិកអធមមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៦ ខែមេសា។ នាវាចម្បាំងដែលជាសមិទ្ធផលថ្មីមួយនៅក្នុងវិស័យយោធាកូរ៉េខាងជើងនោះមានឈ្មោះថា Choe Hyon។ ប្រភពខាងលើបានបន្តថា នាវាចម្បាំងពិសេសមួយនេះមានទម្ងន់រហូតដល់ ៥,០០០តោន និងប្រើពេលសាងសង់អស់រយៈពេលប្រមាណជា ៤០០ថ្ងៃ។ នាវាចម្បាំង Choe Hyon ក៏ត្រូវបានទីក្រុងព្យុងយ៉ាងបញ្ជាក់ផងដែរថា ជាសព្វាវុធដ៏ទំនើបនិងមានអានុភាពខ្លាំងក្លាជាមួយបច្ចេកវិទ្យាជាន់ខ្ពស់បំផុត ដែលអាចផ្ទុកមីស៊ីលបាញ់បានទាំងក្នុងសមុទ្រ និងទៅលើអាកាស ព្រមទាំងបំពាក់គ្រាប់បែកនុយក្លេអ៊ែរតាក់ទិករយៈចម្ងាយខ្លីទៀតផង។ ថ្លែងនៅក្នុងកម្មវិធីបង្ហាញនាវាខាងលើនេះ លោក គីម ជុងអ៊ុន បានបញ្ជាក់ថា វិស័យយោធាកូរ៉េខាងជើងបានបន្តរីកចម្រើនឥតឈប់ឈរ ហើយគិតត្រឹមពេលនេះកូរ៉េខាងមានសព្វាវុធទំនើបៗគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងជាមួយប្រទេសធំៗនៅលើពិភពលោក ដែលមានបំណងចង់បង្កការគំរាមគំហែងមកលើដែនដីកូរ៉េខាងជើង៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    April 26, 2025
  • អន្តរជាតិ

    ចិន៖ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok កំពុងពិចារណាអំពីជម្រើសនៃសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យរបស់ខ្លួនដ៏ធំមួយនៅក្នុងប្រទេសប្រេស៊ីល​ដោយចំណាយប្រាក់យ៉ាងច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃសៅរ៍ ទី២៦ ខែមេសា។ តាមគម្រោងការនិយោគនេះនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល ដោយនៅក្នុងដំណាក់កាលទី ១ គឺក្រុមហ៊ុន ByteDance ចង់បង្កើតមជ្ឈមណ្ឌលរក្សាទុកនិន្នន័យក្នុងទំហំ ៣០០មេហ្គាវ៉ាត់។ ប្រភពខាងលើបានបន្តថា បន្ទាប់ពីគម្រោងទី១ ទទួលបានជោគជ័យ គឺក្រុមហ៊ុនយក្សរបស់ចិនមួយនេះនឹងបន្តពង្រីងការសាងសង់មជ្ឈមណ្ឌលរក្សាទុកនិន្នន័យរបស់ខ្លួនរហូតដល់ទំហំ ៩០០មេហ្គាវ៉ាត់ផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះតំណាងរបស់ក្រុមហ៊ុន ByteDance នៅមិនទាន់ចេញមកបញ្ជាក់លម្អិតអំពីគម្រោងខាងលើនេះនៅឡើយទេ ថានឹងត្រូវចាប់ផ្តើមនៅពេលនេះ និងចំណាយអស់ថវិកាក្នុងទំហំប៉ុណ្ណានោះ។ សូមរម្លឹកជូនផងដែរថា កាលពីអំឡុងខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន ByteDance

    April 26, 2025