TikTok កំពុងពិចារណាបោះទុនវិនិយោគយ៉ាងច្រើន ដើម្បីសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យនៅប្រេស៊ីល
- BY
- Pheakdey
- April 26, 2025
ចិន៖ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok កំពុងពិចារណាអំពីជម្រើសនៃសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យរបស់ខ្លួនដ៏ធំមួយនៅក្នុងប្រទេសប្រេស៊ីលដោយចំណាយប្រាក់យ៉ាងច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃសៅរ៍ ទី២៦ ខែមេសា។ តាមគម្រោងការនិយោគនេះនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល ដោយនៅក្នុងដំណាក់កាលទី ១ គឺក្រុមហ៊ុន ByteDance ចង់បង្កើតមជ្ឈមណ្ឌលរក្សាទុកនិន្នន័យក្នុងទំហំ ៣០០មេហ្គាវ៉ាត់។
ប្រភពខាងលើបានបន្តថា បន្ទាប់ពីគម្រោងទី១ ទទួលបានជោគជ័យ គឺក្រុមហ៊ុនយក្សរបស់ចិនមួយនេះនឹងបន្តពង្រីងការសាងសង់មជ្ឈមណ្ឌលរក្សាទុកនិន្នន័យរបស់ខ្លួនរហូតដល់ទំហំ ៩០០មេហ្គាវ៉ាត់ផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះតំណាងរបស់ក្រុមហ៊ុន ByteDance នៅមិនទាន់ចេញមកបញ្ជាក់លម្អិតអំពីគម្រោងខាងលើនេះនៅឡើយទេ ថានឹងត្រូវចាប់ផ្តើមនៅពេលនេះ និងចំណាយអស់ថវិកាក្នុងទំហំប៉ុណ្ណានោះ។ សូមរម្លឹកជូនផងដែរថា កាលពីអំឡុងខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន ByteDance ធ្លាប់បានប្រកាសថា នឹងបោះទុនវិនិយោគបង្កើតមជ្ឈមណ្ឌលរក្សាទុកនិន្នន័យដូចគ្នានេះនៅក្នុងប្រទេសថៃ ដោយប្រើរយៈពេល ៥ឆ្នាំ និងថវិកាចំនួន ៨,៨ពាន់លានដុល្លារ៕
អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post: